កីឡា - ទេសចរណ៍ ទេសចរណ៍

24/10/2022 - 15:49

ទៅ​ទេស​ចរ​ភូក្វឹ​ក កុំ​ភ្លេច​ឆៀងចូល​វត្ត​ហោ​ក្វឹក

វត្ត​ហោ​ក្វឹក មិន​ត្រឹម​តែជា​រមណី​យដ្ឋាន​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​អា​រម្មណ៍​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​អា​សយដ្ឋាន​វប្ប​ធម៌​ដ៏​ពិសិដ្ឋ​សម្រាប់​ភ្ញៀវ​ទេស​ចរ​និង​ប្រ​ជា​ជន​ភូមិ​ភាគ​មក​ទស្សនា​កម្សាន្ត​ទៀត​ផង​។​

ជ្រុង​មួយ​នៃ​ទីធ្លា​បរិវេណ​វត្ត​។​

បង​ស្រី​ដាវ​ធីប៊ិត​ត្រាំ នៅ​ឃុំ​ត្រឿង​ឡុង​ ស្រុក​ផុង​ដៀង ក្រុង​កឹង​ធើ បាន​មក​រស់​នៅ​និង​បង្កើត​អា​ជីព​នៅ​ភូក្វឹក​ជា​ច្រើន​ឆ្នាំ​។​ ប្តី​ប្រ​ពន្ធ​គាត់​ចិញ្ចឹម​ខ្យង​ប៉ារ៉ា​នៅ​ឆ្នេរ​សមុទ្រ​ហ្គាញ​យូវ​ ម្ល៉ោះ​ហើយ​តែង​ឱ្យ​តម្លៃ​ខ្ពស់​លើ​ការ​ជំនឿ​។​ អា​ស្រ័យ​ហេតុ​នេះ​ មុន​នឹង​ប្រ​លែង​ពូជ​ខ្យង​ ឬ​ត្រៀម​រៀប​ចំ​ប្រ​មូល​ផល បង​ស្រី​ តែង​ទៅ​វត្ត​បន់​ស្រន់ សុំ​ឱ្យ​កិច្ច​ការ​រកស៊ី​បាន​ចម្រុង​ចម្រើន​កាក់​កប។​ ដោយ​មាន​ទីតាំង​នៅ​ជាប់​ចង្កេះ​ភ្នំ​បែរ​មុខ​ទៅ​សមុទ្រ​ វត្ត​ហោ​ក្វឹក មិន​ត្រឹម​តែមាន​អត្ថ​ន័យ​ក្នុង​ការ​ការ​ពារ​ព្រំ​ដែន​ កោះ​សមុទ្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ទីតាំង​ខ្ពស់​ ចាំងពន្លឺ​បំ​ភ្លឺ​ផ្លូវ​សម្រាប់​អ្នក​នេសាទ​ទៀត​ផង​។​ បង​លីឡុង​វិញ​ នៅ​ឃុំ​ហាម​និញ គាត់​តែង​មក​អង្គុយ​ស្ទួច​ត្រី​មឹកនៅ​ពេល​យប់​ ឱ្យ​ដឹង​៖ “រៀង​រាល់​យប់​ ពេល​ឃើញ​ពន្លឺ​ចាំងពីវត្ត​ហោ​ក្វឹក​ខ្ញុំ​ស្ងប់​ចិត្ត​អង្គុយ​ស្ទួច​រហូត​ដល់​ត្រឡប់​ទៅ​ផ្ទះ​”។​

ផ្លូវ​ឡើង​ទៅ​កាន់​ព្រះ​វិហារ​វត្ត​ហោ​ក្វឹក។​

វត្ត​ហោ​ក្វឹក មាន​ទីតាំង​នៅ​ភូមិ​សុយ​លើង ឃុំ​យឿង​តើ ចម្ងាយ​ពីទី​ប្រ​ជុំ​ជន​យឿងដុង​ ២០ គីឡូ​ម៉ែត្រ និង​ចម្ងាយ​ពីប្រ​លាន​យន្ត​ភូក្វឹក​ប្រ​មាណ​ ១០ គីឡូ​ម៉ែត្រ។​ វត្ត​នេះ​ មាន​ទីតាំង​ស្រស់​ស្អាត​ នៅ​ជាប់​ចង្កេះ​ភ្នំ​ បែរ​មុខ​ទៅ​សមុទ្រ​ មាន​ដង​ផ្លូវ​ឡើង​ទៅ​វត្ត​តែ​មួយ​គត់​ ម្ខាង​គឺ​ព្រៃ​ភ្នំ​ ម្ខាង​ទៀត​គឺ​សមុទ្រ​ ផ្លូវ​បត់​បែន​និង​គ្រោះ​ថ្នាក់​ ប៉ុន្តែ​ គួរ​ឱ្យ​ទាក់​ទាញ​។​

ឈរ​លើ​ខឿន​ព្រះ​វិហារ​ គយ​គន់​ទៅ​លម្ហ​សមុទ្រ​ឃើញ​ផ្ទៃ​ទឹក​សមុទ្រ​ខៀវ
​ស្រងាត់​យ៉ាង​គាប់​នេត្រា​។

វត្ត​ហោ​ក្វឹក ជាសំ​ណង់​ស្ថាបត្យ​កម្ម​ដ៏​ល្អ​ឯក​ ត្រូវ​បាន​សាង​សង់​តាម​រចនា​បថ​វត្ត​អា​រាម​ក្នុង​រជ្ជ​កាល​លី-ត្រឹង​ គ្រឿង​សំ​ណង់​ពិសេស​គឺ​ឈើ​នាង​នួន​ដែល​មាន​អា​យុ​កាល​ចំ​ណាស់​ ដូច្នេះ​ បង្ក​ឱ្យ​មាន​ភាព​សម​សួន​ ត្រជាក់​ត្រជំ​ ទោះ​ជា​មាមីង​ពុទ្ធ​បរិស័ទ​ចូល​វត្ត​នៅ​ពេល​ថ្ងៃ​ត្រង់​ក៏​ដោយ​។​ គ្រប់​សំ​ណង់​ទាំង​អស់​ក្នុង​បរិវេណ​វត្ត​ហោ​ក្វឹក មាន​ក្បូរ​ក្បាច់​ស្ថាបត្យ​កម្ម​ដ៏​ល្អ​ឯក​ ដូច​ជា​ ខ្លោង​ទ្វារ​ធំ​ច្រក​ចូល​ ៣ ព្រះ​វិហារ​ បូជនីយដ្ឋាន​បុព្វ​ការី​ជន​។​ ដើម្បី​ឡើង​ទៅ​កាន់​ព្រះ​វិហារ​ ភ្ញៀវ​ទេស​ចរ​ត្រូវ​ធ្វើ​ដំណើរ​ពីខ្លោង​ទ្វារ​ធំ​ច្រក​ចូល​ ៣ ឆ្លង​ជណ្ដើរ​ ៧០ កាំ អម​ដោយ​រូប​នាគ​ព័ទ្ធ​ពេន​។​ នៅ​មណ្ឌល​ទីធ្លាព្រះ​វិហារ​ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ធ្វើ​សក្ការ​បូជា​បដិមាព្រះ​អរ​ហន្ត ១៨ អង្គ​។​ ប៉ុន្តែ​ ចំ​ណុច​ចាប់​អា​រម្មណ៍​បំ​ផុត​នោះ​គឺ​ នៅ​ពេល​ភ្ញៀវ​ទេស​ចរ​ឈរ​លើ​ខឿន​ព្រះ​វិហារ​គយ​គន់​ទៅ​លម្ហ​សមុទ្រ​ ឃើញ​ផ្ទៃ​ទឹក​សមុទ្រ​ខៀវ​ស្រងាត់​យ៉ាង​គាប់​នេត្រា​។​ សំ​ណង់​ទាំង​អស់​ក្នុង​បរិវេណ​វត្ត​ហោ​ក្វឹ​ក មាន​លក្ខណៈ​ពិសេស​ ល្អ​ប្រ​ណីត​ ជាស្ថាបត្យ​កម្ម​ដ៏​ល្អ​ឯក​ដែល​ជា​ស្នា​ដៃ​របស់​សិប្ប​ករ។​

ភ្ញៀវ​ទេស​ចរ​អាច​ចូល​វត្ត​ធ្វើ​សក្ការ​បូជា​នៅ​គ្រប់​រដូវ​ក្នុង​ឆ្នាំ​ ប៉ុន្តែ​គួរ​មក​នៅ​ថ្ងៃ​ ១ កើត​និង​ថ្ងៃ​ពេញ​បូណ៌មី​ជា​រៀង​រាល់​ខែ ដើម្បី​បួង​សួង​សូម​សេចក្តី​សុខ​៕​

                                     ហា​ថាញ-មុនី

ចែករំលែកអត្ថបទ