26/06/2023 - 14:44

វិញ្ញា​សាកី​ឡា​ប៉េតង់​បាក​លីវ មាន​សន្ទុះ​រីក​ចម្រើន​

ដោយ​បាន​ខេត្ត​បាក​លីវ យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ ទើប​ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ វិញ្ញា​សា​កីឡា​ប៉េ​តង់​កំ​ពុង​មាន​សន្ទុះ​រីក​ចម្រើន​ ឈ្នះ​បាន​រង្វាន់​ខ្ពស់​ៗជា​ច្រើន​ក្នុង​ការ​ប្រ​កួត​ថ្នាក់​តំ​បន់​និង​ថ្នាក់​ជាតិ។

កីឡា​ករ​ខេត្ត​បាក​លីវ ចូល​រួម​ប្រ​កួត​នៅ​ពាន​រង្វាន់​កីឡា​ប៉េ​តង់​ជើង​ឯក​ មិត្ត​រួម​
ក្រុមទូទាំងប្រទេសនៅខេត្តសុកត្រាំង។

តាម​ប្រសាសន៍​លោក ​ត្រឹង​ថាញ​ទូ នាយក​រង​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​និង​ប្រ​កួត​កីឡា​អប់​រំ​កាយ​ខេត្ត​បាក​លីវ កីឡា​ករ​ប៉េ​តង់​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​ ដ្បិត​អី​ កីឡា​ប៉េ​តង់​មាន​ភាព​រីក​ចម្រើន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​តាំង​ពី​យូរ​មក​ហើយ។

បច្ចុប្បន្ន​ ខេត្ត​បាក​លីវ​មាន​កីឡាករ​ប៉េតង់​ ២៣ នាក់​ កំ​ពុង​ហ្វឹក​ហាត់​រៀង​រាល់​ថ្ងៃ​ដើម្បី​ចូល​រួម​ការ​ប្រ​កួត​ថ្នាក់​តំ​បន់​និង​ថ្នាក់​ជាតិ​។ គ្រូ​បង្វឹក យ័ញ​ស៊ី​ផល​ ឱ្យ​ដឹង៖ “មុន​នេះ​ ខ្ញុំ​ធ្លាប់​ចូល​រួម​ប្រ​កួត​ឱ្យ​ខេត្ត​សុក​ត្រាំង ឆ្នាំ​ ២០១២ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​មក​ធ្វើ​គ្រូ​បង្វឹក​វិញ្ញា​សា​កីឡា​ប៉េ​តង់​ឱ្យ​ខេត្ត​បាក​លីវ។ ក្រៅ​ពី​មាន​គោល​នយោ​បាយ​ ពិសេស​ដោយ​ឡែក​ កីឡា​ករខំ​ប្រឹង​ហ្វឹក​ហាត់​ ក្ដាប់​បាន​បច្ចេក​ទេស​បោះ​ប៊ូល វាយ​ប៊ូល​ឆាប់​រហ័ស​ និង​មាន​ស្មារតី​រឹង​ប៉ឹង​ក្នុង​ការ​ប្រ​កួត។ អា​ស្រ័យ​ហេតុ​នោះ​ ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ កីឡា​ប៉េតង់​ខេត្ត​បាក​លីវទទួល​បាន​រង្វាន់​ខ្ពស់​ៗជា​ច្រើន​ក្នុង​ការ​ប្រ​កួត​នានា”។ ជាក់​ស្ដែង ឆ្នាំ​ ២០២២ ក្នុង​ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ លើក​ទី ៨ នៅ​ខេត្ត​សុក​ត្រាំង ក្រុម​កីឡា​ករ​ខេត្ត​បាក​លីវ ឈ្នះ​មេ​ដាយ​ ១៥ គ្រឿង​ ក្នុង​នោះ​ វិញ្ញា​សា​កីឡា​ប៉េតង់​ឈ្នះ​មេដាយ​មាស​ ១ គ្រឿង​ មេដាយ​សំ​រឹទ្ធ ៤គ្រឿង។ ជា​ពិសេស​ ក្នុង​មហា​សន្និ​បាត​កីឡា​ទូទាំង​ប្រ​ទេស​ លើក​ទី ៩ ឆ្នាំ ​២០២២ ខេត្ត​បាក​លីវ មាន​កីឡា​ករ​ឈ្នះ​មេ​ដាយ​មាស​ ១ គ្រឿង​ លើ​ខ្លឹម​សា​វាយ​ប៊ូល​បច្ចេក​ទេស​; មេ​ដាយ​ប្រាក់​ ១ គ្រឿង​ក្នុង​ការ​ប្រកួត​ប៉េតង់​ជើង​ឯក​យុវ​វ័យ​ថ្នាក់​ជាតិ​ឆ្នាំ ​២០២២។ កីឡា​ករ យ័ញ​ហុង​ ឱ្យ​ដឹង​៖ “ពេល​បាន​ជម្រើស​ចូល​ហ្វឹក​ហាត់​កីឡា​ប៉េតង់​ ខ្ញុំ​តែង​គោ​រព​តាម​លក្ខន្ដិកៈ ព្យា​យាម​ ហាត់​បច្ចេក​ទេស​បោះ​ប៊ូល វាយ​ប៊ូល ហើយ​ក្នុង​ពេល​ប្រ​កួត​មាន​ស្មារតី​រឹង​ប៉ឹង ប្រ​មូល​អា​រម្មណ៍​បាន​ល្អ។ អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​ឈ្នះ​បាន​មេ​ដាយ​ជា​ច្រើន​ប្រ​ភេទ​ និង​បាន​ចូល​រួម​ប្រ​កួត​នៅ​ស៊ី​ហ្គេម​ ២ លើក​ផង​ដែរ”។

លោក​ត្រឹង​ថាញ​ទូ ឱ្យ​ដឹង​៖ “ប៉េតង់​គឺ​ជា​វិញ្ញា​សា​កីឡា​មាន​បច្ចេក​ទេស​សា​មញ្ញៗ ងាយ​ស្រួល​លេង មិន​សូវ​បង់​ខាត​ក្នុង​ការ​វិនិ​យោគ​ទីធ្លា​និង​ឧបករណ៍។ ហេតុ​នោះ​ ក្រៅ​ពី​ជម្រើស​យុវ​វ័យ​ ដែល​មាន​សមត្ថ​ភាព​និង​ទេព​កោ​សល្យ​ខាង​កីឡា ខេត្ត​នៅ​ទាំង​មាន​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ដើម្បី​ទាក់​ទាញ​កីឡាករ​ប៉េតង់​ពូកែ​ៗ មក​ប​ម្រើ​វិស័យ​កីឡាខេត្ត​។ ជា​មួយ​ការ​វិនិ​យោគ​ចំ​ទិស​ដៅ​ ឃើញ​ថា​កីឡា​ប៉េ​តង់​ខេត្ត​បាក​លីវ​មាន​ភាព​ល្បី​ល្បាញ ខណៈ​ពេល​បច្ចុប្បន្ន​មាន​កីឡា​ករ​កំ​ពុង​ចូល​រួម​ប្រ​កួត​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ ហើយ​ឈ្នះ​បាន​មេ​ដាយ​ជា​ច្រើន​ប្រ​ភេទ”៕    

                         យ្វី​អាញ-ថាច់​ធី

ចែករំលែកអត្ថបទ