រយៈពេលជិតៗនេះ ទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម គឺជាទំនោរមួយត្រូវបានអ្នកជាច្រើនជ្រើសរើស ពីព្រោះរយៈពេលឈប់សម្រាក គឺសមល្មមសម្រាប់ធ្វើដំណើរកម្សាន្ត មិនថានៅជិតឬទៅឆ្ងាយនោះទេ ទាំងអាកាសធាតុក៏អំណោយផលដែរ។
ប៉មគយគន់ផ្កានៅភូមិផ្កាសាដែត ខេត្តដុងថាប ត្រៀមស្វាគមន៍ភ្ញៀវ។
បងស្រីលីធីទូត្រិញ ជាបុគ្គលិកម្នាក់នៅខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ ឱ្យដឹង៖ “ខ្ញុំទើបចុះឈ្មោះជើងទេសចរណ៍ ៤ នាក់ទៅក្រុងហ្វេ-ដាណាំង ជាមួយនឹងក្រុមហ៊ុនទេសចរណ៍ល្បីឈ្មោះមួយ ចេញដំណើរចាប់ពីថ្ងៃទី ១ ឆ្នាំថ្មី។ បើប្រៀបនឹងថ្ងៃធម្មតា ជើងទេសចរណ៍ចូលឆ្នាំថ្មីវៀតណាមមិនសូវកើនថ្លៃប៉ុន្មានទេ គឺជាង ៨ លានដុង/នាក់ប៉ុណ្ណោះ ធ្វើដំណើរដោយយន្តហោះចេញពីក្រុងកឹងធើ។ ដើម្បីស្ងប់អារម្មណ៍ទៅទេសចរណ៍នៅទីឆ្ងាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំនេះ ប្តីប្រពន្ធខ្ញុំត្រូវរៀបចំទុកដាក់ការងារផ្ទះស្រួលបួល ទៅទទួលឆ្នាំថ្មីនៅផ្ទះខាងប្ដីឯខេត្តសុកត្រាំង។ ឆ្នាំនេះ យើងខ្ញុំទៅទេសចរណ៍នៅភូមិភាគកណ្ដាល ឆ្នាំក្រោយយើងខ្ញុំគ្រោងទៅសាប៉ា”។
ជ្រុងមួយនៃព្រះវិហារថៀងវៀងទ្រុកឡឹម ក្រុងកឹងធើ។
គន់មើលផ្កានៅដាឡាត ក៏ជាជម្រើសដ៏គួរឱ្យរីករាយក្នុងប៉ុន្មានថ្ងៃ
បុណ្យចូលឆ្នាំថ្មីវៀតណាមផងដែរ។
ស្ពានមាសនៅលើកំពូលភ្នំបាណា គឺទីតាំងមិនអាចខ្វះបានរបស់ភ្ញៀវ
ទេសចរពេលមកក្រុងដាណាំង។
ភ្ញៀវទេសចរចូលទស្សនាសួនផ្កាដោយឥតគិតថ្លៃនៅតាមចម្ការ
នៃភូមិផ្កាសាដែត ខេត្តដុងថាប។
ដោយចាប់អារម្មណ៍ទៅនឹងទំនោរទេសចរណ៍របស់គ្រួសារវ័យក្មេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រុមហ៊ុនទេសចរណ៍ភាគច្រើនតែងស្វាគមន៍ភ្ញៀវជាមួយនឹងដំណើរកម្សាន្ត គួបផ្សំនឹងការទទួលអំណរនិទាឃរដូវនៅរមណីដ្ឋានទេសចរណ៍ល្បីៗ ដូចជា៖ ដាឡាត សាប៉ា ហាឡុងជាដើម។ ចំណុចពិសេស គឺជើងទេសចរណ៍មិនសូវកើនថ្លៃប៉ុន្មានទេ បើប្រៀបនឹងថ្ងៃធម្មតា។
សម្រាប់គ្រួសារដែលគ្មានលក្ខណសម្បត្តិទៅទេសចរណ៍ច្រើនថ្ងៃទេ គឺគោលដៅទេសចរណ៍នៅតំបន់វាលរាបទន្លេគឺវឡុង និងក្រុងកឹងធើនិយាយដោយឡែកតែងរង់ចាំស្វាគមន៍ភ្ញៀវជា និច្ច។ បងស្រីត្រឹងធូធ្វី មានទម្លាប់ទៅវត្តអុជធូបក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម។ បងស្រីបានរ៉ាយរ៉ាប់៖ “ខ្ញុំបានទាក់ទងជាមួយនឹងមិត្តភក្តិក្នុងក្រុមដើម្បីទៅលេងវត្ត គួបផ្សំនឹងទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី យើងខ្ញុំមានគម្រោងទៅទស្សនាវត្តគម្ភីរសាគរព្រែកជ្រៅ នៅខេត្តបាកលីវ វត្តស្រឡូងនៅខេត្តសុកត្រាំង វត្តថៀងវៀងទ្រុកឡឹមនៅក្រុងកឹងធើ វត្តថៀងវៀងទ្រុកឡឹមនៅត្រាវិញ វត្តស្វាយទង វត្តភ្នំតាប៉ានៅអាងយ៉ាង វត្តវិញត្រាងនៅតៀងយ៉ាង។ល។ នៅកន្លែងនីមួយៗ យើងខ្ញុំនឹងទៅទស្សនារមណីដ្ឋានល្បីៗ។ ដូច្នោះ ថ្ងៃបុណ្យចូលឆ្នាំថ្មីកាន់តែមានអត្ថន័យ”។
នៅពេលទំនោរទេសចរណ៍និទាឃរដូវពេញនិយម គោលដៅទេសចរណ៍នៅវាលរាបទន្លេគឺវឡុង ដូចភូមិផ្កាដុងថាប នៅខេត្តដុងថាប ឬមណ្ឌលទេសចរណ៍មីខាញ់នៅក្រុងកឹងធើ ជាដើម សុទ្ធតែមានកម្មវិធីសប្បាយៗសម្រាប់បុណ្យចូលឆ្នាំថ្មីប្រកបដោយភាពទាក់ទាញ។ ចំណែកនៅខេត្តអាងយ៉ាង មានទីតាំងទេសចរណ៍បែបជំនឿសាសនាជាច្រើន មានដូច ភ្នំសាម ភ្នំកឹម ក៏មានភាពទាក់ទាញភ្ញៀវ ដោយសម្រស់ធម្មជាតិមនោរម្យ និងមានវត្តល្បីៗ ជាច្រើន ដូចជាវត្តផឹកលើង វត្តបា វត្តវ៉ាងលិញ។ល។ ៕
ហាថាញ-ថាច់ធី