01/09/2020 - 16:33

សុក​ត្រាំង​អភិវឌ្ឍ​វិញ្ញា​សាកីឡា​ប៉េតង់​

ពាន​រង្វាន់​ជើង​ឯក​សម្រាប់​ក្លឹប​ប៉េតង់​ (petanque) ខេត្ត​សុក​ត្រាំង​ លើ​ក​ទី ៦​ ឆ្នាំ ​២​០២​០ ទើប​នឹង​បញ្ចប់​ក្នុង​ពេល​ថ្មី​ៗ​នេះ​។​ ការ​ប្រ​កួត​បាន​ទាក់ទាញ​អត្ត​ពលិក​ប្រមាណជាង​ ១​៨​០ នា​ក់ (កីឡា​ការិនី ៣​០ នា​ក់) មក​ពី​ក្លឹប​ចំ​នួន​២​៨​ នៃ​អង្គ​ភាព​ស្រុក​ ទីរួម​ខេត្ត​ និង​ក្រុង​ក្នុង​ខេត្ត​ចូល​រួម​ប្រ​កួត​។​

គណៈ​ចាត់​តាំង​ជូន​រង្វាន់​ដល់​អត្ត​ពលិក​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​នៅ​ខ្លឹម​សារ​បោះ​ប៉េតង់​បច្ចេក​ទេ​សផ្នែក​នា​រី។​

ការប្រ​កួត​រួម​មា​ន ៩​ ខ្លឹម​សារ​ ឯក​ត្តជន​ (បុរស​, នា​រី) គូ(បុរស​, នា​រី) គូបុរស​-នា​រី ក្រុម​៣​នា​ក់(បុរស​, នា​រី) បោះ​ប៉េតង់​បច្ចេក​ទេ​ស(បុរស​, នា​រី)។​ ក្នុង​នោះ​ ខ្លឹម​សារ​បោះ​ប៉េតង់​បច្ចេក​ទេ​ស ត្រូវ​បាន​ចាត់​ទុក​ថា​ពិបាក​និង​មាន​ភាព​ស្វាហាប់​បំ​ផុត​ ទាក់​ទាញ​ទស្សនិក​ជន​។​ នៅ​ខ្លឹម​សារ​ បោះ​ប៉េតង់​បច្ចេក​ទេ​ស(នា​រី) កីឡា​ការិ​នីផាមធ្វីវៀង​ បាន​យក​ឈ្នះ​លើ​គូប្រ​កួត​ចំ​នួន ​១​៦​នា​ក់ ដើម្បី​ ដណ្តើមបាន​រង្វាន់​លេខ​ ១ ​ជូន​ក្លឹប​អា​នថា​ញ់ ស្រុក​ កេសាច់។​ រង្វាន់​លេខ​ ២​ បាន​ទៅ​លើ​កីឡា​ការិ​នី ង្វៀន​ធូហ្វៀង​ មក​ពី​ក្លឹប​សង្កាត់ ​៨​ ក្រុង​សុក​ត្រាំង​។​ ធ្វីវៀង​ ឱ្យ​ដឹង​៖ “នេះ​គឺជា​ឆ្នាំ​ទី ២​ ខ្ញុំ​ការ​ពារ​ជោគ​ជ័យ​ តំ​ណែ​ងជើង​ឯក​។​ បើ​ប្រៀប​នឹង​ឆ្នាំ​មុន​ៗ​ ឆ្នាំ​នេះ​ មាន​កីឡា​ករ​ កីឡា​ការិ​នីជើង​ខ្លាំង​ជាច្រើន​ ព្រម​ទាំងមាន​បច្ចេក​ទេ​សល្អ​។​ ក្នុង​ការ​ប្រ​កួត​ ខ្ញុំ​ខិត​ខំ​ព្យា​យាម​ សង្កេត​មើល​បច្ចេក​ទេ​សបោះ​របស់​ដៃ​គូដើម្បី​ស្វែង​រក​ចំ​ណុច​ផ្ដួល​រំលំ​ដៃ​គូ”។​ នៅ​ខ្លឹម​សារ​បោះ​ប៉េតង់​បច្ចេក​ទេ​សផ្នែក​បុរស កីឡា​ករ​ត្រឹង​ណា​ហ្វាញ់ មក​ពី​ក្លឹប​មជ្ឈ​មណ្ឌល​វប្បធម៌​-កីឡា​ទីរួម​ខេត្ត​វិញចូវ​ ទទួល​បាន​រង្វាន់​លេខ ​១​ ចំ​ណែ​ក​រ​ង្វាន់​លេខ ​២ ​បាន​ទៅ​លើ​កីឡា​ករ​គឹម​រ៉ាដា មក​ពី​ក្លឹប​ភូឌឹក ស្រុកឡុង​ភូ។​

គណៈ​ចាត់​តាំង​ នៅ​ទាំង​រៀប​ចំ​ពិធីជូន​រង្វាន់​លេខ ​១ ​ខ្លឹម​សារ​ឯក​ត្តជន​បុរស​ដល់​កីឡា​ករ​ត្រឿង​ក្វាង​វិញ​ ក្លឹប​សាលា​វិទ្យា​ល័យ​ភូតឹម ស្រុក​ចូវ​ថា​ញ់ រង្វាន់​លេខ ​១​ ឯក​ត្តជន​នា​រី ដល់​កីឡា​ការិ​នីហ្វិញ​ ធីគីមពឿង ក្លឹប​កូវ​ឡៅ​យុង រង្វាន់​លេខ​ ១ ​គូបុរស​ ដល់​ឡឹម​ថា​ញ់ង៉ៀនិង​យ៉ាង​វ៉ាន់​ឡុង​ ក្លឹប​ឃុំ​ត្រឿង​ខាញ់​ ស្រុក​ឡុង​ភូ រង្វាន់​លេខ​ ១​ គូនា​រី ឌាំងធីមិញ​ ខាញ់​និង​ឡឹម​ធីង៉ុក​ង្វៀក ក្លឹប​បឹង​ឡុង​ ស្រុក​ឡុង​ភូ  រង្វាន់​លេខ ​១ ​គូបុរស​-នា​រី ត្រឹង​ណា​ហ្វាញ់និង​ហុងប៊ិ​តថា​វ ក្លឹប​មជ្ឈ​មណ្ឌល​វប្បធម៌​-កីឡា​ទីរួម​ខេត្តវិញ​ចូវ​ រង្វាន់​លេខ ​១ ​ក្រុម​៣​នា​ក់ បាន​ទៅ​លើ​កីឡាករ​ កីឡា​ការិ​នីក្លឹប​ឃុំ​ដាយអឹង២​ ស្រុក​ត្រឹង​ដេ និងរង្វាន់​លេខ ​១ ​ក្រុម​៣​នា​ក់ ផ្នែក​នា​រីជូន​កីឡា​ការិ​នី ក្លឹប​កាហ្វេ​អា​ញ់កៀក​ ស្រុក​ត្រឹង​ដេ។​

តាម​សម្តី​លោក​ត្រឹង​មិញ​លី នា​យក​មន្ទីរ​វប្បធម៌​ កីឡា​និង​ទេ​សចរ​ណ៍ខេត្ត​សុក​ត្រាំង​ ពាន​រង្វាន់​ជើង​ឯក​ប៉េតង់សម្រាប់​ក្លឹប​ ត្រូវ​បាន​ខេត្ត​រៀប​ចំ​ឡើង​រៀងរាល់​ឆ្នាំ​ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​អត្ត​ពលិក​ដោះ​ដូរ​ សិក្សា​បទ​ពិសោ​ធ​ន៍។​ ចំ​នួន​អត្ត​ពលិក​ចូល​រួម​កាន់តែកើន​ ដូច្នេះ​គឺជា​ឱកាស​ដើម្បី​មជ្ឈ​ដ្ឋាន​អ្នក​ជំ​នា​ញ​ ធ្វើ​ការ​ជ្រើស​រើស​បាន​អត្ត​ពលិក​មាន​ទេ​ពកោ​សល្យ​ ហ្វឹក​ហា​ត់ចូល​រួម​សមយុទ្ធ​កីឡា​ក្នុង​តំ​បន់​៕​

                                        យ្វីអា​ញ់-មុនី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
(petanque)