មន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ខេត្តសុកត្រាំង ទើបរៀបចំបើកការប្រកួតពានរង្វាន់ប៊ូលសម្រាប់ជនរួមជាតិភាគតិចខេត្តសុកត្រាំង ឆ្នាំ ២០២២។ ចូលរួមពានរង្វាន់មានកីឡាករជាង ៨០ នាក់ របស់ក្លិបកីឡាប៊ូលចំនួន ៧ មកពីអង្គភាពស្រុក ទីរួមខេត្តនិងក្រុង។ កីឡាករប្រកួតលើខ្លឹមសារចំនួន ៤ គឺ៖ ឯកត្តជនបុរស គូបុរស ក្រុមបីនាក់បុរស និងបោះប៊ូលបច្ចេកទេសបុរស តាមបែបជម្រុះដើម្បីជ្រើសរើសកីឡាករឆ្នើមទៅប្រកួតពាន់រង្វាន់ខ្ពស់ៗទៀត។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពកីឡាដ៏មានអត្ថន័យ ដើម្បីអភិរក្សវិញ្ញាសាកីឡាប្រពៃណី និងល្បែងប្រជាប្រិយរបស់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត។
ក្រោយពីពិធីបើកការប្រកួត កីឡាករក៏ចាប់ផ្ដើមធ្វើការប្រកួតលើវិញ្ញាសាឯកត្តជនបុរស៕
.jpg)
កីឡាករប៊ូល កំពុងប្រកួតយ៉ាងស្វិតស្វាញ។

គណៈចាត់តាំងជូនទង់អនុស្សាវរីយ៍ដល់ក្លិបដែលចូលរួមប្រកួត។
យ្វីអាញ-លេងមី