ពិធីប្រណាំងទូក-ង ខេត្តសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុង លើកទី៦ ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ ហើយទូក-ងផ្នែកបុរសនិងនារីវត្តទំនប់ ឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានការពារតំណែងជើងឯកដោយជោគជ័យ។
ទូក-ងនារីវត្តទំនប់ ទទួលរង្វាន់លេខ១អំពីគណៈកម្មការចាត់តាំង។
ក្នុងវគ្គផ្ដាច់ព្រ័ត្រទូក-ងវត្តទំនប់២និងទូក-ង វត្តកោះធំ ខេត្តបាកលីវ បានប្រដមប្រសងគ្នាលើចំណាយខ្សែទឹកប្រណាំង។ ពេលជិតដល់គោលដៅ ក្រុមកីឡាករទូក-ងវត្តទំនប់២ បានបង្កើនល្បឿន ហើយក៏យកជ័យជម្នះ។ លោក ឡឹមប៊ិញ តំណាងក្រុមកីឡាករវត្តទំនប់ ឱ្យដឹង៖ “នេះពិតជាក្ដីរីករាយមិនអាចបរិយាយបានពេលទូក-ងវត្តទំនប់២ បានយកឈ្នះលើគូប្រកួតខ្លាំងៗ ទាំងអស់។ ការយកឈ្នះលើទូក-ងវត្តកោះធំ (បាកលីវ) ក្នុងវគ្គផ្ដាច់ព្រ័ត្រ គឺពោរពេញដោយការលំបាកនិងភ័យភិត ខណៈពេលរង់ចាំគណៈកម្មការកំណត់លទ្ធផលនៅលើអេក្រង់កាមេរ៉ាជាច្រើនសា។ ក្រុមរក្សាបានស្នាដៃរហូតមកទល់បច្ចុប្បន្ន គឺយោងលើការសាមគ្គីនិងស្រឡាញ់ចូលចិត្តកីឡាប្រណាំងទូក-ងប្រពៃណីផងដែរ”។
ក្ដីរីករាយជាមួយជ័យជម្នះរបស់ក្រុមកីឡាករទូក-ងវត្តទំនប់២។
ក្នុងក្ដីរីករាយជ័យជម្នះ លោកឡឹមសែម មានប្រសាសន៍៖ “គ្រាន់តែឮប្រកាសលទ្ធផលវត្តទំនប់ឈ្នះ គឺក្រុមទាំងមូលបានសាទររីករាយច្រៀងរាំ។ ខ្ញុំចូលចិត្តប្រណាំងទូក-ង តាំងពីតូចមកម៉្លេះ បានជាពេលមានទូក-ង ខ្ញុំក៏បបួលបងប្អូនចូលរួមប្រណាំង។ ក្នុងពេលអុំហាត់សមនិងប្រណាំង ខ្ញុំតែងលើកទឹកចិត្តបងប្អូនឱ្យសាមគ្គីគ្នា ផ្ដុំកម្លាំង ដៃកាន់ច្រវាឱ្យមាំ ដើម្បីអុំត្រូវតាមចង្វាក់នៃសូរកញ្ចែរហូតដល់ពេលលែងផ្លុំកញ្ចែទើបឈប់។ ជ័យជម្នះឆ្នាំនេះ ជាក្ដីរីករាយនិងជាទំនុកចិត្តដើម្បីក្រុមកីឡាករទូក-ងវត្តទំនប់២ បន្តរក្សាស្នាដៃក្នុងពីធីប្រណាំងទូក-ងខាងមុខទៀត”។
មិនខុសពីទូក-ងបុរសទេ គឺទូក-ងនារីវត្តទំនប់ក៏សប្បាយរីករាយណាស់ដែរ ខណៈពេលការពារបានតំណែងជើងឯកដោយជោគជ័យ២ឆ្នាំបន្តបន្ទាប់ (ឆ្នាំ២០២៣និងឆ្នាំ២០២៤)។ បងស្រីត្រឹងធីមី គ្រូបង្វឹកនៃក្រុមកីឡាការិនីទូក-ង វត្តទំនប់ មានប្រសាសន៍៖ “ថ្ងៃនាំពានជើងឯកមកកាន់វត្ត គឺអត្តពលិកនិងមាមីងក្នុងភូមិស្រុកបានរីករាយទទួលស្វាគមន៍ក្រុមយ៉ាងកក់ក្តៅ និងរួមគ្នាច្រៀងរាំពេញវត្ត។ ជាច្រើនឆ្នាំមកនេះ បងប្អូននារីក្នុងចំណុះទូក បានសាមគ្គី ស្រឡាញ់កីឡាប្រពៃណីជនជាតិ ព្រមទាំងការពារតំណែងជើងឯកដោយជោគជ័យ”។
ដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមកីឡាករ-ការិនីទូក-ង ដែលបាននាំយកពានជើងឯកដល់២គ្រឿងនោះ វត្តទំនប់បានរៀបចំពិធីអំណរស្នាដៃដល់ក្រុមកីឡាករ-ការិនីនិងមាមីងក្នុងភូមិមកអំណររីករាយច្រៀងរាំនិងទស្សនាល្ខោនយូរកេរក្នុងវត្ត។ ប្រការនេះសឱ្យឃើញថា ក្ដីរីករាយជ័យជម្នះមិនសម្រាប់តែកីឡាករ - ការិនី ទូក-ងប៉ុណ្ណោះទេ គឺជាក្តីរីករាយរបស់ប្រជាជនក្នុងភូមិស្រុកចំណុះជើងវត្តទាំងមូលទៀតផង៕
យ្វីអាញ-ថាច់ធី