10/07/2023 - 16:45

ជ័យ​ជម្នះ​ដ៏​ត្រ​ចះ​ត្រចង់​

ក្រុម​ជម្រើស​កីឡា​បាល់​ទះ​នារី​វៀត​ណាម ទើប​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ម្ចាស់​ផ្ទះ​ឥណ្ឌូ​ណេស៊ី​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ពាន​រង្វាន់​បាល់​ទះ​ AVC Challenge ២០២៣។​ តំ​ណែង​ជើង​ឯក​នេះ​ បាន​ជួយ​ឱ្យ​ក្រុម​ទទួល​បាន​សំ​បុត្រ​ទៅ​ប្រ​កួត​នៅ​ពាន​រង្វាន់​ FIVB Challenge ២០២៣ នៃ​សហ​ព័ន្ធ​កីឡា​បាល់​ទះ​ពិភព​លោក​ នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ប្រ​ទេស​បារាំង​នា​ពេល​ខាង​មុខ។​

ក្រុម​ជម្រើស​បាល់​ទះ​នារី​វៀត​ណាម​ទទួល​ពាន​ជើង​ឯក​។​

នៅ​ពាន​រង្វាន់​ AVC Challenge Cup ២០២៣ ក្រុម​កីឡា​ការិនី​វៀត​ណា​ម បាន​ប្រ​កួត​ឈ្នះ​ជា​បន្ត​បន្ទាប់​ចាប់​ពី​វគ្គ​ជម្រុះ​រហូត​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​មួយ​សិត​ណា​ឡើយ​។​ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ប្រ​ធាន​ក្រុម​ថាញ​ធ្វី និង​មិត្ត​រួម​ក្រុម​ជួប​ក្រុម​ជម្រើស​ប្រ​ទេស​ឥណ្ឌា។​ បន្ទាប់​ពី​មាន​ពិន្ទុ​ដំ​បូង​ គ្រូ​បង្វឹក​ង្វៀង​ត្វឹង​កៀក​ បាន​ “ផ្លាស់​ចេញ​” កីឡា​ការិ​នី ៤T (ឈ្មោះ​ហៅ​កាត់​ដែល​អ្នក​គាំ​ទ្រ​ដាក់​ឱ្យ​ប្រ​ធាន​ក្រុម​ត្រឹង​ធីថាញ​ធ្វី) កីឡា​ការិនី​ង្វៀង​ធី​ត្រិញ និង​ហ្វាង​ធីកេវ​ត្រិញ។​ ផ្លាស់​ចូល​ជំ​នួស​ឱ្យ​ខ្សែ​វាយ​លុក​នេះ​ គឺឌិញ​ធី​ត្រា​យ៉ាង លឺវ​ធី​លៀង​ប៊ិច​ធ្វី ង្វៀត​អាញ់​ញឺ វិញ​ដង​ធី​ស្វឹង​ ត្រឹង​ទូលិញ​ជា​ដើម។​ ចំ​ពោះ​កីឡា​ការិ​នីឥណ្ឌា​ដែល​លេង​មិន​សូវ​បាន​ល្អ​ អ្នក​គប់​បាល់​របស់​វៀត​ណាម​ប្រ​កួត​ហាក់​ដូច​ជា​មិន​ប្រ​ញឹក​ប្រ​ញាប់​និង​មិន​លំ​បាក​ ដើម្បី​យក​ឈ្នះ​ដោយ​លទ្ធ​ផល​ ៣-០ ឈាន​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​ក្រុម​ម្ចាស់​ផ្ទះ​ ក៏​ជា​ក្រុម​ដែល​មាន​និស្ស័យ​ជួប​គ្នា​ជា​រឿយៗ​ នោះ​គឺ​ក្រុម​ជម្រើស​ឥណ្ឌូ​ណេ​ស៊ី។​

ការ​យក​ឈ្នះ​យ៉ាង​ងាយ​ស្រួល​ តាំង​ពី​វគ្គ​ជម្រុះ​រហូត​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​សិត​ទី ១ វគ្គ​ផ្តាច់​ព្រ័ត្រ​ ញុាំង​ឱ្យ​កីឡា​ការិ​នីវៀត​ណាម​មាន​ការ​ធ្វេស​ប្រ​ហែស។​ ក្រុម​ម្ចាស់​ផ្ទះ​ឆ្លៀត​ឱកាស​នេះ​ឈាន​ឡើង​និង​យក​ឈ្នះ​ ២ សិត​ជា​បន្ត​បន្ទាប់​ គឺសិត​ទី ២ និង​ទី ៣ និង​មាន​ពិន្ទុ​នាំ​មុខ​ក្រុម​ជម្រើស​វៀត​ណាម​នៅ​សិត​ទី ៤ ផង​ដែរ។​ ក្នុង​ពេល​គ្មាន​អ្វី​បាត់​បង់​ទៀត​ កីឡា​ការិ​នីវៀត​ណាម​ប្រ​កួត​យ៉ាង​អង់​អាច​ បាន​ក្រ​ឡាស់​ស្ថាន​ភាព​យក​ឈ្នះ​នៅ​សិត ទី៤។​ លុះ​ឈាន​ចូល​សិតទី ៥ ក្រុម​ទាំង​ ២ មាន​ពិន្ទុ​ប្រ​ដំ​ ប្រ​សង​គ្នា​ មុន​ពេល​ក្រុម​ជម្រើស​វៀត​ណាម​បញ្ចប់​ការ​ប្រ​កួត​ដោយ​ពិន្ទុ​ ១៥-១៣។​

ឆ្លង​កាត់​ការ​ប្រ​កួត​ អ្នក​គាំ​ទ្រ​បាន​ស្ងើច​សរ​សើរ​ក្រុម​បាល់​ទះ​របស់​គ្រូ​បង្វឹក​ង្វៀង​ត្វឹង​កៀក៖ មាន​ចិត្ត​សាស្រ្ត​ប្រ​កួត​បាន​កែ​លម្អ​ ទទួល​បាល់​ ជំ​ហាន​ទី ១ ល្អ​គ្រាន់​បើ​ និង​លេច​ធ្លោ​គឺការ​សាម​គ្គី​គ្នា​។​ នេះ​ជា​កត្តា​សំ​ខាន់​ ដើម្បី​គ្រូ​បង្វឹក​រៀប​យុទ្ធ​សាស្រ្ត​ប្រ​កួត។​ មូល​ហេតុ​មួយ​ក្នុង​ចំ​ណោម​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ភាព​ហ្មត់​ចត់​នេះ​ សំ​ខាន់​គឺតួនា​ទីដឹក​នាំ​របស់​ប្រ​ធាន​ក្រុម​ថាញ​ធ្វី។​ ត្រូវ​ទទួល​ស្គាល់​ថា​ កីឡា​ការិ​នី ៤T ធ្វើ​បាន​ល្អ​នូវ​តួនា​ទី​ដឹក​នាំ​របស់​ខ្លួន។​ កីឡា​ការិនី​ថាញ​ធ្វី រមៀល​សង្គ្រោះ​បាល់​ លោត​គប់​បាល់​ និង​លើក​ទឹក​ចិត្ត​មិត្ត​រួម​ក្រុម​ជាដើម។​ ថា​មពល​សកម្ម​របស់​កីឡា​ការិនី ៤T ធ្វើ​ឱ្យ​មិត្ត​រួម​ក្រុម​រំភើប​ ប្រ​កួត​កាន់​តែមាន​ប្រ​សិទ្ធ​ភាព​ថែម​ទៀត។​ ដំ​ណាក់​កាល​នេះ​ គ្រូ​បង្វឹក​ត្វឹង​កៀក​ ក៏​មាន​កីឡា​ការីនី​ជា​ច្រើន​ពោរ​ពេញ​ដោយក្តី​សង្ឃឹម​ ដើម្បី​ជំ​នួយ​ដល់​ប្រ​ធាន​ក្រុម​ ៤T នោះ​ គឺត្រឹង​ទូលិញ ប៊ូយ​ធីស្វឹង​ កេវ​ត្រិញ ធីត្រិញ ប៊ិក​ធ្វី។ល។​ ពិសេស​គឺកីឡា​ការិនី​វ័យ​ក្មេង​ ជន​ជាតិ​ភាគ​តិច​ ថាយ​វីធី​ញឺ​វិញ​ អា​យុ​ទើប​តែ ២១ ឆ្នាំ។​ ប្រ​សិន​បើ​កីឡា​ការិ​នីរូប​នេះ​បាន​បណ្តុះ​បណ្តាល​ល្អ​ គឺនាង​តែង​មាន​ឈ្មោះ​នៅ​ក្រុម​ជម្រើស​ក្នុង​អនា​គត​ជា​ពុំ​ខាន៕

​ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ