ការផ្លាស់ប្តូរបុគ្គលិកជួយឱ្យក្រុមកីឡាវាយសី ប្រទេសកូរ៉េខាងត្បូង មានការជឿនលឿនយ៉ាងឆាប់រហ័ស។ អត្តពលិកកូរ៉េខាងត្បូងកំពុងបង្កើនល្បឿន និងកំពុងឈរចំណាត់ថ្នាក់ខ្ពស់នៅលើតារាងរៀបចំណាត់ថ្នាក់កីឡាវាយសីពិភពលោក។
គូបុរស-នារីកូរ៉េខាងត្បូងឈ្នះពានជើងឯកនៃពានរង្វាន់សំខាន់ៗទាំងពីរជាបន្តបន្ទាប់។
គណៈគ្រូបង្វឹករបស់ក្រុមកូរ៉េខាងត្បូង បានផ្លាស់ប្តូរក្នុងការចាប់គូគ្នាប្រកួតនៅខ្លឹមសារទាំង៣។ ហើយភ្លាមៗនោះ ការផ្លាស់ប្តូរនេះបាននាំមកនូវវឌ្ឍនភាពជាវិជ្ជមាន។ កាលពីមុននេះ កីឡាករដែលច្រើនតែចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ធំៗរបស់សហព័ន្ធកីឡាវាយសីពិភពលោក (BWF) ភាគច្រើនគឺកីឡាករប្រទេសចិននិងជប៉ុន ប៉ុន្តែនៅឆ្នាំនេះ កីឡាករប្រទេសកូរ៉េខាងត្បូង បែរជាមានចំនួនច្រើនវិញ។ តួយ៉ាងដូចនៅពានរង្វាន់សំខាន់ៗចំនួនពីរនៃ BWF ថ្មីៗនេះគឺពានរង្វាន់ជើងឯកពិភពលោកឆ្នាំ ២០២៣ និងពានរង្វាន់ Super ១.០០០ ChineOpen កីឡាករកូរ៉េខាងត្បូង មានវត្តមានក្នុង៣/៥ខ្លឹមសារ។ កីឡាករវាយសីកូរ៉េខាងត្បូងប្រកួតបានយ៉ាងល្អ ដោយពួកគេបានឈ្នះគ្រប់៣/៣ខ្លឹមសារ ដែលប្រកួតនៅវគ្គផ្តាច់ព្រ័ត្រពិភពលោក៖ វិញ្ញាសាឯកត្តជននារី គូបុរសនិងគូបុរស-នារី។ ក្នុងនោះ លេចធ្លោបំផុតគឺកីឡាករប្រកួត គូបុរស Seo Seung Jae បានឈ្នះពានជើងឯកទាំងពីរវិញ្ញាសាគឺ គូបុរស-នារី និងវិញ្ញាសាគូបុរស។ រួមជាមួយនឹងរៀមច្បងកីឡាការិនី Chae Yu Jung ពួកគេបន្តឈ្នះពានជើងឯកនៅពានរង្វាន់ ChineOpen មួយសប្តាហ៍ក្រោយមក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្នុងដំណើរទទួលបានពានជើងឯកនៃពានរង្វាន់ទាំងពីរខាងលើនេះ គឺគូកីឡាករកូរ៉េខាងត្បូងបានឈ្នះគូលំដាប់លេខ១ពិភពលោកនាបច្ចុប្បន្ន គឺ Zheng Si Wei និង Huang Ya Qiong។ នេះគឺជាគូដែលបានឈ្នះពួកគាត់គ្រប់ការប្រកួតពេលជួបគ្នាតាំងពីមុនមក។ ជ័យជម្នះរបស់ Seo និងមិត្តរួមគូបានបញ្ចប់ការទន្ទឹងរង់ចាំពានជើងឯកពិភពលោកនៃវិញ្ញាសាប្រកួតគូរបស់កូរ៉េខាងត្បួងជិត៥០ឆ្នាំមកហើយ។ ដោយការប្រកួតទាំងពីរវិញ្ញាសាក្នុងពេលតែមួយជាមួយនឹងកីឡាករលំដាប់កំពូល បានធ្វើឱ្យ Seo ធ្លាក់កម្លាំង ពេលឈានចូលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃវិញ្ញាសាប្រកួតគូបុរសពានរង្វាន់ Super ១.០០០នៅប្រទេសចិន។ ទោះជាយ៉ាងនោះ តែគាត់បានប្រកួតល្អឡើងវិញក្នុងវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសាគូបុរស-នារី ពេលជួបជាមួយគូបុរស-នារី ជនជាតិបារាំង និងបានឈ្នះផ្តាច់មុខ២សិត។ ទទួលបានពានជើងឯកដ៏សំខាន់ៗទាំងបីនៃ BWF គឺជាស្នាដៃដ៏អស្ចារ្យនៃកីឡាករវាយសីដៃឆ្វេង Seo Seung Jae ។
ប៉ុន្តែចំណាប់អារម្មណ៍បំផុតគឺ An Se Young។ នៅឆ្នាំ២០២៣នេះ នាងទើបមានអាយុ២១ ឆ្នាំ នាងបានឈ្នះពានជើងឯកសំខាន់ៗជាបន្តបន្ទាប់ក្នុងប្រព័ន្ធ Super ហើយគ្មានអ្វីភ្ញាក់ផ្អើលឡើយនៅពេលដែលនាងដណ្តើមបានចំណាត់ថ្នាក់លេខ១ពិភពលោក នាដើមខែសីហា ឆ្នាំ ២០២៣ ក្លាយជាកីឡាការិនីវាយសីប្រទេសកូរ៉េខាងត្បូង ឈរចំណាត់ថ្នាក់លេខ១ពិភពលោក ក្រោយពីរយៈកាល២៧ឆ្នាំ។ ក្រោយពីនេះ នាងបានឈ្នះពានជើងឯកចំនួនពីរទៀតនៃពានរង្វាន់ BWF គឺពានជើងឯកពិភពលោកនិងពានជើងឯក ChineOpen ដើម្បីពង្រឹងចំណាត់លេខ១។ ក្រៅពីនេះ កូរ៉េខាងត្បូងក៏កំពុងឈរចំណាត់ថ្នាក់លេខ២ និងលេខ៣ ពិភពលោកនៅវិញ្ញាសាប្រកួតគូនារីផងដែរ៕
ហាថាញ - បកប្រែ៖ សុផន