14/10/2024 - 16:01

ត្រៀម​លក្ខណៈ​រួច​រាល់​សម្រាប់​ពិធី​ប្រ​ណាំង​ទូក​-ង​សុក​ត្រាំង​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ 

ខេត្ត​សុក​ត្រាំង​ កំ​ពុង​ប្រ​ញឹក​ត្រៀម​បម្រុង​សម្រាប់​ពិធី​ប្រ​ណាំង​ទូក​-ង​សុក​ត្រាំង​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ នេះ​គឺជា​សកម្ម​ភាព​សំ​ខាន់​នៃ​ពិធី​បុណ្យ​អកអំ​បុក​ - ប្រ​ណាំង​ទូក​-ង​សុក​ត្រាំង​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ លើក​ទី​៦ និង​សប្ដាហ៍​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​ លើក​ទី​១ - ឆ្នាំ​២០២៤ ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។​

​ ក្រុម​កីឡា​ករ​ទូក​-ងវត្ត​សង្កែ​ កំ​ពុង​បញ្ចេញ​កម្លាំង​ហាត់​សម។

តាម​ប្រ​សាសន៍​លោក​ ឡឹម​ហ្វាង​ម៉ូវ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ពិធី​ប្រ​ណាំង​ទូក​-ង បាន​រៀប​ចំ​រៀង​រាល់​ឆ្នាំ​ ហើយ​បាន​ក្លាយ​ជា​ប្រ​ពៃ​ណី​ ដោយ​ឡែក​ឆ្នាំ​នេះ​រៀប​ចំ​ជា​ទ្រង់​ទ្រាយ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ យោង​តាម​នោះ​ ខេត្ត​បាន​អញ្ជើញ​បណ្ដា​ទូក​-ង​មក​ពី​បណ្ដា​ខេត្ត​ ក្រុង​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ចូល​រួម​ប្រ​ណាំង។​ ការ​ប្រ​ណាំង​ទូក​-ង សុក​ត្រាំង​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​១៤​និង​១៥ ខែ​វិច្ឆិកា​ នៅ​វេទិ​កា​ប្រ​ណាំង​ទូក​-ង ក្រុង​សុក​ត្រាំង។​ តាម​ការ​គ្រោង​ទុក​ នឹង​មាន​ទូក​-ង​បុរស​និង​នា​រី​៦០​គ្រឿង​ ផ្នែក​នារី​ចូល​រួម​អុំ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​១.០០០​ម៉ែត្រ ចំ​ណែក​ផ្នែក​បុរស​អុំ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​១.២០០​ម៉ែត្រ។​ ប្រ​ណាំង​ទូក​-ង ជា​ព្រឹត្តិ​ការណ៍​សំ​ខាន់​នៃ​ពិធី​បុណ្យ​ មាន​ភាព​ទាក់​ទាញ​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា។​ ដូច្នេះ​ ការ​ងារ​រៀប​ចំ​មុន​ ក្នុង​ពេល​និង​ក្រោយ​ពី​ប្រ​ណាំង ត្រូវ​បាន​ត្រៀម​បម្រុង​ពី​ចម្ងាយ​ ដើម្បី​ធានា​នូវ​លក្ខណ​:ល្អ​បំ​ផុត​សម្រាប់​ក្រុម​កីឡា​ករ​ទូក​-ង​ដែល​ចូល​រួម​ និង​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត។​

ព្រះ​តេជព្រះ​គុណ​ ថាច់​វ័ន ព្រះ​ចៅ​អធិ​ការ​រង​ វត្ត​មុនី​ស្រះ​កែវ​ ឃុំ​ឡឹម​កៀក​ ស្រុក​ថាញ់​ទ្រី មាន​ថេរ​ដី​កា៖ “ឆ្នាំ​នេះ​ ពិធី​ប្រ​ណាំង​ទូក​-ង​មាន​ទ្រង់​ទ្រាយ​ធំ​ ដូច្នេះ​វត្ត​កៀរ​គរ​ពុទ្ធ​បរិស័ទ​និង​សប្បុរស​ជន​រួម​វិភាគ​ទាន​ ដើម្បី​បោះ​ទូក​-ង​ថ្មី​ចូល​រួម​ប្រ​ណាំង។​ ពេល​មាន​ទូក​-ង​គឺ​ពុទ្ធ​បរិស័ទ​ត្រេក​អរ​ខ្លាំង​ណាស់​ ហើយ​ចំ​នួន​មនុស្ស​មក​ចូល​រួម​ហាត់​សម​ក៏​ច្រើន​កុះ​ករ។​ បន្ទាប់​ពី​អាក់​ខាន​ចូល​រួម​ប្រ​ណាំង​អស់​រាប់​សិប​ឆ្នាំ​កន្លង​ នៅ​ពេល​មាន​ទូក​-ង​ថ្មី​ ក្រុម​កីឡា​ករ​ក៏​ស្រុះ​ស្រួល​មក​ហាត់​សម​ជាង​១​ខែ​មុន”។​ ព្រះ​តេជ​ព្រះ​គុណ​ សើុង​ផុង ព្រះ​ចៅ​អធិ​ការ​វត្ត​សង្កែ​ ឃុំ​ទ្រឿង​ខាញ់​ ស្រុក​ឡុង​ភូ មាន​ថេរ​ដី​កា៖ “រៀង​រាល់​ឆ្នាំ​ វត្ត​តែង​យក​ទូក​-ង​ទៅ​ចូល​រួម​អុំ​ប្រ​ណាំង សំ​ដៅ​ព្រួត​ដៃ​ថែ រក្សា​វិញ្ញា​សាកី​ឡា​ប្រ​ពៃណី​របស់​ជន​ជាតិ​ ទោះ​បី​ឈ្នះ​ឬ​ចាញ់​ វា​មិន​សំ​ខាន់​ទេ។​ ឆ្នាំ​នេះ​ ការ​ប្រ​ណាំង​ទូក​-ង​មាន​ទ្រង់​ទ្រាយ​ធំ​ វត្ត​បាន​បោះ​ទូក​-ង​ថ្មី​ ហើយ​ក្រុម​កីឡា​ករ​កំ​ពុង​មាន​ការ​ស្រុះ​ស្រួល​មក​វត្ត​ហាត់​សម ដោយ​ស្មារតី​សាម​គ្គី​ ស្រឡាញ់​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​ជាតិ”។​

តាម​ប្រ​សាសន៍​លោក​ ត្រឹង​វ៉ាន់​ឡូវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ប្រ​ធាន​គណៈ​កម្ម​ការ​រៀប​ចំ​ពិធី​បុណ្យ​ពិធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង បាន​ក្លាយ​ជា “និមិត្ត​រូប​” របស់​ខេត្ត។​ រៀង​រាល់​ឆ្នាំ​ មាន​ភ្ញៀវ​ទេស​ចរ​ជាង​ ១០០​.០០០​លើក​នាក់​មក​ទស្សនា​កម្សាន្ត​ នោះ​មិន​ទាន់​រាប់​ចំ​នួន​មនុស្ស​ដែល​តាម​ដាន​តាម​រយៈ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ទៀត​ផង។​ នេះ​ជា​ឱកាស​ល្អ​សម្រាប់​ឧទ្ទេស​នាម ផ្សព្វ​ផ្សាយ​រូប​ភាព​មនុស្ស​តំ​បន់​ដី​ លក្ខណៈ​វប្ប​ធម៌​ពិសេស​ដោយ​ឡែក​ ក៏​ដូច​ជា​សក្ដានុ​ភាព​និង​ឧត្តម​ភាព​របស់​ខេត្ត​សុក​ត្រាំង​ជូន​ដល់​មិត្ត​ភក្ដិ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស។​ អា​ស្រ័យ​ហេតុ​នេះ​ អនុ​គណៈ​កម្ម​ការ​នៃ​គណៈ​កម្ម​ការ​រៀប​ចំ​ពិធី​បុណ្យ​កំ​ពុង​ប្រ​ញឹក​ផ្សព្វ​ផ្សាយ​ផែន​ការ​អនុវត្ត​ជាក់​ស្ដែង​ ទៅ​តាម​ភារ​កិច្ច​នីមួយ​ៗ​ ដើម្បី​នាំ​មក​ជូន​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​នូវ​ពិធី​ប្រ​ណាំង​ទូក​-ង​ពោរ​ពេញ​ដោយ​ភាព​ទាក់​ទាញ​អា​រម្មណ៍ ដិត​ដាម​ដោយ​វប្បធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ៕​ 

លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ