29/05/2023 - 11:02

ស្រុក​មីស្វៀង យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​វិញ្ញា​សា​កីឡា​ប្រ​ណាំង​ទូក-ង

ស្រុក​មីស្វៀង ខេត្ត​សុក​ត្រាំង តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ជំ​នួយ​ កៀរ​គរ​វត្ត​ខ្មែរ​បោះ​ទូក-ង។ រៀង​រាល់​ឆ្នាំ​ ស្រុក​មាន​ចំ​នួន​ទូក-ង ចូល​រួម​ប្រ​ណាំង​ច្រើន​ជាង​គេ​ក្នុង​ខេត្ត។

ទូក-ង​វត្ត​អំ​ពូយារ (ខ្សែ​ទឹក​ខាង​ក្នុង) ចូល​រួម​អុំ​ប្រ​ណាំង។ 

ឆ្នាំ ២០២២ ក្នុង​ពិធី​ប្រ​ណាំង​ទូក​-ងលើក​ទី ៥ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ស្រុក​មីស្វៀង មាន​ទូក-ង​ចូល​រួម​ច្រើន​ជាង​គេ គឺ​មាន​ចំ​នួន​ ៨ ទូក។ ក្នុង​នោះ​ វត្ត​អំ​ពូ​យារ ឃុំ​ថាញ់​ភូ និង​វត្ត​ព្រែក​ត្រ​កួន​ ឃុំ​ថាញ់​ក្វើយ វត្ត​នីមួយ​ៗ មាន​ ២ ទូក​ចូល​រួម​វត្ត​ក្រៅ​ពី​នោះ​ គឺ​មាន​តែ​១ទូក ដូច​៖ វត្ត​ផ្នោរ​កំ​បុត​ វត្ត​ផ្នោរ​កញ្ជើ​ថ្មី​ វត្ត​ស្រ​ឡូង និង​វត្ត​ដៃ​អំ​ពូ។ ទូក-ង​នីមួយ​ៗ បាន​ស្រុក​មីស្វៀង​ជំនួយ​ ៣០ លាន​ដុង​ និង​ឧបត្ថម្ភ​ថវិ​កា​បន្ថែម​សម្រាប់​វត្ត​នានា​បោះ​ទូក-ង​ថ្មី។ ព្រះ​ឧបជ្ឈាយ៍​ ឡឹម​សឿង ព្រះ​ចៅ​អធិ​ការ​វត្ត​អំ​ពូយារ មាន​ថេរ​ដី​កា៖ “ទោះ​បី​ទូក-ង​វត្ត​មិន​ទាន់​ទទួល​ជ័យ​លាភី​លេខ​ ១ ម្តង​ណា ប៉ុន្តែ​ធ្លាប់​ឈ្នះ​បាន​រង្វាន់​លេខ​ ២ លេខ​ ៣ និង​លេខ​ ៤។ នោះ​អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ការ​គាំ​ទ្រ​របស់​សប្បុ​រស​ជន​នៅ​ក្នុង​ប្រ​ទេស​និង​ក្រៅ​ប្រ​ទេស​ ព្រម​ទាំង​ការ​ប្ដេជ្ញា​ចិត្ត​សាម​គ្គី​យ៉ាង​ខ្ពស់​របស់​កីឡាករ គ្រូ​បង្វឹក​គ្រប់​រូប។ បច្ចុប្បន្ន​ វត្ត​មាន​ទូក​-ង ២ ទូក សរុប​កីឡា​ករ​ជិត​ ២០០ នាក់​ ភាគ​ច្រើន​គឺ​ជា​កសិករស្ម័គ្រ​ចិត្ត​ចូល​រួម​ ដើម្បី​ថែ​រក្សា​វិញ្ញា​សា​កី​ឡា​ប្រ​ពៃ​ណី​ជន​ជាតិ”។ 

ចំ​ណែក​ទូក-ង​វត្ត​ព្រែក​ត្រ​កួន​ នៅ​ឃុំ​ថាញ់​ក្វើយ ក៏​ជា​ទូក-ង​ពូកែ​មួយ​របស់​ស្រុក​មី​ស្វៀង​ផង​ដែរ។ បច្ចុប្បន្ន​ វត្ត​មាន​ ២ ទូក ដោយ​មាន​កី​ឡា​ករ កី​ឡា​ការិនី​ជាង​ ១៨០ នាក់​ចូល​រួម​អុំ​ប្រ​ណាំង​ទាំង​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។ ព្រះ​ឧបជ្ឈាយ៍​ យឿង​ណេ ព្រះ​ចៅ​អធិ​ការ​ព្រែក​ត្រកួន​ មាន​ថេរ​ដី​កា៖ “ថវិ​កា​បោះ​ទូក-ង ហ្វឹក​ហាត់​និង​អុំ​ប្រ​ណាំង​ គឺ​អា​ស្រ័យ​រដ្ឋ​អំ​ណាច​ សប្បុ​រស​ជន​និង​ពុទ្ធ​បរិ​ស័ទ​រួម​វិភាគ​ទាន​ ម្ល៉ោះ​ហើយ​ វត្ត​ទើប​រក្សា​បាន​ទូក - ង​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​រហូត​ដល់​សព្វ​ថ្ងៃ។ ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​នោះ​ បាន​បង្ក​ជា​កម្លាំង​ចលករ​ដល់​វត្ត​និង​ពុទ្ធ​បរិ​ស័ទ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ថែ​រក្សា​វិញ្ញា​សាកី​ឡា​ប្រវេណី​របស់​ជន​ជាតិ”។

តាម​ប្រសាសន៍​លោក​យឿង​យ័ញ​ញ៉ាញ់ ប្រ​ធាន​ការិយា​ល័យ​ជន​ជាតិ​ស្រុក​មីស្វៀង កីឡា​ករ​ទូក-ង​ភាគ​ច្រើន​គឺ​ជា​កសិករ កម្ម​ករ​ក្រុម​ហ៊ុន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ប៉ុន្តែ​ដល់​រដូវ​ប្រ​ណាំង​ ពួក​គាត់​ក៏​មក​ជួប​ជុំ​គ្នា​នៅ​វត្ត​ ដើម្បី​ហ្វឹក​ហាត់​ និង​អុំ​ប្រ​ណាំង។ ប្រ​ការ​នេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាមីង​ខ្មែរ​មាន​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​នូវ​វិញ្ញា​សា​កីឡា​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ ជាពិសេស​ គឺ​វិញ្ញា​សា​កី​ឡា​ប្រ​ណាំង​ទូក-ង ការ​ថែរក្សា​និង​ពង្រីក​គឺ​មាន​តែ​វត្ត​ទេ ទើប​អាច​ធ្វើ​ទៅ​រួច។ ព្រោះ​ហេតុ​ដូច្នោះ ជា​មួយ​នឹង​ប្រ​ភព​ទុន​សង្គ​មូប​នីយ​កម្ម​ ស្រុក​នឹង​ជំនួយ​ថវិ​កា​មួយ​ចំ​ណែក​សម្រាប់​វត្ត​ខ្មែរ​នានា​បោះ​ទូក-ង​ថ្មី​ ហ្វឹក​ហាត់​និង​អុំ​ប្រ​ណាំង។  សង្ឃឹម​ថា វត្ត​ខ្មែរ​ទាំង​ឡាយ​ក្នុង​ស្រុក​នឹង​ព្រួត​ដៃ​ថែ​រក្សា​និង​ពង្រីក​វិញ្ញា​សា​ប្រ​វេណី​របស់​ជន​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

                                     យ្វី​អាញ - ថាច់ធី

ចែករំលែកអត្ថបទ