កីឡា - ទេសចរណ៍ ទេសចរណ៍

22/06/2021 - 09:04

ភាព​ទាក់​ទាញ​នៃ​ទេស​ចរណ៍​ខេត្ត​គៀង​យ៉ាង​

គ្មាន​ខេត្ត​ណា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គីវ​ឡុង​ បាន​ធម្ម​ជាតិ​អំ​ណោយ​ផល​ដោយ​មាន​មណ្ឌល​ទេស​ចរណ៍​ដ៏​អស្ចារ្យ​ តាំង​ពី​ភ្នំ​រហូត​ដល់​សមុទ្រ​ដូច​នៅ​ខេត្ត​គៀង​យ៉ាង​ឡើយ​។​ ភាព​ទាក់​ទាញ​របស់​ខេត្ត​គៀង​យ៉ាង​ កាន់​តែល្បី​រន្ទឺ​នៅ​ពេល​ហា​តៀង​ និង​កោះ​ភូក្វឹក​ឡើង​ជា​ក្រុង​។​

មើល​ពី​ប៉មទៅ​នឹង​ឃើញ​ស្ពាន​និង​ភ្នំ​តូចូវ​។​

ជ្រុង​មួយ​នៃ​មណ្ឌល​រានសមុទ្រ​ថ្មី​របស់​ក្រុង​រ៉ាច់​យ៉ា។​

ហា​តៀង​ គឺ​ជា​គោល​ដៅ​ទេស​ចរណ៍ ដ៏​ទាក់​ទាញ​អា​រម្មណ៍​សម្រាប់​ភ្ញៀវ​ទេស​ចរ​ចង់​សម្រាក​លម្ហែកាយ តែ​គ្មាន​ពេល​ធ្វើ​ដំ​ណើរ​ទៅ​ឆ្ងាយ​និង​ច្រើន​ថ្ងៃ​។​ គ្រាន់​តែ​សម្រាក​នៅ​ហា​តៀង​ពីរ​ថ្ងៃ​មួយ​យប់​ ភ្ញៀវ​ទេស​ចរ​អាច​ធ្វើ​ដំ​ណើរ​ឡើង​ភ្នំ​ថាច់​ដុង​ ភ្នំ​តូចូវ​ ភ្នំ​ដាយុឺង និង​ចុះ​ងូត​ទឹក​ឆ្នេរ​សមុទ្រ​ម៉ុយ​ណាយ។​ កន្លែង​ដែល​ទាក់​ទាញ​បំ​ផុត​របស់​ហា​តៀង​ គឺឡើង​ភ្នំ​និង​ចុះ​ងូត​ទឹក​សមុទ្រ​ ជា​សកម្ម​ភាព​ពីរ​ផ្ទុយ​គ្នា​ តែ​ភ្ញៀវ​ទេស​ចរ​អាច​ទទួល​បាន​ក្នុង​ដំ​ណើរ​តែ​មួយ​លើក​។​ ពេល​រាត្រី​ ភ្ញៀវ​ទេស​ចរ​រីក​រាយ​ភ្លក់​រស​ជាតិ​អា​ហារ​សមុទ្រ​នៅ​ផ្សារ​រាត្រី​ហា​តៀង​ ដោយ​មាន​អ្នក​ទិញ​និង​អ្នក​លក់​ច្រើន​កុះ​ករ​។​ ពេល​ព្រឹក​ គ្រាន់​តែដើរ​លម្ហែ​នៅ​តាម​ឧទ្យាន ភ្ញៀវ​ទេស​ចរ​អាច​បណ្ដែត​អា​រម្មណ៍​នឹង​ទេស​ភាព​អរុណោ​ទ័យ​លើ​ផ្ទៃ​ទឹក​សមុទ្រ​។​ ពេល​រសៀល​ ភ្ញៀវ​ទេស​ចរ​អាច​ពិសា​កា​ហ្វេ​មួយ​កែវ​ និង​ទស្សនា​ព្រះ​អា​ទិត្យ​អស្ដង្គត​សន្សឹម​ៗ​លើ​ផ្ទៃ​សមុទ្រ​នៅ​មណ្ឌល​រាន​សមុទ្រ​ថ្មី​របស់​ហា​តៀង​។​ ប្រ​សិន​បើ​អ្នក​ធុញ​ទ្រាន់​នឹង​សមុទ្រ​ហា​តៀង​ អ្នក​អាច​ជួល​ទូក​ចេញ​ទៅ​កម្សាន្ត​នៅ​កោះ​ហាយ​ទាក់​ ដើម្បី​ងូត​ទឹក​សមុទ្រ​លម្ហែ​កាយ​ឱ្យ​អស់​ចិត្ត​ ឬ​ក៏​ត្រ​ឡប់​មក​ទី​រួម​ស្រុក​បា​ហង ដើម្បី​ទស្សនា​កោះ​ភូតឺ និង​ងូត​ទឹក​សមុទ្រ​នៅ​បា​ហង​ដឹម។​

សម្រាក​លំ​ហែក​ាយនៅ​សណ្ឋាគារ​លំ​ដាប់ផ្កា​យ៥ នៅ​ភូក្វឹ​ក ជាបទ​ពិសោ​ធ​ន​៏មួយ​មិន​អា​ច​បំ​ភ្លេច​បាន​សម្រាប់​ភ្ញៀវ​ទេ​សចរ​។​

បើ​មាន​ឱកាស​និង​ថវិកា​ច្រើន​ ភ្ញៀវ​ទេស​ចរ​គួរ​ទៅ​ទទួល​អា​រម្មណ៍​នៅ​សួគ៌ា​ទេស​ចរណ៍​កោះ​ភូក្វឹក ឬ​ជ្រើស​ដំ​ណើរ​ទេស​ចរណ៍មួយ​ជុំ​ ផ្តើម​ពី​ហា​តៀង​-ភូក្វឹក-ណាម​យ៉ូ-រ៉ាច់​យ៉ា។​ នេះ​ជា​ដំ​ណើរ​ទេស​ចរ​ដ៏​អស្ចារ្យ​មួយ​មាន​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង​ដោយ​ឆ្នេរ​សមុទ្រ​ពណ៌​បៃតង ជា​លក្ខណៈ​ធម្ម​ជាតិ​សុទ្ធ​សាធ និង​ភាព​ស្រស់​ស្អាត​ដ៏​អាថ៌​កំ​បាំង​ ដែល​ធម្ម​ជាតិ​ប្រ​ទាន​ឱ្យ​នៅ​តំ​បន់​នេះ​។​ សមុទ្រ​ពណ៌​បៃ​តង​ បាន​ផ្ដល់​ឱ្យ​ខេត្ត​គៀង​យ៉ាង​នូវ​ប្រ​ភព​ជល​ផល​ដ៏​សម្បូរ​បែប​ ដោយ​មាន​ម្ហូប​អា​ហារ​ឆ្ងាញ់​ៗ​ ដូច​ជា៖ ភ្លា​ត្រី​សា​ឌីន បាញ​កាញ​ក្តាម នំ​បញ្ចុក​ត្រី​រ៉ាច់​យ៉ា។​ល។​ ភ្ញៀវ​ទេស​ចរ​មិន​គួរ​រំលង​ក្រុង​រ៉ាច់​យ៉ា ក្នុង​ការ​ធ្វើ​ដំ​ណើរ​មក​ទេស​ចរណ៍​នៅ​ខេត្ត​គៀង​យ៉ាង​ឡើយ​ ពី​ព្រោះ​នៅ​មណ្ឌល​រាន​សមុទ្រ​ទាំង​ពីរ​កន្លែង​របស់​ក្រុង​នេះ​ មាន​គ្រប់​សេវា​កម្ម​ទេស​ចរណ៍​ចាំ​បាច់​សម្រាប់​ភ្ញៀវ​ចំ​ណាយ​លុយ​កម្សាន្ត​អា​រម្មណ៍៕​     

                              ហា​ថាញ-ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ