កីឡា - ទេសចរណ៍ ទេសចរណ៍

01/03/2021 - 15:06

កត់​សម្គាល់​ពី​សម្រស់​ធម្ម​ជាតិ​ឧទ្យាន​ជាតិ​ត្រាម​ជីម

ឧទ្យាន​ជាតិ​ត្រាម​ជីម នៅ​ស្រុក​តាម​ណុង ខេត្ត​ដុង​ថាប ជា​ទម្រង់​រូប​ភាព​បង្រួញ​នៃ​តំ​បន់​ដុង​ថាប​មើុយ។​ នៅ​ទីនេះ​មាន​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ដ៏​សម្បូរ​បែប​ បំ​ពាក់​លក្ខណៈ​ពិសេស​នៃ​តំ​បន់​ព្រែក​ទន្លេ​ភាគ​ខាង​លិច។​

ភ្ញៀវ​ទេស​ចរ​ជ្រើស​ទិញ​ផលិត​ផល​ពិសេស​នៅ​ឧទ្យាន​ជាតិ​ត្រាម​ជីម។​ 

ជិះ​ទូក​ទស្សនា​ឧទ្យានជាតិ​ត្រា​មជីម និង​ភ្លក់​រសជាតិ​អា​ហា​របែប​សាម​ញ្ញ​នៅ​លើ​ទូក​ តែង​បាន​ភ្ញៀវ​ទេ​សចរ​ពេញ​និយម​។​

មាន​បក្សី​ជាច្រើន​ប្រ​ភេទ​នៅ​ឧទ្យានជាតិ​ត្រា​មជីម។​

ឧទ្យាន​ជាតិ​ត្រាម​ជីម មាន​ផ្ទៃ​ដី​សរុប​ជាង​ ៧៥០០​ ហិកតា​ ឋិត​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ ទីប្រ​ជុំ​ជន​ចំ​នួន​ ៧ នៃ​ស្រុក​តាម​ណុង នោះ​គឺឃុំ​តឹង​កុង​សិញ, ភូឌឹក, ភូ-ថ, ភូថាញ់A, ភូថាញ់B, ភូហ៊េប និង​ទីប្រ​ជុំ​ជន​ត្រាម​ជីម។​ បង​ត្រឿង​ថាញ​ហាយ នា​យក​រង​ឧទ្យានជាតិ​ត្រាម​ជីម ឧទ្ទេស​នាម៖ “ឧទ្យាន​ជាតិ​ត្រាម​ជីម ជា​តំ​បន់​ដី​ដែល​មាន​លក្ខណៈ​ពិសេស​ក្នុង​មួយ​ឆ្នាំ​មាន​ ៦ ខែ​ “គោក​គាំងបែក​ក្រហែង​” ៦ ខែ​ទៀត​ “ទឹក​លិចល្ហល្ហេវ​”។​ នៅ​ទីនេះ​មាន​ស្រ​ទាប់​រុក្ខ​ជាតិ​យ៉ាង​សម្បូរ​បែប​ ដោយ​មាន​ប្រ​មាណជាង​ ១៣០ ប្រ​ភេទ​។​ ប្រ​ភេទ​សត្វ​ក៏​សម្បូរ​បែប​ ដូច​សត្វ​ស្លាប​ទឹក​មាន​ ២៣៣ ប្រ​ភេទ​ មាន​ ២៥ អម្បូរ ៤៩ ពួក​។​ ពិសេស​ ឧទ្យាន​ជាតិ​ត្រាម​ជីម ជាតំ​បន់​ដី​មាន​ប្រ​ភេទ​សត្វ​ក្រៀល​ក្បាល​ក្រហម​។​ ចំ​ណែក​ប្រ​ភេទ​ត្រី​នៅ​ឧទ្យាន​ជាតិ​ត្រាម​ជីម ក៏​មាន​លក្ខណៈ​សម្បូរ​បែប​ផង​ដែរ​។​ មាន​ទាំង​ប្រ​ភេទ​ត្រី​មួយ​ចំ​នួន​នៅ​ក្នុង​បញ្ជី​ក្រ​ហម​វៀត​ណាម ដូច​ជាៈ ត្រី​ក្រាយ​ ត្រី​គ្រុំ​ ត្រី​ព្រួល ត្រី​ក្អែក​ ត្រី​គល់​រាំង​។​ល។​ “។​

ឧទ្យាន​ជាតិ​ត្រាម​ជីម ជាគោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​ចិត្ត​ស្រាវ​ជ្រាវ​ពី​ធម្ម​ជាតិ​។​ ផ្នែក​ទេស​ចរណ៍​ខេត្ត​ដុង​ថាប មាន​ភាព​ប៉ិន​ប្រ​សប់​ក្នុង​ការ​ទាញ​យក​ផល​ពី​ឧត្តម​ភាព​ធម្ម​ជាតិ​ប្រ​កប​ដោយ​ចីរ​ភាព​ តាម​ទិស​ដៅ​អភិរក្ស​។​ អា​ស្រ័យ​ហេតុ​នេះ​ ឧទ្យាន​ជាតិ​ត្រាម​ជីម បាន​អន្ទង​ចិត្ត​ភ្ញៀវ​ទេស​ចរ​មក​ពី​គ្រប់​ទិស​ទី​ បណ្ដែត​អា​រម្មណ៍​ជា​មួយ​សម្រស់​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រ​កាល​។​ ជាង​នេះ​ទៀត​ បើ​ភ្ញៀវ​ទេស​ចរ​មក​កាន់​ឧទ្យាន​ជាតិ​ត្រាម​ជីម​ក្នុង​រដូវ​ទឹក​ជំ​នន់​ ប្រា​ដក​ជា​បាន​យល់​ពី​ទិដ្ឋ​ភាព​នៃ​ជំ​នោរ​ទឹក​ជំ​នន់​នៅ​តំ​បន់​ដុង​ថាប​មើុយ​ជា​មិន​ខាន​។​ ជាពិសេស​មក​កាន់​ទីនេះ​រដូវ​ទឹក​ជំ​នន់​  ភ្ញៀវ​ទេស​ចរ​នឹង​បាន​ភ្លក់​រស​ជាតិ​អា​ហារ​ឆ្ងាញ់​ៗ​ បែប​ស្រុក​ស្រែ​ ដូច​ជា​ ត្រី​ផ្ទក់ដុត​ ត្រី​ខជ្រ​លក់​ផ្កា​ព្រ​លិត ខ្យង​ចំ​ហុយ​ម្រេច​ សម្ល​ក្ដាម​ស្រែ​ក្រៅ​ឆ្នាំង អន្ទង់​ចំ​ហុយ​ស្លឹក​គ្រៃ ប្រ​ហិត​ត្រី​បំ​ពង​ងៀត​ត្រី​ផ្ទក់ ត្រី​ត្រ​ឱន​ខ្លាញ់​អាំង​ និង​អា​ហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ​ទៀត​ បាន​ច្នៃ​ពី​ឈូក​នៅ​តំ​បន់​ឈូក​ក្រហម​ដុង​ថាប៕​

ហា​ថាញ -ពេជ្រ​សឿន

ចែករំលែកអត្ថបទ