30/10/2023 - 16:49

Pickleball សន្យា​ថា​នឹង​រីក​ចម្រើន​នៅ​កឹង​ធើ

ទើប​តែ​បង្ហាញ​ខ្លួន​ថ្មី​ៗ​នៅ​វៀត​ណាម​និយាយ​រួម​ និង​កឹង​ធើនិយាយ​ដោយ​ឡែក​ ប៉ុន្តែ​វិញ្ញា​សា pickleball បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ចូល​ចិត្ត​ បន្ទាប់​ពី​ស្វែង​យល់​មួយ​រយៈ​ពេល​ខ្លី​និង​ហ្វឹក​ហាត់។​

ទីលាន​លេង​កីឡា​ Pickleball។​

មិន​ត្រឹម​តែ​នៅ​វៀត​ណាម​ប៉ុណ្ណោះ​ទេ​ វិញ្ញា​សា​កីឡា​ pickleball ទើប​មាន​វត្ត​មាន​ ប្រ​ហែល​៣​ឆ្នាំ​លើ​ពិភព​លោក។​ ក៏​ប៉ុន្តែ​វា​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រ​ភេទ​កីឡា​មួយ​ដែល​រីក​ចម្រើន​ លឿន​បំ​ផុត​នា​ពេល​ថ្មី​ៗ​នេះ។​ នៅ​វៀត​ណាម វិញ្ញា​សា​នេះ​ទាក់​ទាញ​អ្នក​លេង​យ៉ាង​ច្រើន។​ ដំ​បូង​ មនុស្ស​ជាច្រើន​បាន​គិត​ថា​ នេះ​ជា​កីឡា​សម្រាប់​មនុស្ស​ចាស់​ កុមារ​ឬ​ជា​វិញ្ញា​សា​កីឡា​ ចលនា​ស្រាល​ៗ​ដើម្បី​ដោះ​ស្រាយ​តម្រូវ​ការ​ហាត់​ប្រាណ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ពេល​លេង​កីឡា​នេះ​ ទើប​អ្នក​គ្រប់​គ្នា​យល់​ថា​ហេតុ​អ្វី​វិញ្ញា​សា​កីឡា​នេះ​មាន​ការ​វិវឌ្ឍ​យ៉ាង​លឿន​នៅ​លើ​ពិភព​លោក។​

រ៉ាកែត​និង​កូន​បាល់​សម្រាប់​លេង​ Pickleball។​

ជា​ទូទៅ​ pickleball  គឺ​ជា​វិញ្ញា​សា​កីឡា​ចម្រុះ​ ចំ​នួន​៣​ដែល​ពេញ​និយម​។​ នោះ​គឺ៖ តិន្នីស​ ប៉េង​ប៉ុង​និង​សី។​ ទី​លាន​កី​ឡា​ Pickleball មាន​ផ្ទៃ​ស្មើ​នឹង​ទីលាន​វាយ​សី ប៉ុន្តែ​សំ​ណាញ់​ទាប​ដូច​ទីលាន​តិន្នីស។​ របៀប​លេង​និង​គិត​ពិន្ទុ​ គឺ​ជា​ការ​រួម​បញ្ចូល​នៃ​កីឡា​ទាំង​ ៣ ខាង​លើ​។​ Pickleball ទាក់​ទាញ​អ្នក​លេង​ពី​ព្រោះ​កីឡា​ករ​មិន​បាច់​ធ្វើ​ចលនា​ខ្លាំង​ដូច​តិន្នីស​ ឬ​វាយ​សី ហើយ​មិន​ចាំ​បាច់​ប្រើ​បច្ចេក​ទេស​បាល់​វិល​ដ៏​លំ​បាក​ដូច​វិញ្ញា​កីឡា​ប៉េង​ប៉ុង​ដែរ។​ អ្នក​ណា​ធ្លាប់​លេង​កីឡា​ទាំង​៣​ដូច​ពោល​ខាង​លើ​គឺហាត់​លេង​ Pickleball បាន​យ៉ាង​ងាយ​។​ លើស​ពី​នេះ​ វិញ្ញា​សា​កីឡា​នេះ​មិន​ប្រ​កាន់​ភេទ​ឬ​អា​យុ​ឡើយ។​ បង​តឺក្វឹ​កកឿង​ ប្រ​ធាន​ក្លឹប​ Pickleball នៅ​កឹង​ធើ ឱ្យ​ដឹង៖ “ខ្ញុំ​លេង​តិន្នីស​ វាយ​សី និង​មាន​ចំ​ណូល​ចិត្ត​ចំ​ពោះ​Pickleball។​ ដំ​បូង​ នរណា​ក៏​គិត​ថា​វិញ្ញា​សា​កីឡា​នេះ​មិន​ចលនា​ច្រើន​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ប្រ​កួត​ទើប​ឃើញ​ថា​ វាទាម​ទារ​អ្នក​លេង​ត្រូវ​មាន​កម្លាំង​មាំ​មួន​ផង​និង​ត្រូវ​មាន​ភាព​ប៉ិន​ប្រ​សប់​ផង។​ ដូច្នេះ​ Pickleball ជួយ​ឱ្យ​អ្នក​លេង​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស​និង​បង្កើន​សុខ​ភាព”។​

Pickleball នៅ​ទាំង​ទាក់​ទាញ​អ្នក​លេង​ដោយ​សារ​តែ​លក្ខណៈ​សាមញ្ញ​របស់​វា។​ បង​ស្រី​ ង្វៀង​ធីធូ​ហុង​ នៅ​ខណ្ឌ​និញ​កេវ​ ឱ្យ​ដឹង៖ “បើ​និយាយ​ពី​ការ​ចំ​ណាយ​ អ្នក​លេង​គ្រាន់​តែទិញ​រ៉ា​កែត​១​ដើម​ (មិន​ដល់​៥០០.​០០០ដុង​) និង​បាល់​ផ្លា​ស្ទិច​មួយ​ (ដប់​ម្ភៃ​ពាន់​ដុង​) គឺអាច​លេង​បាន​រាប់​ឆ្នាំ។​ បើ​ធៀប​នឹង​កីឡា​វាយ​សី សីមួយ​មាន​តម្លៃ​ប្រ​ហែល​២០.០០០​ដុង​ ហើយ​ត្រូវ​ផ្លាស់​ប្ដូរ​សី​ជា​រឿយ​ៗ​ពី​ព្រោះ​ស្លាប​សី​ងាយ​បាក់​ ទី លាន​កម្រាល​ព្រំ​មាន​តម្លៃ​៥០.០០០​ដុង​/ម៉ោង​។​ រ៉ា​កែត​មួយ​សម្រាប់​កីឡា​ករ​វាយ​សី​ជា​មធ្យម​ជាង​២​លាន​ដុង​/១ដើម​ សំ​ណាញ់​ចាក់​រ៉ា​កែត ប្រ​ហែល​២០០.​០០០​ដុង​/ម្ដង​ ចំ​ណែក​លេង​ Pickleball គឺចំ​ណាយ​ប្រាក់​តិច​”។​ នៅ​ក្រុង​កឹង​ធើ បច្ចុប្បន្ន​មាន​ទីលាន​ហាត់​កីឡា​ Pick leball ៣​កន្លែង​គឺ៖ ម្តុំ​ទីលាន​វាយ​ tennis នៅ​បាយ​កាក​ (ចាស់​) ពហុ​កីឡដ្ឋាន​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ និង​ពហុ​កីឡដ្ឋាន​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ៕​           

                                    ហា​ថាញ-ទីទុយ​

ចែករំលែកអត្ថបទ