ដោយកំណត់ច្បាស់បក្ខជនគឺជាគំរូ ម្ល៉ោះហើយទោះជាចូលនិវត្តន៍ក៏ដោយ ប៉ុន្តែអ៊ំស៊ើងសុខហៀង នៅភូមិតឹងឡើយ ឃុំថាញ់តឹង ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង តែងអស់ពីចិត្តចំពោះការងារកសាងភូមិស្រុក។ ច្រើនឆ្នាំមកនេះ ក្នុងនាមជាបក្ខជន អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរផង ដូច្នេះអ៊ំបានចលនាប្រជាជន និងសប្បុរសជនរួមវិភាគទានកសាងភូមិស្រុកកាន់តែស្រស់បំព្រង។ល។
អ៊ំស៊ើងសុខហៀង ឈរក្បែរស្ពានដែលគាត់បានចលនាកសាងនៅភូមិតឹងឡើយ
ឃុំថាញ់តឹង។
ខណៈពេលអ៊ំសុខហៀង ចូលនិវត្តន៍កាលពីឆ្នាំ២០០៦ មាមីងខ្មែរក្នុងភូមិ មានទំនុកចិត្តជ្រើសរើសគាត់ជាអ្នកមានប្រជាប្រិយ ។ ផ្តើមពីនោះ គាត់តែងឈានមុខរាល់សកម្មភាពក្នុងភូមិស្រុក ដូច៖ កសាងស្ពាន ផ្លូវគមនាគមន៍ជនបទ ជូនអំណោយដល់គ្រួសារក្រីក្រ សកម្មចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស សាមគ្គីកសាងជីវភាពវប្បធម៌ នៅមណ្ឌលតាំងទីលំនៅ។ល។ អ៊ំសុខហៀង ឱ្យដឹង៖ “ដោយមិនភ្លេចបណ្តាំអ៊ំហូ៖ “កិច្ចការអ្វីមានប្រយោជន៍ដល់ប្រជាជន គប្បីធ្វើឱ្យអស់ពីចិត្ត កិច្ចការអ្វីខាតប្រយោជន៍ប្រជាជនគប្បីចៀសវាង” ទោះបីអាយុ៧៣ឆ្នាំក៏ដោយ ប៉ុន្តែខ្ញុំមិនដែលទុកឱ្យពេលវេលាកន្លងទៅឥតប្រយោជន៍។ ម្យ៉ាងទៀត ក្នុងនាមជាអ្នកមានប្រជាប្រិយ ខ្ញុំចលនាមាមីង សប្បុរសជនរួមវិភាគទានកសាងសំណង់ជនបទ ឧបត្ថម្ភអ្នកក្រជាដើម។ សព្វថ្ងៃ ពេលបានបំពេញការងារមានប្រយោជន៍ដល់សង្គម យើងមានអាម្មណ៍ស្រស់ស្រាយ សប្បាយចិត្តណាស់”។
រយៈពេលជាង១៤ឆ្នាំមកនេះ អ៊ំសុខហៀង បានចលនាញាត្តិមិត្ត សប្បុរសជនរួមវិភាគទានទឹកប្រាក់បានជាង១,៤ពាន់លានដុង ដើម្បីកសាងនិងជួសជុលផ្លូវគមនាគមន៍ជនបទ កសាងស្ពានបាន១៥ខ្សែ និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ មនុស្សចាស់អនាថា ជនរងគ្រោះជាតិពុលឌីអូសីុន។ល។ ជាពិសេស អ៊ំបានចលនាប្រជាជនកសាងសាលាឆទានក្នុងភូមិ គិតជាតម្លៃទឹកប្រាក់ជាង៣០០លានដុង ដើម្បីបម្រើដល់មាមីងខ្មែរសម្រាប់ធ្វើបុណ្យសុន្ទរ៍ទានផងដែរ។ បងថាច់វណ្ណា នៅភូមិតឹងឡើយ ឱ្យដឹង៖ “កាលពីមុននេះ ពេលមិនទាន់មានស្ពាន វត្តលក្ខណៈវង្សឈូងធំ នៅភូមិតឹងឡើយ រដូវវស្សាមាមីងពិបាកធ្វើដំណើរទៅមក ពិសេសគឺក្មេងៗសិស្សសាលាដើរឆ្លងស្ពានស្នួគ្រោះថ្នាក់ណាស់។ នៅពេលអ៊ំសុខហៀង ចលនាបានថវិកាកសាងស្ពាន ប្រជាជនរួមកម្លាំងកសាងសម្រេចជាស្ថាពរ អ្នកណាក៏ត្រេកអរដែរ។ ទង្វើរបស់អ៊ំសុខហៀង តែងផ្តល់ប្រយោជន៍ដល់មាមីង ម្ល៉ោះហើយអ្នកណាក៏គាំទ្រ គោរពរាប់អានគាត់”។
លោកប៊ូយថាញ់យុង លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់តឹង ឱ្យដឹង៖ អ៊ំសុខហៀង "ជាបក្ខជនគំរូមួយរូប គាត់មានការទទួលខុសត្រូវ ឈានមុខរាល់សកម្មភាពក្នុងភូមិស្រុក ហើយជាអ្នកមានប្រជាប្រិយភាពក្នុងខ្មែរ។ ហេតុនោះ ពេលមានការផ្សព្វផ្សាយកម្មវិធី និងគម្រោងផ្សេងៗក្នុងភូមិ មានអ៊ំសុខហៀងចូលរួម តែងបានមាមីងស្របចិត្តគំនិត។ អ៊ំសុខហៀង គឺជាគំរូល្អគួរឱ្យកោតសរសើរ”៕
យ្វីអាញ់ -លីសៀ