ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/11/2019 - 13:54

ខេត្ត​អា​នយ៉ាង​ បាក​លីវ​និង​ខេត្ត​ត្រាវិ​ញរៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជា​តិ​ភាគ​តិ​ចលើ​កទី​៣​ ឆ្នាំ​២​០​១​៩​

ខេត្ត​អា​នយ៉ាង​ បាក​លីវ​ និង​ខេត្ត​ត្រាវិ​ញ រៀប​ចំ​យ៉ាង​ឱឡារិក​មហា​សន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជា​តិ​ភាគ​តិ​ច​លើ​កទី​៣​ ឆ្នាំ​២​០​១​៩​ ។​

លោក​ ឡេសើុងហាយ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ប្រ​គេន​ និង​ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ ដល់​ព្រះ​សង្ឃ​និង​បុគ្គ​ល សមូហ​ភាព​នៅ​ក្នុង​មហា​សន្និ​បាត​ជន​ជា​តិ​ភាគ​តិ​ច​ខេត្ត​បាក​លីវ​ លើ​កទី​៣​ ឆ្នាំ​២​០​១​៩​ ។​    រូប​ ៖ លីធាន

លោក​ង្វៀន​ថា​ញ់ប៊ិ​ញ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អា​នយ៉ាង​ប្រ​គេន​ និង​ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អា​នយ៉ាង​ ដល់​ព្រះ​សង្ឃ​ និង​បុគ្គ​លដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​កសាង​ធ្លុង​សាម​គ្គី​ជន​ជា​តិ​នៅ​មូល​ដ្ឋាន​ដំណាក់​កាល​២​០​១​៤​-២​០​១​៩​។​

       រូប​ថត​៖ កាសែត​ជន​ជា​តិ​

ជា​មួយ​ប្រ​ធាន​បទ​ “បណ្តា​ជន​ជា​តិ​សាម​គ្គី​ ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​សមាហ​រណកម្ម​និង​អភិ​វឌ្ឍន៍” មហា​សន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជា​តិ​ភាគ​តិ​ច​នៅ​ភូមិ​ភាគ​នីមួយ​ៗ​ សំ​ដៅ​វាយ​តម្លៃ​លទ្ធ​ផល​អនុ​វត្ត​លិខិត​ប្ដេជ្ញា​ចិត្ត​នៃ​មហា​សន្និ​បាត​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​លើ​កទី​២​ ឆ្នាំ​២​០​១​៤​។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ការ​ដកពិសោ​ធន៍​ កំ​ណត់​ទិស​ដៅ​ការ​ងារ​ និង​ដំណោះ​ស្រាយ​ដើម្បី​អនុ​វត្ត​ការ​ងារ​ជន​ជា​តិ​និង​គោ​ល​នយោ​បាយ​ជន​ជា​តិ​រហូត​ដល់​ឆ្នាំ​ ២​០​២​៤​ ។​

តាម​នោះ​ អា​នយ៉ាង​គឺ​ជា​ខេត្ត​មួយ​ដែល​មាន​ទាំង​វាលរាប​ មាន​ទាំង​ភ្នំ​ ដោយ​មាន​ជន​ជា​តិ​ភាគ​តិ​ច​ចំ​នួន​២​៩​ រួម​រស់​ជា​មួយ​គ្នា​។​ ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ខេត្ត​ (ឆ្នាំ​២​០​១​៨​) ប្រ​មាណ​២​,១​៦​៤​លាន​នាក់​ ដោយ​មាន​៥​៤​៣​.៧​៦​៤​គ្រួ​សារ​មាន​ជន​ជា​តិ​ភាគ​តិ​ច​ចំ​នួន​១​១​៩​,២​១​៩​នាក់​ (ស្មើ​នឹង​៥​,២​៦​% នៃ​ប្រ​ជា​ជន​ទូទាំង​ខេត្ត​) គឺ​២​៨​.៤​៨​១​គ្រួ​សារ​។​ អត្រា​គ្រួ​សារ​ក្រី​ក្រជា​ជន​ជា​តិ​ភាគ​តិ​ច​ ចាប់​តាំង​ពី​ឆ្នាំ​២​០​១​៤​ដល់​២​០​១​៥​ ជា​មធ្យម​ថយ​ចុះ​២​,១​៥​%/ឆ្នាំ​; ចាប់​ពីឆ្នាំ​២​០​១​៦​ ដល់​២​០​១​៨​ ជា​មធ្យម​ថយ​ចុះ​ ៣​,៨​%/ឆ្នាំ​។​ អស់​រយៈ​កាល​៥​ឆ្នាំ​កន្លង​ ខេត្ត​បាក​លីវ​ បាន​អនុ​វត្ត​គោ​ល​នយោ​បាយ​ជា​ច្រើន​របស់​បក្ស​និង​រដ្ឋ​ វិ​និ​យោ​គ​ក្នុង​ការ​អភិ​វឌ្ឍ​ន៍តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ ហេតុ​នោះ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ មាន​ការ​ផ្លាស់​ប្តូរ​ជា​វិ​ជ្ជមាន​។​ អត្រា​គ្រួ​សារ​ក្រី​ក្រនៅ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ថយ​ចុះ​ជា​សន្សឹម​ៗ​។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បាន​កែលម្អ​; ប្រ​ព័ន្ធ​គមនាគមន៍​ជន​បទ​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ អគ្គិ​សនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​ សាលា​រៀន​ ដំណាក់​សុខា​ភិបាល​។​ល។​ ត្រូវ​បាន​វិ​និ​យោគព្រម​គ្នា​ មាន​ភាព​សម​រម្យ​ជា​ង​។​ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ត្រូវ​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ មាន​ដូច​ ជូន​មធ្យោ​បាយ​ផលិត​កម្ម​ ឧប​ត្ថម្ភ​ដើម​ទុន​ គ្រាប់​ពូជ​ សត្វ​ចិញ្ចឹម​។​ បណ្តុះ​បណ្តា​លវិ​ជ្ជា​ជីវៈ​ សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ ណែនាំ​ពីរបៀប​ធ្វើ​ជំនួញ​។​ល។​ផ្តើ​ម​ ពីនោះ​ ជីវភាព​របស់​ជន​ជា​តិ​ភាគ​តិ​ច​ ជា​ជំហាន​ឈាន​ឡើង​ជា​លំ​ដាប់​។​ ជន​រួម​ជា​តិ​រស់​នៅ​សាម​គ្គី​គ្នា​ ជួយ​គ្នា​ទៅ​វិ​ញទៅ​មក​ ជឿ​ទុក​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​បក្ស​ និង​អនុ​វត្ត​ល្អ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។​ ខេត្ត​ត្រាវិ​ញជា​ខេត្ត​ដែល​មាន​សមាមាត្រជន​ជា​តិ​ភាគ​តិ​ច​ខ្ពស់​បំ​ផុត​នៅ​តំ​បន់​តី​ ណាបូ ក្នុង​នោះ​ជន​ជា​តិ​ខ្មែរ​មាន​៣​២​៩​.៦​៦​២​នាក់​ ស្មើ​នឹង​៨​៩​.៤​២​៩​គ្រួ​សារ​ មាន​ឃុំ​សង្កាត់​និង​ទី​ប្រ​ជុំ​ជន​ចំ​នួន​៥​៩​/១​០​៦​ ដែល​មាន​ប្រ​ជា​ជន​ខ្មែរ​ជា​ង​២​០​% រស់​នៅ​។​ ក្រោយ​ពីមហា​សន្និ​បាត​លើ​កទី​២​ (២​០​១​៤​) មក​ទល់​ពេល​នេះ​ បណ្តា​កម្ម​វិ​ធី​និង​គោ​ល​នយោ​បាយ​ស្តីពី​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ត្រូវ​បាន​ផ្សព្វ​ផ្សា​យ​ព្រម​ៗ​គ្នា​ និង​មាន​ប្រ​សិ​ទ្ធ​ភាព​ អត្រា​គ្រួ​សារ​ក្រី​ក្រជា​ជន​ជា​តិ​ភាគ​តិ​ច​ថយ​ចុះ​១​១​.៥​៨​% (ដើម​ឆ្នាំ​២​០​១​៦​ រហូត​ដល់​ដំណាច់​ឆ្នាំ​២​០​១​៨​ ថយ​ចុះ​នៅ​១​១​.០​៤​% ប៉ុណ្ណោះ​) ។​

ចូល​រួម​និង​ថ្លែង​មតិ​យោបល់​ក្នុង​មហា​សន្និ​បាត​ អនុ​រដ្ឋ​មន្រ្តី​ និង​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ សំ​ណូម​ពរ​ភូមិ​ភាគ​នានា​គប្បី​ពង្រីក​ប្រ​វេណី​សាម​គ្គី​ ខ្នះ​ខ្នែង​ប្រ​ឡង​ប្រ​ណាំង​ពលកម្ម​ផលិត​ ជួយ​គ្នា​ទៅ​វិ​ញទៅ​មក​ ជម្នះ​ការ​លំ​បាក​ កសាង​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​សម្បូរ​ទៅ​ដោយ​សេដ្ឋ​កិច្ច​ ដិត​ដាម​អត្ត​សញ្ញា​ណជន​ជា​តិ​ រក្សា​និង​មាំការ​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​ រួម​ចំណែកកសាង​ប្រ​ទេស​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​សប្បាយ​ស្រស់​ស្អាត​៕

យោង​តាម​http://baodantoc.vn –លីធាន​ - ម៉ា​ល័យ

ចែករំលែកអត្ថបទ