15/08/2022 - 14:22

ដាក់​ក្ដី​សង្ឃឹម​នៅ​ពាន​រង្វាន់​ AVC

ពាន​ជើង​ឯក​បាល់​ទះ​នារី​ទ្វីប​អា​ស៊ី​ គឺ​ជា​ការ​ប្រ​កួត​សម្រាប់​ក្រុម​បាល់​ទះ​នារី​ជម្រើស​ជាតិ​នៅ​អា​ស៊ី​និង​អូ​សេ​អា​នី។​ ពាន​រង្វាន់​នេះ​អា​ស្រ័យ​សហព័ន្ធ​បាល់​ទះ​អា​ស៊ី​រៀប​ចំ​ឡើង​ ម្ល៉ោះ​ហើយ​តែង​បាន​ហៅ​កាត់​ថា​ ពាន​រង្វាន់​បាល់​ទះ​ AVC។​

ក្រុម​បាល់​ទះ​នារី​វៀត​ណាម​ ទទួល​មេ​ដាយ​ប្រាក់​បន្ទាប់​ពីចាញ់​ថៃ​ ០-៣ ក្នុង​ព្រឹត្តិ​ការណ៍​ Seagame ៣១ ចាត់​តាំង​ឡើង​នៅ​វៀត​ណាម​។​ រូប​ថត​ ៖ អ៊ីន​ធឺ​ណិត   

AVC ត្រូវ​បាន​រៀប​ចំ​ឡើង​រៀង​រាល់​ ២ ឆ្នាំ​ម្ដង​ ចាប់​តាំង​ពីឆ្នាំ​ ២០០៨ រហូត​មក​។​ ការ​ប្រ​កួត​ឆ្នាំ​នេះ​គ្រោង​នឹង​រៀប​ចំ​ឡើង​នៅ​ប្រ​ទេស​ហ្វី​លី​ពីន​ នាចុង​ខែ​សី​ហា​ រួម​មាន​ក្រុម​បាល់​ទះ​ខ្លាំង​ៗ​ចំ​នួន​ ១០ ក្នុង​តំ​បន់​ចូល​រួម​។​ លទ្ធ​ផល​ចាប់​ឆ្នោត​ក្រុម​បាល់​ទះ​នារី​វៀត​ណាម​ នៅ​ក្នុង​ពូល A ត្រូវ​ប្រ​កួត​ជា​មួយ​ក្រុម​ឯទៀត​ក្នុង​ពូល រួម​មាន៖ ក្រុម​ម្ចាស់​ផ្ទះ​ចិន​ អ៊ីរ៉ង់​ កូរ៉េ​ ខាង​ត្បូង​។​ ពូល B ក៏​មាន​ភាព​តាន់​តឹង​ខ្លាំង​ ដោយ​មាន​ក្រុម​ល្បី​ៗ​ចូល​រួម​ មាន​ដូច​៖ ថៃ​ អូស្រ្តាលី​ កាហ្សាក់​ស្ថាន​ តៃវ៉ាន់​ និង​ជប៉ុន​។​

ក្រុម​ដែល​ទទួល​ពាន​ជើង​ឯក​ AVC ច្រើន​ជាង​គេ​គឺ​អ៊ីរ៉ង់​ ក្នុង​បណ្តា​ឆ្នាំ​ ២០០៨, ២០១០, ២០១៤, ២០១៦, និង​ ២០១៨។​ ក្រុម​នារី​ថៃ​ បង្កើត​បាន​ប្រវត្តិ​សាស្រ្ដ ខណៈ​ពេល​ផ្ដួល​ក្រុម​ជម្រើស​ជាតិ​ចិន​នៅ​ឆ្នាំ​ ២០១២ ដើម្បី​គ្រង​តំ​ណែង​ជើង​ឯក​។​ ក្រុម​ជម្រើស​ជាតិ​ចិន​ បច្ចុប្បន្ន​ កំ​ពុង​គ្រង​តំ​ណែង​ជើង​ឯក​នៃ​ពាន​រង្វាន់​នេះ​ ដោយ​បាន​ផ្ដួល​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​កាល​ពី​ឆ្នាំ​ ២០២០។​ កា​ហ្សាក់​ស្ថាន​ ក៏​ជា​ក្រុម​ខ្លាំង​ដែរ​ ព្រោះ​ធ្លាប់​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​ ២ កាល​ពី​ឆ្នាំ​ ២០១៦។​ ក្នុង​ចំ​ណោម​ក្រុម​ទាំង​ ១០ ដែល​ចូល​រួម​ប្រ​កួត​ប្រ​ជែង​ គឺ​មាន​ ៤ ក្រុម​បាន​ចូល​រួម​ប្រ​កួត​នៅ​ពាន​រង្វាន់​ Volleyball Nations League (VNL) ២០២២-ជា​ការ​ប្រ​កួត​នៃ​ក្រុម​ជម្រើស​ជាតិ​ទាំង​ ១៦ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​តំ​បន់​គឺ​ ចិន​ កូរ៉េ​ ជប៉ុន​និង​ថៃ​។​ លទ្ធ​ផល​នៅ​ពាន​រង្វាន់​ VNL ឆ្នាំ​នេះ​នារី​ថៃ​ប្រ​កួត​បាន​ល្អ​ ជាលើក​ដំបូងឈាន​ចូល​ដល់​វគ្គ​ប្រ​កួត​ ៨ក្រុម​ចុង​ក្រោយ​។​ នេះ​ជា​លទ្ធ​ផល​ល្អ​បំ​ផុត​របស់​ក្រុម​នារី​ថៃ​ចាប់​តាំង​ពី​ចូល​រួម​ VNL។​

ជា​មួយ​នឹង​កង​កម្លាំង​គ្មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ក្រុម​បាល់​ទះ​នារី​វៀត​ណាម​អាច​សង្ឃឹម​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ ប៉ុន្តែ​ក្ដី​សង្ឃឹម​ឈាន​ចូល​ប្រ​កួត​នៅ​ជុំ​ខាង​ក្នុង​ទៀត​ គឺ​មិន​មែន​ជា​ការ​ងាយ​ឡើយ​។​ ក្រៅ​ពី​កី​ឡា​ការិ​នី​ថាញ​ធ្វី ដែល​ទើប​បាន​ក្លិប​ PFU BlueCats របស់​ជប៉ុន​ចុះ​កិច្ច​សន្យា​ឡើង​វិញ​សម្រាប់​រដូវ​កាល​ថ្មី​ កង​កម្លាំង​ក្រៅ​ពីនោះ​ មិន​ទាន់​ឈាន​ដល់​កម្រិត​ទ្វីប​អា​សុី​នោះ​ទេ។​ ជា​ពិសេស​ គឺ​ការ​បា​សេ​បាល់​ ជា​ព្រលឹង​ដ៏​សំ​ខាន់​នៃ​ការ​ប្រ​កួត​មិន​ទាន់​វិវឌ្ឍន៍​ច្រើន​។​ ចំ​ណែក​ទទួល​បាល់​ជំហាន​ទី១តែង​តែ​ជា​ចំ​ណុច​ខ្វះ​ខាត​របស់​ក្រុម​បាល់​ទះ​នារី​វៀត​ណាម​។​

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ យើង​នៅ​ចាំ​កាល​ពីឆ្នាំ​ ២០១៨ ក្រុម​បាល់​ទះ​នារី​វៀត​ណាម​បាន​យក​ឈ្នះ​ក្រុម​នារី​កូរ៉េ​ដោយ​លទ្ធ​ផល​ ៣-០។​ ដូច្នេះ​ យើង​នៅ​តែមាន​ក្ដី​សង្ឃឹម​ ព្រោះ​ក្នុង​កីឡា​តែង​តែ​មាន​កត្តា​ចៃ​ដន្យ​ជា​និច្ច​៕​

                               ហា​ថាញ-ថាច់​ធី

ចែករំលែកអត្ថបទ