កីឡា - ទេសចរណ៍ ទេសចរណ៍

21/11/2022 - 13:56

លក្ខណៈ​ពិសេស​នៃ​វត្ត​ពាម​បួន​ថ្មី​

វត្ត​ពាម​បួន​ថ្មី​ នៅ​សង្កាត់​ ៤ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​ តែង​បាន​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​ហៅ​ថា​ វត្ត​ “ស្រោប​មាស​” ។​ ពីព្រោះ​សំ​ណង់​ស្ថាបត្យ​កម្ម​ និង​ក្បូរ​ក្បាច់​រចនា​សុទ្ធ​សឹង​បាន​លាបពណ៌​ទឹក​មាស​ និង​ពណ៌​ស​មាន​សោ​ភណ​ភាព​ស្រស់​ស្អាត​ ម្ល៉ោះ​ហើយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​។​

 វត្ត​ត្រូវ​បាន​លាប​ពណ៌​ស​និង​រំលេច​ពណ៌​ទឹក​មាស​យ៉ាង​ស្រស់​ស្អាត​ ប្លែក​ជាង​គេក្នុង​ខេត្ត​កំ​ពុង​តែ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​។​

តាម​ថេរ​ដី​កា​ព្រះ​តេជ​ព្រះ​គុណ​ ឌិញ​ហ្វាង​សឺ ព្រះ​ចៅ​អធិ​ការ​វត្ត​ពាម​បួន​ថ្មី​ វត្ត​បាន​កសាង​នៅ​ឆ្នាំ​ ១៩៦៤ និង​ទើប​បាន​ជួស​ជុល​រវាង​ ៦ ឆ្នាំ​មក​នេះ​។​ គំ​និត​របស់​ព្រះ​តេជ​ព្រះ​គុណ​ គឺ​វត្ត​ត្រូវ​តែស្អាត​ ប្លែក​ បើ​ប្រៀប​ធៀប​ទៅ​នឹង​វត្ត​ខ្មែរ​នានា​ឯទៀត​ក្នុង​ខេត្ត​។​ អា​ស្រ័យ​ហេតុ​នោះ​ ព្រះ​តេជព្រះ​គុណ​ក៏​បាន​ស្វែង​យល់​ព័ត៌​មាន​តាម​ប្រ​ព័ន្ធ​អីុន​ធឺ​ណិត​និង​សម្រេច​ចិត្ត​ជ្រើស​រើស​ស្ថាបត្យ​កម្ម​មាន​តែ​មួយ​ ឥត​មាន​ពីរ​នៅ​សុក​ត្រាំង​។​ បច្ចុប្បន្ន​ សំ​ណង់​ស្ថាបត្យ​កម្ម​ ក្បូរ​ក្បាច់​រចនា​សម​ណកុដិ​ និង​សាលា​ធម្ម​សភា​ ត្រូវ​បាន​លាបពណ៌​ស​និង​ពណ៌​ទឹក​មាស​ ម្ល៉ោះ​ហើយ​វត្ត​ទំ​នើប​ ស្អាត​ មើល​ទៅ​ហាក់​បី​ដូច​ជា​វត្ត​នៅ​ប្រ​ទេស​ថៃ​អ៊ី​ចឹង​។​ ហេតុ​នោះ​ ប្រ​ជា​ជន​តែង​ហៅ​ថា​វត្ត​ “ស្រោប​មាស​”។​ ព្រះ​តេជ​ព្រះ​គុណ​ឌិញ​ហ្វាង​សឺ មាន​ថេរ​ដី​កា​៖  “វត្ត​ស្ថិត​នៅ​មជ្ឈ​មណ្ឌល​ក្រុង​សុក​ត្រាំង​ ម្ល៉ោះ​ហើយ​ត្រូវ​កសាង​ឱ្យ​សម​ស្រប​ទៅ​នឹង​បរិយា​កាស​នៃ​ទឹក​ដី​ដោយ​ធានា​ស្អាត​ និង​ប្លែក​ ប៉ុន្តែ​ សំ​ណង់​ស្ថាបត្យ​កម្ម​ ក្បូរ​ក្បាច់​រចនា​នៅ​តែប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​ខ្មែរ​ដដែល​។​  បច្ចុប្បន្ន​ ព្រះ​វិហារ​វត្ត​កំ​ពុង​កសាង​ ហើយ​អា​ត្មា​ភាព​បាន​រចនា​ប្លង់​ព្រម​ទាំង​លាប​ពណ៌​សលាយ​ពណ៌​ទឹក​មាស​ឱ្យ​ដូច​សម​ណៈ​កុដិ​និង​សាលា​ធម្ម​សភា​ផង​ដែរ​។​ ក្រៅ​ពីនេះ​ អា​ត្មា​ភាព​នឹង​គ្រោង​កសាង​សំ​ណង់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ក្នុង​វត្ត​ និង​ប្រើ​ពណ៌​ “ស្រោប​ទឹក​មាស​” ទាំង​អស់​ ដើម្បី​ក្លាយ​ទៅ​ជាវត្ត​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​ និង​ប្លែក​ជាង​គេនៅ​សុក​ត្រាំង​”។​

 ព្រះ​តេជ​ព្រះ​គុណ​ឌឹញ​ហ្វាង​សឺ ឧទ្ទេស​នាម​ពីទូក​-ង​ដែល​លុង​ឆ្លាក់​ជា​រូប​នាគ​
ដល់​ភ្ញៀវ​ទេស​ចរ​។​

ល្វែង​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​
ជន​រួម​ជាតិ​ខ្មែរ​។​

ទន្ទឹម​នឹង​នោះ​ វត្ត​ពាម​បួន​ថ្មី​ ថែម​ទាំង​មាន​ទូក​-ង​ដ៏​ប្លែក​ជាង​វត្ត​ខ្មែរ​ឯទៀត​ក្នុង​តំ​បន់​ណាម​បូ​ផង​ដែរ​។​ ក្បូរ​ក្បាច់​រចនា​ទូក​-ង​របស់​វត្ត​ត្រូវ​បាន​ជាង​លុង​ឆ្លាក់​ជា​សត្វ​នាគ​ទាំង​មូល​ ក្បាល​នាគ​មាន​បៀម​គ្រាប់​ពេជ្រ​ផង​។​ តាម​ថេរដី​កា​ ព្រះ​តេជ​ព្រះ​គុណ​ហ្វាង​សឺ នេះ​ជា​ទូក​-ង​ចាស់​ មិន​អុំ​យូរ​ឆ្នាំ​មក​ហើយ​ ដូច្នេះ​ជួស​ជុល​ឡើង​វិញ​ ហើយ​តួទូក​លុង​ឆ្លាក់​ជា​រូប​នាគ​ គឺ​ឈើ​ត្រូវ​តែក្រាស់​ និង​យូរ​ឆ្នាំ​។​ អា​ស្រ័យ​ហេតុ​នោះ​ ទូក​-ង​នេះ​គឺ​សំ​ដៅ​ដាក់​បង្ហាញ​ក្នុង​វត្ត​ដើម្បី​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​។​ ព្រម​ជា​មួយ​នោះ​ រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​វេណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​។​

ក្រៅ​ពីនេះ​ មក​កាន់​វត្ត​ “ស្រោប​មាស​” ភ្ញៀវ​ទេស​ចរ​ថែម​ទាំង​បាន​ឃើញ​វត្ថុ​បុរាណ​ជា​ច្រើន​ ដែល​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។​ ជាពិសេស​ នៅ​ក្នុង​ថ្ងៃ​សៅរ៍​និង​អា​ទិត្យ​ ភ្ញៀវ​ទេស​ចរ​នឹង​បាន​លម្ហែ​អា​រម្មណ៍​តាម​រយៈ​បទ​ចម្រៀង​ របាំរបស់​ជន​រួម​ជាតិ​ខ្មែរ​ ដូច​៖ របាំរាំវង់​ ឡាំ​លាវ។ល។​ ដែល​សម្តែង​ដោយ​ក្រុម​សិល្បៈ​របស់​វត្ត​ទៀត​ផង​៕​  

  លីធាន​-លីសៀ

ចែករំលែកអត្ថបទ