សកម្មភាពជាច្រើនដ៏ពុះពោរអំណរបុណ្យអកអំបុក ឆ្នាំ២០២៤ កំពុងប្រព្រឹត្តឡើងនៅបណ្ដាខេត្ត ក្រុងដែលមានជនរួមជាតិខ្មែររស់នៅកុះករនៅវាលរាបទន្លេគឺវឡុង។
ពិធីប្រណាំងទូក-ងសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុង លើកទី ៦ ឆ្នាំ២០២៤ ទាក់ទាញទូក-ង ផ្នែកបុរសនិងនារីចំនួន ៦០ ទូកចូលរួម។ រូបថត៖ លីធាន
សម្ដែងបង្ហាញពិធីបណ្ដែតប្រទីបនិងទូកគែហ៊ៅ។ រូបថត៖ លីធាន
ភ្ញៀវមកទស្សនាល្វែងដាក់តាំងនំប្រពៃណី។ រូបថត៖ ម៉ាល័យ
លេចធ្លោគឺពិធីបុណ្យអកអំបុក ប្រណាំងទូក-ងសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុង លើកទី៦ និងសប្ដាហ៍វប្បធម៌ កីឡានិងទេសចរណ៍ ខេត្តសុកត្រាំង លើកទី១ ឆ្នាំ២០២៤ (ហៅកាត់ថា ពិធីបុណ្យ) ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។ ពិធីបុណ្យមានសកម្មភាពវប្បធម៌ កីឡាដ៏សម្បូរបែប ផ្សារភ្ជាប់នឹងប្រវត្តិសាស្រ្តវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរ។ ពេលបើកពិធីបុណ្យ ខេត្តសុកត្រាំងនឹងទទួលប័ណ្ណបំបែកកំណត់ត្រាហ្គីណេសវៀតណាម អំពីការប្រគំភ្លេងពិណពាទ្យ - បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិរបស់ជនរួមជាតិខ្មែរ ដែលមានទ្រង់ទ្រាយធំបំផុតវៀតណាម។ ពិសេស នៅថ្ងៃទី ១៤ និងទី១៥ ខែវិច្ឆិកា ពិធីប្រណាំងទូក-ងសុកត្រាំង នឹងបានប្រព្រឹត្តឡើងនៅលើដងព្រែក Mespero ក្រុងសុកត្រាំង ដោយទាក់ទាញទូក-ងផ្នែកបុរស នារីចំនួន ៦០ ទូក មកពីខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង ចូលរួមអុំប្រណាំង។ ចំណែកសកម្មភាពផ្សេងៗទៀត ក៏ទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ ដូចជា៖ ពិធីសំពះព្រះខែ បណ្តែតប្រទីប និងទូកគែហ៊ៅ; ផ្សារណាត់ជំរុញពាណិជ្ជកម្មផលិតផល OCOP សុកត្រាំងនិងផលិតផលពិសេស នៅតំបន់នានា; ពិធីប្រឡងសិល្បៈមហាជននិងបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែរ; សមោសរចំណីអាហារតាមដងវិថី “រសក្លិនសុកត្រាំង”។ល។
* នៅខេត្តត្រាវិញ សប្ដាហ៍វប្បធម៌ទេសចរណ៍ - ផ្សារភ្ជាប់ជាមួយពិធីបុណ្យអកអំបុកនឹងប្រព្រឹត្តឡើងអមដោយសកម្មភាពពុះពោរជាច្រើនផងដែរ មានដូច៖ ផ្សារណាត់ជំរុញពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទនិង OCOP; មហោស្រពរបាំក្រៅអាជីពជនជាតិខ្មែរខេត្តត្រាវិញ លើកទី ២ ឆ្នាំ២០២៤; តាំងពិព័រណ៍និងដាក់តាំងផលិតផលពិសេសដោយឡែករបស់ជនរួមជាតិខ្មែរ; បង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ ។ល។ ជាពិសេស គឺកម្មវិធីរាត្រីនៃបុណ្យអកអំបុកនឹងបានប្រព្រឹត្តឡើងនៅមណ្ឌលកេរដំណែលស្ថាបត្យកម្ម - វិចិត្រសិល្បៈនិងរមណីយដ្ឋានជាតិ វត្តអង្គររាជបូរី និងគូស្រះស្រី ទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនាកម្សាន្ត។ ទន្ទឹមនឹងនោះ នៅមានសកម្មភាពកីឡាអប់រំកាយ ដូចជា៖ ប្រណាំងទូក-ង បាល់ទះយុវជនខ្មែរ បាល់ទាត់ ល្បែងប្រជាប្រិយជាដើម៕
លីធាន - ម៉ាល័យ - ថាច់ធី