បន្ទាប់ពីការទន្ទឹងរង់ចាំអស់កាលដ៏យូរ អ្នកគាំទ្រកីឡាវាយសីក៏បានពេញចិត្តពេញថ្លើម ខណៈកីឡាការិនី សំណព្វចិត្តរបស់ពួកគេង្វៀងធ្វីលិញ បានឈ្នះពានជើងឯកវៀតណាមបើកទូលាយឆ្នាំ ២០២២។ ជាលើកដំបូង ដែលវៀតណាម មានកីឡាការិនីវាយសីឈ្នះពានជើងឯកខ្លឹមសារប្រកួតទោល។
ង្វៀងធ្វីលិញ។ រូប៖ Internet.
វៀតណាមបើកទូលាយ គឺជាពានរង្វាន់មួយស្ថិតក្នុងប្រព័ន្ធពានរង្វាន់នៃសហព័ន្ធកីឡាវាយសីពិភពលោក។ នេះជាពានរង្វាន់វាយសីធំបំផុតនៅវៀតណាម ដោយមានកម្រិត Super ១០០។ ទោះបីមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅវៀតណាម ប៉ុន្តែ Super ១០០ គឺជាកម្រិតទាបបំផុតនៅក្នុងប្រព័ន្ធ Super Series នៃសហព័ន្ធកីឡាវាយសីពិភពលោក។ ដូច្នេះ កីឡាករវាយសីភាគច្រើនដែលចូលរួមពានរង្វាន់នេះ គឺនៅក្រៅចំណាត់ថ្នាក់កំពូល ២០។ នេះជាឱកាសសម្រាប់កីឡាការិនីវៀតណាមប៉ះទង្គិច និងសន្សំពិន្ទុ។
ដោយសារកីឡាករវាយសីវៀតណាមភាគច្រើនមានចំណាត់ថ្នាក់ទាប ទើបពួកគេត្រូវប្រកួតតាំងពីវគ្គជម្រុះរហូតមក។ មានតែកីឡាការិនីវាយសីង្វៀងធ្វីលិញប៉ុណ្ណោះ ដែលបានរៀបចំណាត់ថ្នាក់គ្រាប់ពូជលេខ ៦ នៃការប្រកួត។ ដូច្នេះគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនៅពេលនាងឈានចូលដល់វគ្គប្រកួត ៨ នាក់ចុងក្រោយ កីឡាករវាយសីម្ចាស់ផ្ទះចូលរួមតែពីរវិញ្ញាសា គឺឯកត្តជននារី និងគូនារី។ ក្នុងនោះ ចំណាប់អារម្មណ៍បំផុតគឺវិញ្ញាសាឯកត្តជននារី ពេលដែលវៀតណាមមានកីឡាការិនីវាយសី ៤ រូប បានចូលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ នោះគឺ វ៉ូវធីត្រាង ង្វៀងធ្វីលិញ ត្រឹងធីភឿងថ្វី និងវ៉ូវធីអាញ់ធឺ។ ប្រសិនបើ វ៉ូវធីត្រាង ធ្វើឱ្យភ្ញាក់ផ្អើលនៅពេលយកឈ្នះលើកីឡាការិនី គ្រាប់ពូជលេខ ១ នៃការប្រកួត Aya Ohori ឯធ្វីលិញ ក៏ឈ្នះកីឡាការិនីគ្រប់ពូជលេខ ៤ ជនជាតិឥណ្ឌូណេស៊ីដែរ។ គួរឱ្យសោកស្ដាយចំពោះអាញ់ធឺនិងភឿងថ្វី មិនអាចបង្កើតបានភាព ភ្ញាក់ផ្អើល។ បន្ទាប់ពីយកឈ្នះលើកីឡាការិនីរៀមច្បងធីត្រាង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ធ្វីលិញ បន្តការប្រកួតយ៉ាងពុះពោរដើម្បីទទួលជ័យជម្នះលើម្ចាស់ពានជើងឯក Seagame ២០១៧ ជនជាតិម៉ាឡេស៊ី Goh Jin Wei ដោយយកឈ្នះទាំងពីរសិត។ ជាលើកទីមួយឈានចូលដល់វគ្គផ្តាច់ព្រ័ត្រវៀតណាម បើកទូលាយកីឡាការិនីធ្វីលិញ បានបង្កើតជាប្រវត្តិសាស្ត្រជូនកីឡាវាយសីវៀតណាម ព្រោះជាដំបូងមានកីឡាការិនីប្រទេសម្ចាស់ ផ្ទះបានឈ្នះពានជើងឯក។
ដំណាក់កាលចុងឆ្នាំ ២០២២ គឺជាដំណាក់កាលដ៏ជោគជ័យរបស់កីឡាការីវាយសីធ្វីលិញ។ បន្ទាប់ពីឈានចូលដល់ជុំទីពីរនៃពានរង្វាន់ជើងឯកពិភពលោកឆ្នាំ ២០២២ ដែលរៀបចំឡើងនៅប្រទេសជប៉ុន នាងក៏ឈ្នះពានជើងឯកកីឡាវាយសីអន្តរជាតិនៅប្រទេសបែលហ្ស៊ិក កាលពីពាក់កណ្ដាលខែកញ្ញា និងបានចូលក្នុងចំណាត់ថ្នាក់ ៥០ នៃសហព័ន្ធកីឡាវាយសីពិភពលោក៕
ហាថាញ-ទីទុយ