06/08/2024 - 10:22

បាល់​ទះ​នា​រីវៀត​ណាម​របូត​ឱកាស​

កំ​ពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រុម​ទទួល​បាន​មេ​ដាយ​សំ​រឹទ្ធ​ពាន​រង្វាន់​ Volleyball Nations League (VNL) ប៉ុន្តែ​ក្រុម​ជម្រើស​បាល់​ទះ​នារី​វៀត​ណាម បែរ​ជា​បរា​ជ័យ​ក្រុម​យុវ​វ័យ​សៀង​ហៃ​ក្នុង​ព្រឹត្តិ​ការណ៍​ Cup Future Star ឆ្នាំ​ ២០២៤ ទៅ​វិញ។​ ការ​បរា​ជ័យ​នេះ​ គឺជា​ភាព​ចៃ​ដន្យ​ដោយ​មិន​នឹក​ស្មាន​ដល់​របស់​អ្នក​គាំ​ទ្រ ខណៈ​ពេល​ស្វែង​រក​គ្រប់​វិធី​ដើម្បី​អាច​មើល​ការ​ប្រ​កួត​ផ្ទាល់។​

​ ក្រុម​ជម្រើស​វៀត​ណាម ប្រ​កួត​ក្នុង​សិត​ទី​៤ បាន​ត្រឹម​តែ​២៣​ពិន្ទុ។​

ក្នុង​វគ្គ​ប្រ​កួត​បើក​ឆាក​នៃ​ពាន​រង្វាន់​នេះ​ អ្នក​គាំ​ទ្រ​មាន​អា​រម្មណ៍​ថា​ មាន​បញ្ហា​នៅ​ក្រុម​ជម្រើស​និង​គ្រូ​បង្វឹក​ ខណៈ​ពេល​ “ជិត​បរាជ័យ​” ជា​មួយ​ក្រុម​ U២១ កា​ណា​ដា។​ ដើម្បី​បាន​ស្ងប់​អា​រម្មណ៍ អ្នក​គាំ​ទ្រ​បាន​ដោះ​សារ​ថា​ ដោយ​សារ​អា​កាស​ធាតុ​នៅ​កន្លែង​ប្រ​កួត​ ពី​ព្រោះ​មិន​សូវ​មាន​ពេល​ហាត់​សម។ល។​ ម្ល៉ោះ​ហើយ​ ប្រ​កួត​មិន​ស៊ី​សង្វាក់​គ្នា។​ ប៉ុន្តែ​ដល់​វគ្គ​ប្រ​កួត​លើក​ទី​២ ជួប​នឹង​ក្រុម​ម្ចាស់​ផ្ទះ​ ការ​ដោះ​សារ​ខាង​លើ​គ្មាន​ន័យ​ទៀត​ ពី​ព្រោះ​ក្រុម​វៀត​ណាម​លេង​អន់​ពេក។​ ជួប​ជា​មួយ​ក្រុម​យុវតី​សៀង​ហៃ​ ក្រុម​វៀត​ណាម​លេង​ដូច​ ”មាន់​ខ្តត​រក​ពង​” គ្មាន​ការ​សហ​ការ​ល្អ​ និង​ការ​ពារ​ប្រៀប​ដូច​ង​ងុយ​ដេក...។​

បរា​ជ័យ​ដោយ​អស់​ចិត្ត​នៅ​សិត​ទី​១ ដល់​សិត​ទី​២ ទើប​គ្រូ​បង្វឹក​ង្វៀង​ត្វឹង​កៀក​ ផ្លាស់​ប្រ​ធាន​ក្រុម​ថ្មី​នៃ​ក្រុម​ជម្រើស​បាល់​ទះ​នារី​វៀត​ណាម ង្វៀង​ប៊ិច​ត្វៀង​ ចូល​ប្រ​កួត។​ ដោយ​ស្មាន​ថា​ជា​មួយ​នឹង​តំ​ណែង​ថ្មី​ ប៊ិច​ត្វៀង​ នឹង​ពង្រីក​សមត្ថ​ភាព​របស់ខ្លួន​ បំ​ផុត​គឺ​សមត្ថ​ភាព​រ​បស់អត្ត​ពលិក​ឆ្នើម​បំ​ផុត​ក្នុង​ពាន​រង្វាន់​ Volleyball Nations League (VNL) នា​ពេល​កន្លង។​ ប៉ុន្តែ​ក្នុង​ការ​ប្រ​កួត​ដែល​ក្រុម​ទាំង​មូល​មាន​អា​រម្មណ៍​មិន​ល្អ​ គឺប្រ​ធាន​ក្រុម​គុប​បាល់​ជាប់​សំ​ណាញ់​ ត្រូវ​រាំង​ឬ​ចេញ​ក្រៅ​ទី។​ ទទួល​បរា​ជ័យ​សិត​ទី​២ទៀត​ ទោះ​បី​ជា​ក្រុម​មាន​កីឡា​ការិ​នី ង្វៀង​ខាញ់​ដាង ការ​ពារ​ល្អ​បំ​ផុត​ នៅ​ពាន​រង្វាន់​ VNL នៅ​លើ​ទី​លាន​ក៏​ដោយ។​

ប្រ​ឈម​មុខ​នឹង​ស្ថាន​ភាព​គ្មាន​អ្វី​ត្រូវ​បាត់​បង់​ទៀត​ ក្រុម​ជម្រើស​របស់​យើង​បាន​យក​ឈ្នះ​នៅ​សិត​ទី​៣ នាំ​មក​នូវ​ក្តី​សង្ឃឹម​ក្រ​ឡាស់ ស្ថាន​ភាព​ដល់​អ្នក​គាំ​ទ្រ។​ ប៉ុន្តែ​នេះ​គ្រាន់​តែជា​សិត​កិត្តិ​យស​របស់​ក្រុម​តែ​ប៉ុណ្ណោះ​ ទោះ​បី​ចាប់​ផ្តើម​សិត​ទី​៤ ប្រ​កួត​បាន​ល្អ​ មាន​ការ​នាំ​មុខ​ពិន្ទុ​ក្រុម​ម្ចាស់​ផ្ទះ​ មុន​ពេល​គេ​តាម​ទាន់​នៅ​ពិន្ទុ​ ១០ - ១០ រួច​ ដេញ​តាម​ក្រុម​ម្ចាស់​ផ្ទះ​ទាំង​អស់​សង្ឃឹម។​

បរា​ជ័យ​ក្នុង​ការ​ប្រ​កួត​មិត្ត​ភាព​មិន​មែន​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ​ ប៉ុន្តែ​ទទួល​បរា​ជ័យ​ចំ​ពោះ​ក្រុម​យុវ​វ័យ​របស់​ខេត្ត​មួយ​ គឺជា​ប្រ​ការ​គួរ​តែ​ដក​បទ​ពិសោធន៍។​ ចិត្ត​សាស្រ្ត​របស់​អត្ត​ពលិក​មិន​ល្អ​ ជំ​ហាន​ទី​១​អន់​ពេក​ ហេតុ​នោះ​បញ្ជូន​បាល់​ទី​២​ក៏​មិន​ល្អ​ ខ្សែ​វាយ​លុក​គ្មាន​បាល់។ល។​ ខណៈ​នោះ​ គូ​ប្រ​កួត​មាន​វ័យ​នៅ​ក្មេង​ ការ​ពារ​បាន​ល្អ​ សហ​ការ​វាយ​លុក​បាន​យ៉ាង​ល្អ។​ ចំ​ណែក​ក្រុម​ជម្រើស​វៀត​ណាម កីឡា​ការិនី​មិន​ផ្តោត​អា​រម្មណ៍​លេង​បាល់​ គ្រូ​បង្វឹក​ ផ្លាស់​ប្តូរ​យុទ្ធ​សាស្រ្ត​មិន​ទាន់​ពេល​ ហើយ​ពិ​គ្រោះ​យោ​បល់​ខ្វះ​ការ​ប្តូរ​ផ្តាច់។​ ស្នា​មញ​ញឹម​ក្រោយ​ពី​ចាញ់​ពិន្ទុ​ចុង​ក្រោយ​របស់​គ្រូ​បង្វឹក​ដែល​មាន​ស្នា​ដៃ​ក្រាស់​ក្រៃ​នេះ​ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មិន​ពេញ​ចិត្ត។​

ក្រុម​ជម្រើស​វៀត​ណាម ក៏​បាន​ចាញ់​ក្លឹប​មក​ពី​កូរ៉េ​ខាង​ត្បូង​នៅ​វគ្គ​ប្រ​កួត​ចុង​ក្រោយ​ និង​មិន​អាច​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។​ ជាក់​ស្តែង​ ក្រុម​ទាំង​មូល​ត្រូវ​ផ្លាស់​ប្តូរ​ច្រើន​ ដើម្បី​ប្រ​កួត​បាន​ល្អ​ប្រ​សើរ​នា​ពេល​ខាង​មុខ៕​               

                                                           ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ