20/01/2025 - 15:28

ប្រ​វត្តិ​សាស្ត្រ​ចារ​ឈ្មោះ 

ជួប​នឹង​ក្រុម​ជម្រើស​បាល់​ទាត់​បុរស​ថៃ ពេល​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​បាល់​ទាត់​ក្នុង​តំ​បន់​មិន​មែន​ជា​ការ​ងាយ​ស្រួល​សម្រាប់​កី​ឡា​ករ​វៀត​ណាម​នោះ​ទេ។ ប៉ុន្តែ ក្រុម​បុរស​អាវ​ក្រ​ហម​បាន​បេ្តជ្ញា​ចិត្ត​ខ្ពស់ នឹង​បង្កើត​ប្រ​វត្តិ​សាស្ត្រ​ក្នុង​ព្រឹត្តិ​ការណ៍ Asean Cup ២០២៤ ពេល​គ្រង​តំ​ណែង​ជើង​ឯក​នៅ​ប្រ​ទេស​ថៃ។

ប្រ​វត្តិ​សាស្ត្រ​ចារ​ឈ្មោះ​ម្ចាស់​ជើង​ឯក Asean Cup ២០២៤​-វៀតណាម។ រូប​ថត៖ SN

កី​ឡា​ករ​ង្វៀង​ស្វឹង​សង លេខ ១២ មាន​ដើម​កំ​ណើត​ប្រេ​ស៊ីល ទើប​ចូល​សញ្ជាតិ​វៀត​ណាម ស៊ុត​បញ្ចូល​ទី​ក្រុម​ជម្រើស​ថៃ​បាន ២ គ្រាប់​យ៉ាង​ស្អាត ក្នុង​ជើង​ទី ១ វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន រង្វាន់ AFF Cup ២០២៤។ រក​បាន​គ្រាប់​បាល់​ដំ​បូង គឺ​ជា​ការ​សហ​ការ​ស៊ី​សង្វាក់​គ្នា​ល្អ​មែន​ទែន ខណៈ​ដែល​ក្វាង​ហាយ​បញ្ចូន​បាល់​វែង​តាម​ស្លាប​ខាង​ឆ្វេង​ទៅ​ឱ្យ​វ៉ាន់​ថាញ។ វ៉ាន់​ថាញ បញ្ជូន​បាល់​ដោយ​ក្បាល​ឱ្យ​ស្វឹង​សង ក្នុង​តំ​បន់ ៥,៥០ ម៉ែត្រ ស្វឹង​សង ស្វែង​រក​ឱកាស​ល្អ​លោត​ទង្គិច​បាល់​បញ្ចូល​ទី​បាន​ល្អ​ណាស់។ បន្ទាប់​ពី​ប្រើ​ស្នៀត​បញ្ជូន​បាល់​ចំ​គោល​ដៅ​ត្រឹម​តែ ៣ ដង ក៏​រក​បាន​គ្រាប់​បាល់​ដំ​បូង​ឱ្យ​ក្រុម​ជម្រើស​វៀត​ណាម។ មិន​ចាំ​បាច់​និយាយ​ទេ នៅ​កី​ឡដ្ឋាន​វៀត​ទ្រី ខេត្ត​ភូ-ថ សំ​ឡេង​ហ៊ោ​កញ្ជ្រៀវ​អឹង​កង​របស់​អ្នក​គាំ​ទ្រ ចំ​ពោះ​លទ្ធ​ផល​ស៊ុត​បញ្ចូល​ទី​ដ៏​ល្អ​ដូច​ក្នុង​សុ​បិន។ ប្រ​មាណ​១០​នា​ទី​ក្រោយ​មក យុទ្ធ​សាស្ត្រ​លេង​បាល់​ដ៏​អស្ចារ្យ​របស់​ស្វឹង​សង ពេល​ទទួល​បាល់​នៅ​ជិត​គំ​នូស​កណ្តាល​ព្រ​លាន កាត់​ឆ្លង​ក្រុម​ជម្រើស​ថៃ​ស៊ុត​បាល់​ខ្វែង​ជ្រុង​ចំ​គោល​ដៅ​រក​បាន​គ្រាប់​ទី ២ បង្កើន​លទ្ធ​ផល ២-០។ នេះ​គឺ​ជា​គ្រាប់​បាល់​បង្ហាញ​ពី​កម្លាំង​ខ្លាំង​ក្លា​និង​សមត្ថ​ភាព​សម្រុក​លឿន​រហ័ស ក៏​ដូច​ជា​បច្ចេក​ទេស​ស៊ុត​បាល់​ចំ​គោល​ដៅ​របស់​កី​ឡា​ករ​ចូល​សញ្ជាតិ​រូប​នេះ។ ស្វឹង​សង ជា​កី​ឡា​ករ​វៀត​ណាម​មាន​ដើម​កំ​ណើត​ប្រេ​ស៊ីល ក្រ​កួត​ខ្សែ​ប្រ​យុទ្ធ​ឱ្យ​ក្លិប V.League ១ ថែប​សិញ​ណាម​ឌិញ និង​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម។

តែ​គួរ​ឱ្យ​ស្តាយ​នៅ​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រ​កួត ខ្សែ​ការ​ពារ​របស់​ក្រុម​ជម្រើស​វៀត​ណាម​មិន​អាច​ការ​ពារ​បាន​លទ្ធ​ផល។ ដោយ​ក្រុម​ជម្រើស​ថៃ​ក៏​រក​បាន​បាល់​ចូល​ទី ១ គ្រាប់ លទ្ធ​ផល ១-២ ដូច្នេះ ដំ​ណើរ​ការ​ដណ្តើម​ជើង​ឯក​សម្រាប់​កីឡា​ករ​វៀត​ណាម​កាន់​តែ​លំ​បាក។ នៅ​វគ្គ​ប្រ​កួត​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ថៃ​ធ្លាប់​ចាញ់​ហ្វី​លី​ពីន លទ្ធ​ផល ២-១ ប៉ុន្តែ ក្រោយ​មក​បាន​ក្រ​ឡាស់​ស្ថាន​ភាព​យក​ឈ្នះ​ដោយ​លទ្ធ​ផល ៣-១ នៅ​ព្រ​លាន​ម្ចាស់​ផ្ទះ ដើម្បី​បាន​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​ជា​មួយ​វៀត​ណាម។ 

ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​បង្កើត​ប្រ​វត្តិ​សាស្ត្រ ជើង​ទី ២ នៅ​កីឡ​ដ្ឋាន​ប្រ​ទេស​ថៃ ក្រុម​បុរស​អាវ​ក្រ​ហម ចូល​ក្រ​កួត​ដោយ​មាន​ទំ​នុក​ចិត្ត ហើយ​រក​បាន​គ្រាប់​បាល់​បើក​ឆាក​យ៉ាង​ឆាប់​រហ័ស។ លេង​នៅ​ព្រ​លាន​ម្ចាស់​ផ្ទះ កី​ឡា​ករ​ថៃ​តាម​ស្មើ ១-១ មុន​នឹង​ខ្សែ​ប្រ​យុទ្ធ​ស្វឹង​សង រង​របួស​ធ្ងន់​ត្រូវ​ចាក​ចេញ​ពី​ព្រ​លាន។ ក្រុម​ជម្រើស​ថៃ​ឈាន​ឡើង​នាំ​មុខ ២-១ ឡើង​វិញ ខណៈ​ពេល​ក្រុម​ជម្រើស​វៀត​ណាម​មាន​ភាព​ច្រ​បូក​ច្រ​បល់​យ៉ាង​ខ្លាំង។ ប៉ុន្តែ​សំ​ណាង​ល្អ គ្រូ​បង្វឹក​ធ្វើ​ការ​កែ​តម្រូវ​បាន​ទាន់​ពេល។ ការ​ប្រ​កួត​នេះ​ពិត​ជា​មាន​ការ​ផ្លាស់​ប្តូរ ពេល​ខ្សែ​ការ​ពារ​លេខ ១៨ ថៃ​ត្រូវ​កាក​ក្រ​ហម។ មិន​យូរ​ប៉ុន្មាន កី​ឡា​ករ​លេខ ៣ ថៃ ស៊ុត​បាល់​បញ្ចូល​ទី​ខ្លួន​ឯង។ ទោះ​ជា​ព្យា​យាម​សម្រុក​យ៉ាង​ណា ប៉ុន្តែ​ក្រុម​ជម្រើស​ថៃ​បាន​ចាញ់​បន្ថែម ១ គ្រាប់​ទៀត បន្ទាប់​ពី​ក្រុម​ជម្រើស​វៀត​ណាម​វាយ​បក​នៅ​នា​ទីបន្ថែម​ម៉ោង។

ជា​លើក​ដំ​បូង​យក​ឈ្នះ​ក្រុម​ជម្រើស​បាល់​ទាត់​បុរស​ថៃ​ដើម្បី​គ្រង​តំ​ណែង​ជើង​ឯក Asean Cup គឺ ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​របស់​ក្រុម​ជម្រើស​វៀត​ណាម៕

ហា​ថាញ-មុ​នី

ចែករំលែកអត្ថបទ