កីឡា - ទេសចរណ៍ ទេសចរណ៍

19/09/2022 - 14:41

បាក​លីវ​ មាន​រមណី​យដ្ឋាន​ជា​ច្រើន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​

ឆ្នាំ​ ២០២២ ផ្នែក​ទេស​ចរណ៍​ខេត្ត​បាក​លីវ​ កំ​ពុង​ស្ថិត​ក្នុង​សម្ទុះ​នៃ​ការ​ស្តារ​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​កាន់​តែ​ច្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

មណ្ឌល​បដិមាព្រះ​ម៉ែ​គង់​ស៊ី​អីម គឺ​ជាមួយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ករ។​

តាម​មន្ទីរ​វប្ប​ធម៌​ ព័ត៌​មាន​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​បាក​លីវ​ គិត​រហូត​ដល់​ខែ​សីហា​ ឆ្នាំ​ ២០២២ សរុប​ចំ​ណូល​សេវា​កម្ម​ទេស​ចរណ៍​គឺ​ជាង​ ២.១៥៩ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ ចំ​ណូល​ខាង​វិស័យ​ភោជ​នីយ​ដ្ឋាន​ និង​សណ្ឋា​គារ​សម្រេច​ប្រ​មាណ​ ៧៣៤ ពាន់​លាន​ដុង​។​ ទទួល​បាន​ភ្ញៀវ​ទេស​ចរ​ជាង​ ២,៥ លាន​លើកនាក់​ ក្នុង​នោះ​ ភ្ញៀវ​ទេស​ចរ​ប្រើ​ប្រាស់​សេវា​កម្ម​ស្នាក់​នៅ​ជាង​ ៨៥០.០០០ លើក​នាក់​។​

រមណីយ​ដ្ឋាន​ទេស​ចរណ៍​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ច្រើន​មក​ទស្សនា​កម្សាន្ត​ ដូច​ជា៖ មណ្ឌល​ផ្ទះ​អ្នក​សង្ហា​បាក​លីវ​ មណ្ឌល​វាយោ​អគ្គិសនី​ខេត្ត​បាក​លីវ​ មណ្ឌល​វិហារ​តាក់​សី មណ្ឌល​បដិមា​ព្រះ​ម៉ែ​គង់​ស៊ី​អីម វត្ត​ព្រែក​ជ្រៅ​ មណ្ឌល​អនុ​ស្សាវ​រីយ៍​សិល្បៈ​ចម្រៀង​ដើង​កា​តាយ​ទឺ​ណាម​បូ​ និង​តន្ត្រី​ករ​កាវ​វ៉ាន់​ឡូ​វ...។ល។​ បង​ស្រី​ចូវ​ធី​យីម​ទ្រិញ ឱ្យដឹង​៖ “ខ្ញុំ​ជ្រើស​រើស​ទៅ​ទេស​ចរ​នៅ​កន្លែង​ល្បីៗ ​របស់​ខេត្ត​បាក​លីវ​ ដូច​ជា​៖ មណ្ឌល​ផ្ទះ​អ្នក​សង្ហា​បាក​លីវ​ មណ្ឌល​វាយោ​អគ្គិ​សនី​ខេត្ត​បាក​លីវ​ជា​ដើម​។​ ជា​ពិសេស​ ថ្លៃ​សេវា​សណ្ឋា​គារ​ និង​ម្ហូប​អា​ហារ​នៅ​តាម​ភោជ​នីយ​ដ្ឋាន​នៃ​មណ្ឌល​ទេស​ចរណ៍ ក្នុង​រដូវ​បុណ្យ​ទាន​គឺ​តម្លៃ​សម​រម្យ​។​ សន្តិ​សុខ​ ក៏​ត្រូវ​បាន​ធានា​ ដូច្នេះ​គ្រួ​សារ​ខ្ញុំ​ពេញចិត្ត​ខ្លាំង​ណាស់​”។​

ភ្ញៀវទេសចរដើរទស្សនាកម្សាន្ត​នៅ​មណ្ឌល​វាយោ​អគ្គិសនី។

នាយក​មន្ទីរ​វប្ប​ធម៌​ ព័ត៌​មាន​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​បាក​លីវ​ ត្រឹង​ធីឡាង​ភឿង ឱ្យ​ដឹង​៖ “គិត​ដោយ​ឡែក​តែ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ជាតិ​ ២ កញ្ញា​ ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ខេត្ត​មក​ទស្សនា​កម្សាន្ត​ និង​ធ្វើ​សក្ការ​បូជា​នៅ​មណ្ឌល​រមណីយ​ដ្ឋាន​ទេស​ចរណ៍​នានា​ក្នុង​ខេត្ត​ មាន​ប្រ​មាណ​ជាង​ ៦៦.៥០០ លើក​នាក់​ កើន​ប្រ​មាណ​ ១៦,៦% បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៩។​ ចំ​ណូល​សរុប​ពី​សកម្ម​ភាព​អា​ជីវ​កម្ម​នៃ​សេវា​កម្ម​ទេស​ចរណ៍​របស់​ខេត្ត​ ក្នុង​ឱកាស​ឈប់​សម្រាក​បុណ្យ​ជាតិ​សម្រេច​ប្រ​មាណ​ ៥៣ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​មាន​ប្រ​មាណ​ ៨៥០ លើក​នាក់​។​ ភ្ញៀវ​ទេស​ចរ​ជាតិ​មាន​ប្រ​មាណ​ ៦៥.៦៥០ លើក​នាក់​។​  បន្ទប់​សណ្ឋា​គារ​ដែល​ភ្ញៀវ​ជួល​សម្រេច​ពី ៧០-៨៥%។​ គ្រប់​អា​ជីវ​កម្ម​ទេស​ចរណ៍ តែង​អនុវត្ត​ល្អ​ការ​បិទ​ប្រ​កាស​ថ្លៃ​សេវា​ គ្មាន​ស្ថាន​ភាព​អូស​ទាញ​ភ្ញៀវ​។​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​សេចក្តី​កំណត់​ស្តី​ពី​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​ COVID-១៩”។​

ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​បាក​លីវ​ បាន​យល់​ពី​តម្លៃ​វប្ប​ធម៌​ដ៏​ពិសេស​នៃ​ភូមិ​ភាគ​ ដែល​ទុក​ដូច​ជា​ថ្នាល​នៃ​សិល្បៈ​ចម្រៀង​ ដើង​កា​តាយ​ទឺ​ណាម​បូ​ ជា​មួយ​នឹង​ការ​ផ្សែ​ផ្សំ​ រួម​បញ្ចូល​គ្នា​នៃ​វប្ប​ធម៌​ ស្ថា​បត្យ​កម្ម​ ជំនឿ​ និង​ពិធី​បុណ្យ​ប្រ​ពៃណី​របស់​ជន​ជាតិ​ទាំង​ ៣ គឺ​ កិញ-ខ្មែរ​-ចិន​ និង​បាន​ស្វែង​យល់​ពីប្រវត្តិ​អ្នក​សង្ហា​បាក​លីវ​។​ លោក​ស្រី​ត្រឹង​ធី​ឡាង​ភឿង បញ្ជាក់​៖ “ជា​មួយ​នឹង​សន្ទុះ​ស្តារ​ឡើង​វិញ​ និង​ការ​អភិវឌ្ឍដ៏​ខ្លាំង​ក្លានេះ​ ទេស​ចរណ៍​ខេត្ត​បាក​លីវ​នឹង​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ទេស​ចរណ៍​មួយ​ក្នុង​ចំ​ណោម​មជ្ឈ​មណ្ឌល​ទេស​ចរណ៍​នៃ​តំ​បន់​វាល​រាប​ទន្លេ​គីវ​ឡុង​។​ ខេត្ត​ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ នឹង​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​ជាង​ ៧ លាន​លើក​នាក់​ ចំ​ណូល​ពី​ទេស​ចរណ៍​សរុប​ប្រ​មាណ​ ១០.០០០ ពាន់​លាន​ដុង​ ស្មើ​នឹង​ ៧% នៃ​ GRDP សរុប​របស់​ខេត្ត​។​ ខេត្ត​កំ​ពុង​ស្នើ​សុំ​ដាក់​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ចម្រុះ​ញ៉ា​ម៉ាក​-មាត់​សមុទ្រ​ក្រុង​បាក​លីវ​ ទៅ​ក្នុង​បញ្ជី​អា​ទិភាព​រៀប​គម្រោង​ប្លង់​ ដើម្បី​ក្លាយ​ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ជាតិ​”៕​

  លីធាន​-លេង​មី

ចែករំលែកអត្ថបទ