01/05/2023 - 06:32

បង្កើត​ទីលាន​កម្សាន្ត​ជូន​យុវ​ជន​

តាម​ប្រសាសន៍​លោក​ត្រឹង​ក្វឹក​តៀង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡាយ​សើុង ស្រុក​គៀង​ហាយ​ ខេត្ត​គៀង​យ៉ាង​ ភូមិ​ភាគ​តែង​បង្ក​លក្ខណៈ​ដើម្បី​អង្គ​ការ​មហា​ជន​និង​បុគ្គល រួម​ជា​មួយ​ឃុំ​រៀប​ចំ​ទីលាន​លេង​កម្សាន្ត ដើម្បី​យុវ​ជន​ជន​បទ​មាន​កន្លែង​លត់​ដំកាយ​សម្ប​ទា។

លោក​យឿង​វ៉ាន់​ថាំង​ អនុប្រ​ធាន​សហ​ព័ន្ធ​កីឡាវាយ​សី​ក្រុង​កឹង​ធើ ជូន​ទង់​អនុស្សាវ​រីយ៍​ដល់​បង​ស្រី​ហ្វិញ​ប៊េវ ពេល​ប្រកួត​មិត្ត​ភាព​នៅ​ទីលាន​ហ្វីញ​ប៊េវ។

បង​ស្រី​ហ្វិញ​ប៊េវ ជា​ម្ចាស់​ទីលាន​វាយ​សី​ហ្វិញ​ប៊េវ នៅ​ឃុំ​ឡាយ​សើុង ស្រុក​គៀង​ហាយ​ ខេត្ត​គៀង​យ៉ាង​ កំ​ពុង​មមា​ញឹក​រៀប​ចំ​ពាន​រង្វាន់​វាយ​សី​ហង​សើុង​បើក​ទូលាយ​ ឆ្នាំ​ ២០២៣ លើក​ដំ​បូង​រៀប​ចំ​នៅ​ទីលាន​វាយ​សី​របស់​គ្រួ​សារ​គាត់។ បង​ស្រី​ប៊េវ រៀប​រាប់​៖ “កាល​ខ្ញុំ​កាប់​ដើម​ឈើ អ្នក​ខ្លះ​សួរ​ថា​សង់​ផ្ទះ​សំ​ណាក់​ ឬ​សណ្ឋា​គារ​ពី​ព្រោះ​ទីតាំង​ដី​ធ្លី​របស់​ខ្ញុំ​ស្ថិត​នៅ​ត្រង់​ផ្សារ​ ខណៈ​ពេល​ទេស​ចរណ៍​នៅ​កោះ​ហងសើុង​កំ​ពុង​តែ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ បើធ្វើ​អា​ជីវ​កម្ម​សេវា​កម្ម​ស្នាក់​នៅ​ឆាប់​ធូរ​ធារ​ណាស់។ ពេល​ខ្ញុំ​ប្រាប់​ថា​សង់​ទីលាន​វាយ​សី​ក្រាល​ព្រំ អ្នក​ណា​ក៏​ស្រ​ឡាំង​កាំង​ដែរ​”។

ឃុំ​ឡាយ​សើុង ជា​ឃុំ​កោះ​ ហេតុ​នោះ​ហាក់​ដូច​ជា​គ្មាន​ទីលាន​លេង​ក្រី​ឡា​ឡើយ​។ សិស្សា​នុសិស្ស​ យុវ​ជន​ បើ​ចង់​លត់​ដំ​កាយ​សម្ប​ទា មាន​តែ​រត់​ជុំ​វិញ​កោះ​ប៉ុណ្ណោះ។ អ្នក​ផង​តែង​គិត​ថា គ្រួសារ​បង​ស្រី​ប៊េវ នឹង​ជួប​លំ​បាក​មិន​ខាន​ ព្រោះ​វិញ្ញា​សា​កីឡា​វាយ​សីនេះ​មិន​សូវ​មាន​អ្នក​ណា​លេង​ទេ ពី​ព្រោះ​ថវិ​កា​ទិញ​សី​ថ្លៃ។ ប៉ុន្តែ​ចាប់​ពី​ទីលាន​វាយ​សី​ហ្វិញ​ប៊េវ បាន​បើក​ដំ​ណើរ​ការ​ ក៏​មាន​អ្នក​មក​លេង​កីឡា​វាយ​សី​យ៉ាង​ច្រើន​កុះ​ករ។ ពិសេស​ នៅ​ពេល​ព្រឹក​ និង​ពេល​រសៀល​ ទីលាន​វាយ​សីទាំង​ ៣ របស់​បង​ស្រី​ប៊េវ តែង​មាន​គេ​កក់​មុន​ជា​ប្រ​ចាំ។

បង​ត្រឹង​ក្វឹក​តៀង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡាយ​សើុង ឱ្យ​ដឹង​៖ “ឃុំ​តែង​បង្ក​លក្ខណៈ​ ដើម្បី​ឯក​ជន​រួម​ជា​មួយ​នឹង​ឃុំ​ អភិវឌ្ឍ​កីឡា​នៅ​មូល​ដ្ឋាន​ បង្កើត​ទីលាន​លេង​កម្សាន្ត​មាន​ប្រ​យោជន៍​ បំ​ផុត​គឺ​សម្រាប់​យុវ​ជន​លត់​ដំ​កាយ​សម្ប​ទា។ ឃុំ​ក៏​សហ​ការ​ជា​មួយ​នឹង​ទីលាន​វាយ​សី​ហ្វិញ​ប៊េវ រៀប​ចំ​ពាន​រង្វាន់​វាយ​សី​អំ​ណរ​ទិវា​នារី និង​ទិវា​បង្កើត​សម្ព័ន្ធយុវ​ជន​ជា​ដើម​”។ បង​ស្រី​ប៊េវ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​ក្លឹប​វាយ​សី​នានា​ នៅ​ដី​គោក​ រួច​អញ្ជើញ​ក្លឹប​វាយ​សី​នៅ​រ៉ាច់​យ៉ា ដា​ណាំង​ និង​កឹង​ធើ។ល។ មក​កាន់​ទីលាន​ ហ្វិញ​ប៊េវ ដើម្បី​សមា​ជិក​ក្លឹប​វាយ​សីហង​សើុង បាន​ប្រ​កួត​ប្រ​ជែង​ ដក​ស្រង​បទ​ពិសោធន៍។ បង​ស្រី​ង្វៀង​ធី​ធ្វី ម្ចាស់​អា​ជីវ​កម្ម​សម្ភារៈ​សំ​ណង់​ នៅ​ហង​សើុង ឱ្យ​ដឹង​៖ “ខ្ញុំ​ចូល​ចិត្ត​វិញ្ញា​សាកី​ឡា​វាយ​សី ប៉ុន្តែ​វាយ​នៅ​ទីលាន​ខាង​ក្រៅ​ ខ្យល់​បក់​ខ្លាំង​ពេក​ ពិបាក​វាយ។ ចាប់​ពី​មាន​ទីលាន​ហ្វិញ​ប៊េវ​ដំ​ណើរ​ការ​មក​ ខ្ញុំ​តែង​កក់​ម៉ោង​ទុក​មុន​ ចាប់​ពី​ម៉ោង​ ១៨ ដល់​ម៉ោង​ ២០ រៀង​រាល់​ថ្ងៃ។ លេង​ជា​មួយ​គ្នា​ក្នុង​ក្រុម​ ដឹង ​”ស្នៀត” គ្នា​អស់​ហើយ​ ហេតុ​នោះ​យើង​ខ្ញុំ​ជំរុញ​ឱ្យ​បង​ស្រី​ប៊េវ អញ្ជើញ​ក្លឹប​នានា​នៅ​ដី​គោក​មក​ប្រ​កួត​មិត្ត​ភាព​ ដើម្បី​ឆាប់​បាន​ជឿន​លឿន”។

កោះ​ហង​សើុង ជា​ទី​តាំង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ ម្ល៉ោះ​ហើយ​ពេល​ដោះ​ដូរ ប្រ​កួត​កីឡា​វាយ​សី​គឺ​មាន​អ្នក​មក​ចូល​រួម​ច្រើន​កុះ​ករ គួប​ផ្សំ​ជា​មួយ​ការ​ទេស​ចរណ៍​ផង។ បង​ស្រី​ឌាំង​ពុង​តៀង​ ប្រ​ធាន​ក្លឹប​វាយ​សី Wim-Min កឹង​ធើ ឱ្យ​ដឹង​៖ “កាល​ពី​ម្សិល​មិញ​ យើង​ខ្ញុំ​បាន​រៀប​ចំ​ប្រ​កួត​ មិត្ត​ភាព​ជា​មួយ​នឹង​ក្លឹប​វាយ​សី​ហ្វិញ​ប៊េវ។ សមា​ជិក​ទាំង​ឡាយ​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ពី​ព្រោះ​បាន​ប្រ​កួត​ដោះ​ដូរ​បទ​ពិសោធន៍​ផង​ និង​មាន​ដំ​ណើរ​ទេស​ចរណ៍​នៅ​សមុទ្រ​ដ៏​អស្ចារ្យ​ផង។ ខ្ញុំ​គិត​ថា ទម្រង់​កី​ឡា​គួប​ផ្សំ​នឹង​ទេស​ចរណ៍​នៅ​ហង​សើុង​នេះ​ពិត​ជាល្អ​ប្រ​សើរ​ណាស់”៕

                                   ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ