
ភ្ញៀវទេសចរអាចឈរនៅដែនដីនៃប្រទេសទាំងពីរ។
Baarle-Nassau និង Baarle-Hertog ជាទីប្រជុំជនតូចតែមានទីតាំងពិសេស ចំណុះមណ្ឌល Baarle ចន្លោះដែនដីប្រទេស ហូឡង់និងប្រទេសបែលសុិក មានខ្សែបន្ទាត់ព្រំដែនកាត់ត្រង់កណ្តាលក្រុង។ ព្រោះហេតុនោះ ប្រជាជនភូមិភាគក៏ទទួលបានសិទ្ធិពិសេស ព្រមទាំងអនុវត្តកាតព្វកិច្ចពលរដ្ឋនិងច្បាប់របស់ប្រទេសទាំងពីរ។ នៅទីប្រជុំជនBaarle-Hertog (ប្រទេសបែលសុិក) ក៏នៅមានមណ្ឌលដីចំណុះទីប្រជុំជនBaarle-Nassau (ប្រទេសហូឡង់) និងផ្ទុយមកវិញនៅទីប្រជុំជន Baarle-Nassau (ប្រទេសហូឡង់) ក៏ដូច្នោះដែរ។ ជាក់ស្ដែង មានមណ្ឌលចំនួន២៤ចំណុះប្រទេសបែលសុិក ឋិតលើដីប្រទេសហូឡង់ និងមានមណ្ឌលចំនួន៦របស់ប្រទេសហូឡង់ឋិតនៅលើចំណែកដីប្រទេសបែលសុិក។ នេះជាលទ្ធផលនៃសន្ធិសញ្ញាជាច្រើនលើកដែលបានដោះដូរ ចុះកិច្ចសន្យា និងការទិញលក់កម្មដីធ្លីនៃពួកអភិជនក្នុងសម័យយុគៈកណ្ដាល៕
កាសែត៖ DânTrí -ប្រែសម្រួល៖ ថាច់ធី