លទ្ធផលគួរឱ្យចាប់អារម្មណ៍របស់ក្រុមកីឡាការិនីបាល់ទះថ្មី Wsun ថាយប៊ិញ ក្នុងការប្រកួតពានរង្វាន់បាល់ទះនារីថ្នាក់ជាតិ ឆ្នាំ ២០២១ គឺមានស្នាដៃរបស់គ្រួសារបាល់ទះ គ្រូបង្វឹកត្រឹង វ៉ាន់យ៉ាប និងកីឡាការិនី (libero) ប៊ូយធីហ្វែ។
កីឡាការិនី (libero)ប៊ូយធីហ្វែ ។
ក្រុមបាល់ទះនារីថាយប៊ិញ មានឈ្មោះបោះសំឡេងក្នុងរដូវកាលឆ្នាំ ២០២១ ខណៈពេលឈានចូលដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ហ្វាលឺ ហើយយកឈ្នះលើក្រុម VTV ប៊ិញដៀងឡុងអាង នៅលើកប្រកួតជុំទីមួយចុងក្រោយក្នុងពូល។ ជាក់ស្តែងកាលពីដើមរដូវកាល ក្រុមបាល់ទះនារីមកពីខេត្តថាយប៊ិញ មិនបានវាយតម្លៃខ្ពស់ ពីព្រោះក្រុមនេះទើបតែបានឡើងចំណាត់ថ្នាក់។ ម៉្យាងក្លឹបមិនសម្បូរប្រាក់ ខ្វះកីឡាការិនីឆ្នើមៗ ប៉ុន្តែបន្ទាប់ពីបានអតីតកីឡាករជម្រើសជាតិ ត្រឹងវ៉ាន់យ៉ាប ហ្វឹកហាត់មកក្រុមបាល់ទះនារី Wsun ថាយប៊ិញ លេងបាល់បានល្អនៅរាល់លើកប្រកួត មានភាពវិវឌ្ឍន៍ខ្លាំងនៅពាក់កណ្តាលដើមរដូវកាលប្រកួតឆ្នាំ ២០២១ ។
គ្រូបង្វឹកវ៉ាន់យ៉ាបនិងហ្វែ (ឈរជួរក្រោយទី ៣ ទី ៤) រាប់ពីឆ្វេង។
ការកែលម្អគួរឱ្យចំណាប់អារម្មណ៍មួយរបស់ក្រុមបាល់ទះ Wsun ថាយប៊ិញ រដូវកាលឆ្នាំ ២០២១ នោះគឺបញ្ចូលឈ្មោះអតីតកម្លាំងស្នូលប៊ូយធីហ្វែ ប្រពន្ធគ្រូបង្វឹកត្រឹងវ៉ាន់យ៉ាប នៅខាង libero ។ ពីព្រោះ ហ្វែធ្លាប់ជាកម្លាំងស្នូល លេខ ១ របស់ក្រុមជម្រើសជាតិបាល់ទះនារីវៀតណាម ទទួលបានមេដាយប្រាក់ ៥ គ្រឿងនៅស៊ីហ្គែម។ កម្លាំងស្នូលពាក់អាវ លេខ ១៤ វាយ បាល់មានទម្ងន់ ផ្តើមពីនោះ នាងល្បីឈ្មោះមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ គឺក្នុងតំបន់ទៀតផង។ ស្នៀតវាយបាល់របស់ហ្វែមានទម្ងន់និងរហ័សដូចព្រួញ ធ្វើឱ្យអ្នកទស្សនា មានអារម្មណ៍ថា ពេលហ្វែប៉ះបាល់ក៏ជាពេលបាល់ធ្លាក់ដល់ដីដែរ។ ស្នៀតវាយនេះពុំទាន់ មានកីឡាការិនីណាមួយធ្វើបានឡើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺនាងរាងមិនខ្ពស់។ ប៉ុន្តែ នាងហាត់លោតខ្ពស់បានល្អ។ ជាកម្លាំងស្នូលនៃក្រុមជម្រើសជាតិ និងក្រុមបាល់ Wsun ថាយប៊ិញ អស់រយៈកាលជាច្រើនឆ្នាំ ហ្វែ “ចុះកម្លាំង” ពេលឈានចូលអាយុ ៣៦ ឆ្នាំ។ មិត្តរួមក្រុមដែលមានអាយុស្របាលគ្នានឹងហ្វែ ភាគច្រើនគឺរំសាយក្រុម ឬក៏ប្តូរទៅធ្វើជាគ្រូបង្វឹក ប៉ុន្តែហ្វែនៅតែខំប្រឹងលះបង់ដើម្បីក្រុមបាល់ថាយប៊ិញ។
ពាក់កណ្តាលរដូវកាលឆ្នាំ ២០២១ ប៊ូយធីហ្វែ មិនធ្វើឱ្យប្តីខកបំណង ខណៈពេលប្រគល់ឱ្យនាងតួនាទីថ្មីក្នុងក្រុម។ ធ្លាប់មានបទពិសោធន៍ក្នុងការប្រកួតជាច្រើនឆ្នាំ ជួយឱ្យនាងមានអារម្មណ៍និងប៉ាន់ស្មានបាល់បានល្អ ដូច្នេះ នាងការពារបានល្អណាស់។ ផ្តើមពីនោះ ជួយឱ្យកម្លាំងស្នូលរបស់ក្រុមស្ងប់ចិត្តចាត់ការវាយសម្រុកដើម្បីសម្រេចពិន្ទុ។ ប៊ូយធីហ្វែ ឱ្យដឹង៖ ទៅហាត់បាល់រាល់ថ្ងៃ នាងខ្ញុំមានប្តីជាគ្រូបង្វឹក កូនៗទៅតាមរើសបាល់ ដើម្បីផ្តល់កម្លាំងចិត្ត ម៉្លោះហើយនាងខ្ញុំមានអារម្មណ៍មិនហត់និងជឿជាក់ថា នាងខ្ញុំអាចនឹងមានលទ្ធភាពលេងបាល់ឱ្យក្រុមបានច្រើនឆ្នាំទៀត៕
ហាថាញ-មុនី