29/01/2024 - 17:29

ចលនា​កីឡា​មហា​ជន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​

ចលនា​កីឡា​មហា​ជន​នៅ​ខេត្ត​សុក​ត្រាំង​ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​ បង្កើត​ជា​បរិយា​កាស​ដ៏​សប្បាយ​រីក​រាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

ចលនា​កីឡា​ប៉េ​តង់​ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​នៅ​តំ​បន់​ជន​បទ​ស្រុក​ឡុង​ភូ
ខេត្ត​សុក​ត្រាំង។

បច្ចុប្បន្ន​ សកម្ម​ភាព​កីឡា​អប់រំ​កាយ​ មហា​ជន​មាន​ការ​រីក​សាយភាយ​ដល់​តំ​បន់​ដាច់​ស្រ​យាល​ តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ហើយ​ទទួល​បាន​ការ​ចូល​រួម​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​ប្រ​ជា​ជន។​ វិញ្ញា​សាកីឡា​ទាំង​នោះ​ មាន​ដូច​ជា​៖ ប៉េ​តង់​ បាល់​ទាត់​ បាល់​ទះ​ ប្រ​ណាំង​ទូក​-ង​ប្រ​ពៃណី​ និង​ទូក​-ង​ខ្នាត​តូច។ល។​ យោង​តាម​ន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​ ទូទាំង​ខេត្ត​មាន​ទីលាន​បាល់​ទះ​ចំ​នួន​១៩៣ ទីលាន​បាល់​ទាត់​ចំ​នួន​៣៤​និង​ទីលាន​កីឡា​ផ្សេង​ៗ​ចំ​នួន​២១៤​នៅ​គ្រប់​ឃុំ។​ ជា​រៀង​រាល់​ឆ្នាំ​ នៅ​លើ​ភូមិ​សាស្ត្រ​ខេត្ត​ គឺ​មន្ទីរ​ គណៈ​ ផ្នែក​និង​ភូមិ​ភាគ​នា​នា​ បាន​រៀប​ចំ​ជោគ​ជ័យ​សម​យុទ្ធ​កីឡា​ និង​ការ​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ជា​ច្រើន​ ដើម្បី​បង្កើត​ជា​សួន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​ដល់​សិស្ស​ យុវ​ជន​ កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ កម្ម​ករ​និយោ​ជិត​និង​ប្រ​ជា​ជន។​

លោក​ឡឹម​ថាញ​យុង នា​យក​រង​មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង៖ “បច្ចុប្បន្ន​ ក្នុង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ​ ចលនា​កីឡា​មហា​ជន​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​ ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​ច្រើន​កុះ​ករ។​ លេច​ធ្លោ​បំ​ផុត​គឺវិញ្ញា​សាកីឡា​ប្រ​ណាំង​ទូក​-ង ក៏​ផ្តើម​ចេញ​ពី​ចលនា​មហា​ជន​ ថវិកា​បាន​ពី​ប្រ​ភព​សង្គមូប​នីយម្ម។​ ចលនា​ទាំង​នេះ​ភាគ​ច្រើន​ គឺប្រ​ជា​ជន​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​ តួយ៉ាង​ដូច៖ វិញ្ញា​សា​កីឡា​ប៉េ​តង់​ ប្រ​ជា​ជន​វិនិ​យោគ​ដោយ​ខ្លួន​ឯង​ តាំង​ពី​ទី​លាន​រហូត​ដល់​ការ​ហាត់​សម និង​ប្រ​កួត។​ បច្ចុប្បន្ន​ អត្ត​ពលិក​ភាគ​ច្រើន​របស់​ក្រុម​ជម្រើស​ខេត្ត​ ចូល​រួម​ប្រ​កួត​វិញ្ញា​សាកីឡា​ប៉េ​តង់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​សុទ្ធ​តែ​ជា​អត្ត​ពលិក​ខ្មែរ”។​ រៀង​រាល់​ឆ្នាំ​ តាម​រយៈ​ការ​រៀប​ចំ​សម​យុទ្ធ​កីឡា​និង​ការ​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ មជ្ឈ​ដ្ឋាន​អ្នក​ជំ​នាញ​បាន​ជ្រើស​រើស​អត្ត​ពលិក​មាន​ទេព​កោ​សល្យ​ដើម្បី​ចូល​រួម​ហ្វឹក​ហាត់​ទៅ​ប្រ​កួត​ឱ្យ​ក្រុម​ជម្រើស​ថ្នាក់​ស្រុក​និង​ខេត្ត។​ បង​ថាច់​ថាញ​លី សមា​ជិក​ក្លឹប​កីឡា​ប៉េ​តង់​ភូមិ​ភូ​ឌឹក ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ឱ្យ​ដឹង៖ “ពី​មុន​ ខ្ញុំ​ឃើញ​ក្នុង​ភូមិ​លេង​កីឡា​ប៉េតង់​ប្រ​កួត​ដោះ​ដូរ​កម្សាន្ត​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ បង្ក​ឱ្យ​មាន​បរិយា​កាស​សប្បាយ​រីក​រាយ ម៉្លោះ​ហើយ​ ទើប​ខ្ញុំ​ទៅ​ទិញ​គ្រាប់​ប៉េ​តង់​មក​លេង​តាម។​ វិញ្ញា​សាកីឡា​ប៉េ​តង់​ងាយ​ស្រួល​លេង​ កាន់​តែ​លេង​កាន់​តែ​ចូល​ចិត្ត​ ជួយ​លើក​កម្ពស់​សុខ​ភាព​ ឥឡូ​វនេះ​បាន​មជ្ឈ​មណ្ឌល​វប្បធម៌​ កីឡា​និង​ស្ថានីយ​ផ្សាយ​សំ​ឡេង​ស្រុក​ ជ្រើស​ចូល​ក្រុម​ជម្រើស​ស្រុក​ ដើម្បី​ចូល​រួម​ប្រ​កួត​ដណ្តើម​ពាន​ជើង​ឯក​សម្រាប់​ក្លឹប​កីឡា​ប៉េ​តង់​ថ្នាក់​ខេត្ត​ សម​យុទ្ធ​កីឡា​ជន​ជាតិ​ខ្មែរ។​ល។​ ពេល​ចូល​រួម​ប្រ​កួត​ម្តង​ៗ​ ខ្ញុំ​សុទ្ធ​តែ​ទទួល​បាន​រង្វាន់​ដូច្នេះ​ ហើយ​ខ្ញុំ​រឹត​តែ​សប្បាយ​ចិត្ត​និង​កាន់​តែ​ស្រ​ឡាញ់​ចូល​ចិត្ត​កីឡា​នេះ”។​

ឆ្នាំ​២០២៣ មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍ខេត្ត​សុក​ត្រាំង​ រៀប​ចំ​ជោគ​ជ័យ​ព្រឹត្តិ​ការណ៍​មហោ​ស្រព​ និង​ពាន​រង្វាន់​កីឡា​ថ្នាក់​ខេត្ត​ចំ​នួន​ ១០​លើក​ ចូល​រួម​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ថ្នាក់​ជាតិ​ មហា​សន្និ​បាត​កីឡា​ទូទាំង​ប្រ​ទេស​ មហា​សន្និ​បាត​កីឡា​អប់រំ​កាយ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ចំ​នួន​២៣​លើក​។​ លទ្ធ​ផល​ខេត្ត​ឈ្នះ​មេ​ដាយ​ចំ​នួន​៣០០ ក្នុង​នោះ​ មេ​ដាយ​មាស​១ គ្រឿង​ មេ​ដាយ​សំ​រឹទ្ធ១​គ្រឿង​ នៅ​ព្រឹត្តិ​ការណ៍​កីឡា​អា​ស៊ី​អា​គ្នេយ៍​លើក​ទី៣២ នៅ​ប្រ​ទេស​កម្ពុជា។​

លោក​ឡឹម​ថាញ​យុង ឱ្យ​ដឹង​បន្ថែម៖ “អនុវត្ត​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​លត់​ដំ​កាយ​សម្ប​ទា​តាម​គំ​រូ​អ៊ំ​ហូ​ដ៏​មហិ​មា​” ខេត្ត​បាន​ចង្អុល​ការ​ដល់​អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​ បន្ត​អភិវឌ្ឍ​ចលនា​កីឡា​អប់រំ​កាយ​មហា​ជន​ រួម​ចំ​ណែក​លើក​កម្ពស់​កាយ​សម្បទា​សុខ​ភាព​ មាឌ​កម្ពស់​ ព្រម​ទាំង​ធ្វើ​ឱ្យ​សម្បូរ​បែប​ជីវ​ភាព​វប្បធម៌​ស្មារតី​របស់​ប្រ​ជា​ជន។​ ពិសេស​ គឺស្វែង​រក​អត្ត​ពលិក​ ដែល​មាន​ទេព​កោ​សល្យ​ដើម្បី​បំ​ពេញ​បន្ថែម​ឱ្យ​ក្រុម​ជម្រើស​ខេត្ត”៕​

     យ្វីអាញ-មុនី​

ចែករំលែកអត្ថបទ