កីឡា - ទេសចរណ៍ ទេសចរណ៍

18/10/2022 - 09:04

មក​កាន់​តំ​បន់​ឈើ​ហូប​ផ្លែ​

ទិវា​អេកូទេស​ចរណ៍​ផុង​ដៀង-កឹង​ធើ (ទិវា​បុណ្យ​) លើក​ទី IX ទើប​បាន​រៀប​ចំ​ឡើង​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​លើក​នាក់​មក​ទស្សនា​ ភ្លក់​រស​ជាតិ​ផ្លែ​ឈើ​ឆ្ងាញ់​ៗ​នៃ​តំ​បន់​ឈើ​ហូប​ផ្លែ​ដុង​ដៀង។​

សកម្ម​ភាព​មួយ​ចំ​នួន​ក្នុង​ទិវា​បុណ្យ​។​

ទិវាបុណ្យ​គឺ​ជា​ព្រឹត្ត​ការណ៍​ប្រ​ចាំ​ឆ្នាំ​ អា​ស្រ័យ​ស្រុក​ផុង​ដៀង សហ​ការ​ជា​មួយ​នឹង​មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ក្រុង​កឹង​ធើរៀប​ចំ​ឡើង​។​ នេះ​គឺជា​សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​គាំ​ទ្រ​ទិវា​ទេស​ចរណ៍​ពិភព​លោក​ (ថ្ងៃ​ទី ២៧ កញ្ញា​) និង​ផ្សព្វ​ផ្សាយ​អេកូ​ទេស​ចរណ៍​របស់​ស្រុក​ផុង​ដៀង​និយាយ​ដោយ​ឡែក​និង​របស់​ក្រុង​កឹង​ធើ​និយាយ​រួម​។​ តាម​ប្រ​សាសន៍​លោក​ ង្វៀង​ទ្រុង​ងៀ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ផុង​ដៀង ទិវា​បុណ្យ​សំ​ដៅ​ឧទ្ទេស​នាម​នូវ​ផលិត​ផល​ប្រ​ណីត​ ផលិត​ផល​ទេស​ចរណ៍​ពិសេស​ដោយ​ឡែក​នៃ​កសិករ​ធ្វើ​សេវា​ទេស​ចរណ៍​នៅ​ស្រុក​ផុង​ដៀង ជា​មួយ​នឹង​អា​ជីវ​កម្ម​ទេស​ចរណ៍ ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​។​ ផ្តើម​ពី​នោះ​ សង្ឃឹម​ថា​នឹង​បង្កើត​បាន​ផលិត​ផល​ទេស​ចរណ៍​ថ្មី​ៗ​ លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ដែល​កំ​ពុង​ពេញ​និយម​ទាក់​ទង​ នឹង​អេកូទេស​ចរណ៍ សំ​ខាន់​គឺប្រ​ភេទ​ផ្លែ​ឈើ​មាន​រស​ជាតិ​ឆ្ងាញ់​ ដូច​ជា៖ ផ្លែ​ទឹក​ដោះ​ ផ្ញៀវ ទុរេន មង្ឈុត​ជា​ដើម​។​

ក្នុង​រយៈ​ពេល​ ៤ ថ្ងៃ​ប្រ​ព្រឹត្ត​ឡើង​នៃ​ទិវា​បុណ្យ​ មាន​សកម្ម​ភាព​សំ​ខាន់​ៗ​ចំ​នួន​ ១៧ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​និង​ប្រ​ជា​ជន​ភូមិ​ភាគ​ចូល​រួម​គាំ​ទ្រ ដូច​៖ ប្រ​ឡង​ធ្វើ​នំប្រ​ពៃណី​ និង​ដាក់​តាំង​ម្ហូប​អា​ហារ​ឆ្ងាញ់​ៗ​របស់​ផុង​ដៀង សិល្បៈ​តុប​តែង​លម្អ​រូប​ភាព​ពី​ផ្កា​ ផ្លែ​ឈើ​ និង​ដាក់​តាំង​ផ្លែ​ឈើ​ឆ្ងាញ់​ផុង​ដៀង។​ ទន្ទឹម​នឹង​សកម្ម​ភាព​កីឡា​ ដូច​ជា​៖ រត់​ម៉ារ៉ា​តុង​ផ្លូវ​ដង​ធ្នូ​ផុង​ដៀង សម្តែង​បើក​ទូក​ស្មាច់​។ល។​ នៅ​ទាំង​មាន​សកម្ម​ភាព​ជំ​រុញ​ដំ​ណើរ​ការ​ទេស​ចរណ៍ តាំង​ពិព័រណ៍​រូប​ភាព​ កម្ម​វិធី​សិល្បៈ​ និង​សិល្បៈ​ចម្រៀង​ដើង​កា​តាយ​តឺ​ជា​ដើម​។​ បង​ដាវ​វ៉ាន់​ឡុក​ នៅ​ឃុំ​ញើុងអាយ ឱ្យ​ដឹង​៖ “ខ្ញុំ​ឆ្លៀត​បង្ហើយ​ការ​ងារ​ ដើម្បី​ទៅ​ចូល​រួម​ទិវា​បុណ្យ​។​ ក្នុង​ចំ​ណោម​សកម្ម​នៃ​ទិវា​បុណ្យ​ ខ្ញុំ​ចូល​ចិត្ត​បំ​ផុត​គឺមើល​កសិករ​ បញ្ចេញ​ថ្វី​ដៃ​តុប​តែង​ដាក់​តាំង​ផ្លែ​ឈើ​របស់​ស្រុក​កំ​ណើត​យើង​។​ ឆ្លង​តាម​រយៈ​ការ​តាំង​ពិព័រណ៍​ទើប​ឃើញ​ថា​ ផ្លែ​ឈើ​របស់​ផុងដៀង ឥឡូ​វសម្បូរ​បែប​ណាស់​ មិន​ត្រឹម​តែ​ល្អ​គាប់​ភ្នែក​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​មាន​រស​ផ្អែម​ឆ្ងាញ់​ទៀង​ផង​ ដូច​៖ ក្រូច​ពោធិ៍​សាត់​សាច់​ក្រហម​ផ្ញៀវ និង​ទុរេន​ជា​ដើម​”។​

បច្ចុប្បន្ន​ ផុង​ដៀងមាន​កសិករ​ជា​ច្រើន​ធ្វើ​អេ​កូ​ទេស​ចរណ៍ ផលិត​ផល​ទេស​ចរណ៍​ប្រ​ហាក់​ប្រ​ហែល​គ្នា​ ម្ល៉ោះ​ហើយ​បណ្តាល​ឱ្យ​ខ្វះ​ភាព​ទាក់​ទាញ​។​ រំពឹង​ថា​ ជា​មួយ​នឹង​ប្រ​ធាន​បទ​សំ​ខាន់​នៃ​ទិវា​បុណ្យ​ឆ្នាំ​នេះ​ ផ្នែក​ទេស​ចរណ៍​នឹង​ ”ពិចារ​ណា​ឡើង​វិញ​អំ​ពី​ទេស​ចរណ៍” ភូមិ​ភាគ​រួម​ជា​មួយ​នឹង​ផ្នែក​ទេស​ចរណ៍​ក្រុង​ អាច​បង្កើត​បាន​ផលិត​ផល​ទេស​ចរណ៍​ពិសេស​ៗ​ ដើម្បី​ភ្ញៀវ​ទេស​ចរ​ចាប់​អា​រម្មណ៍ ហើយ​មក​កាន់​តំ​បន់​ឈើ​ហូប​ផ្លែ​ផុងដៀង​កាន់​តែ​ញឹក​ញាប់​ជាង​៕​        

ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ