អតីតកីឡាការិនីលេខ ១ ពិភពលោក Simona Halep ទើបប្រកាសលាលះពីអាជីព បន្ទាប់ពីត្រូវចាញ់ក្នុងវគ្គជម្រុះនៅជុំទីមួយនៃពានរង្វាន់ Cluj-Napoca Open នៅប្រទេសកំណើតរបស់នាង គឺរ៉ូម៉ានី។ អ្នកគាំទ្រសោកស្ដាយនៅពេលបាត់បង់កីឡាការិនីវាយកូនបាល់ដែលមានការ “លះបង់” យ៉ាងច្រើនសម្រាប់កីឡាលំដាប់កំពូល។
កីឡាការិនី Halep ឈ្នះពានជើងឯក Roland Garros ឆ្នាំ២០១៨។ រូប៖ Internet
អ្នកស្រឡាញ់កីឡាវាយកូនបាល់ពិភពលោក ធ្លាប់រំជើបរំជួលនៅពេលឮដំណឹងថា កីឡាការិនី Halep របស់រូ៉ម៉ានីសម្រេចចិត្តធ្វើការវះកាត់បន្ថយទំហំសុដន់។ ចំពោះមនុស្សជាច្រើនយល់ថា នេះជាការសម្រេចចិត្តដ៏ប្រថុយប្រថាន មូលហេតុសំខាន់ គឺដោយសារតែនាងស្រឡាញ់កីឡាវាយកូនបាល់ខ្លាំងពេក។ ក្តីស្រឡាញ់នេះ បានជម្នះការភ័យខ្លាចនិងឧបសគ្គគ្រប់យ៉ាង។ កីឡាការិនី Halep បានប្រឡូកនឹងវិស័យកីឡាវាយកូនបាល់តាំងពីកុមារម៉្លេះ អាយុ ៤ ឆ្នាំនាងបានកាន់រ៉ាកែតទៅហើយ។ ក្នុងដំណាក់កាលចម្រើនវ័យវឌ្ឍនាការ គឺគ្មានថ្ងៃណាដែលនាងមិនកាន់រ៉ាកែតឡើយ ដូចជាការកំណត់ មិនប្រែប្រួល នាងតែងចំណាយពេលជាងពីរម៉ោង ដើម្បីហ្វឹកហាត់រៀងរាល់ថ្ងៃ។
ជោគវាសនាបានលេងសើចជាមួយកីឡាការិនី Halep ខណៈពេលស្ត្រីពេញវ័យជាច្រើនមាន ក្តីរីករាយពេលមានសុដន់ធំ តែប្រការនោះគឺជាឧបសគ្គរបស់នាងទៅវិញ។ កីឡាការិនី Halep បានសំណេះសំណាលជាច្រើនលើកថា ទម្ងន់សុដន់របស់នាង បានធ្វើឱ្យនាងប្រតិកម្មយឺត ពិបាកក្នុងការបង្វិលខ្លួន និងមានអារម្មណ៍មិនស្រួលនៅពេលប្រកួតម្តងៗ។ ព្រោះហេតុនោះ ទើបនាង វិលវល់នៅតែលំដាប់ថ្នាក់លេខ ៤ ពិភពលោក មិនអាចឡើងទៅលំដាប់ថ្នាក់ខ្ពស់ទៀតបាន។ ក្តីស្រឡាញ់កីឡាវាយកូនបាល់មានភាពធំធេង រហូតដល់នាងសម្រេចចិត្តធ្វើការវះកាត់បន្ថយទំហំសុដន់ ដើម្បីបំពេញនូវក្តីសុបិនក្លាយជាកីឡាការិនីវាយកូនបាល់លំដាប់លេខ ១ ពិភពលោកនិងបង្ហាញខ្លួនក្នុងកម្រិតកំពូលទាំង ១០០ នៃវិស័យកីឡាពិភពលោក មានវត្តមាននៅទំព័រដំបូង។
ក្រោយពីវះកាត់ នាងចលនារហ័សរហួនជាង មុននៅលើទីលាន។ នាងធ្វើការហ្វឹកហាត់ដោយឥតឈប់ឈរ ដើម្បីពង្រីកទេពកោសល្យ បំផុតគឺពង្រីកការវាយសេវាដ៏មានកម្លាំងខ្លាំង ដើម្បីដាក់សម្ពាធលើគូប្រកួត។ មជ្ឈដ្ឋានអ្នកជំនាញ ការបានឃើញថា កីឡាការិនី Halep មិនត្រឹមតែមានកម្លាំងខ្លាំងប៉ុណ្ណោះទេ ថែមទាំងមានភាពខ្ជាប់ខ្ជួននិងប្រាកដប្រជាទៀតផង។ របៀបលេងរបស់នាងប្រមូលផ្តុំគ្រប់កត្តា ដើម្បីក្លាយជាជើងឯកនាពេលអនាគត។ ការ “លះបង់” ដើម្បីកីឡារបស់នាង បាននាំមកនូវសមិទ្ធផល ក្រោយពី ៤០ ឆ្នាំ បទចម្រៀងគោរពទង់ជាតិរបស់ប្រទេស រ៉ូម៉ានី បានបន្លឺឡើងនៅលើទីលាន Parc des Princes នៅពេលនាងដណ្តើមបានពានជើងឯក Roland Garros នៅឆ្នាំ ២០១៨ និងឆ្នាំបន្ទាប់ គឺពានជើងឯក Wimbledon ២០១៩។ ជាពានទាំងពីរក្នុងចំណោមពាន Grand Slam ទាំងបួន ដ៏មានតម្លៃ គឺជាស្នាដៃមួយដ៏អស្ចារ្យរបស់កីឡាការិនីវាយកូនបាល់ម្នាក់។ ចាប់ពីឆ្នាំ ២០០៦ រហូតដល់ពេលប្រកាសលាលះពីអាជីព នាងទទួលបានពាន WTA ចំនួន ២៤។ នៅខែតុលា ឆ្នាំ ២០១៧ កីឡាការិនី Halep ដណ្ដើមបានលំដាប់ថ្នាក់លេខមួយពិភពលោក ហើយឈរលំដាប់ ថ្នាក់លេខមួយនេះក្នុងរយៈពេល ៦៤ សប្តាហ៍។
នៅដើមខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងវ័យ ៣៣ ឆ្នាំ Halep បានស្រែកយំក្នុងពេលប្រកាសលាឈប់ពីអាជីពកីឡាវាយកូនបាល់។ Halep បានជម្រាបលាអ្នកទាំងអស់គ្នា ប៉ុន្តែដូចនាងបាននិយាយ ថា “ជីវិតនៅតែប្រព្រឹត្តទៅជាបន្តបន្ទាប់ពីខ្ញុំលាលះពីអាជីព” - យើងជឿជាក់ថាក្នុងអនាគត កីឡាការិនី Halep នឹងទទួលបានជោគជ័យ ទោះក្នុងការងារណាក៏ដោយដែលនាងជ្រើសរើសបន្ទាប់ពីកីឡាវាយកូនបាល់៕
ហាថាញ - វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។