កីឡា - ទេសចរណ៍ ទេសចរណ៍

01/07/2019 - 16:26

ហា​ណូយ​និង​ភូ​ក្វឹក​ ជា​គោល​ដៅ​ទេស​ចរណ៍​ក្នុង​ចំ​ណោម​គោល​ដៅ​ឈាន​មុខ​ទាំង​១៧​ នៅ​ទ្វីប​អា​ស៊ី​

ទូរ​ទស្សន៍​ CNN (ស​ហ​រដ្ឋ​អា​មេ​រិក​) បាន​លើក​ឈ្មោះ​គោល​ដៅ​ទេស​ចរណ៍​ឈាន​មុខ​ទាំង​១៧​ សម្រាប់​ដំ​ណើរ​ឆ្លង​កាត់​បទ​ពិ​សោធន៍​អស្ចារ្យ​របស់​ទ្វីប​អា​ស៊ី​ ក្នុង​នោះ វៀត​ណាម​មាន​ភូមិ​សាស្រ្ត​ចំ​នួន​២​ នោះ​គឺ​ហា​ណូយ​ និង​ភូ​ក្វឹក​។ ទូរ​ទស្សន៍​ CNN​ វាយ​តម្លៃ​រដ្ឋ​ធា​នី​ហា​ណូយ​ គឺ​ជា​មជ្ឈ​មណ្ឌល​ប្រ​វត្តិ​សាស្រ្ត​ វប្ប​ធម៌​ និង​ពោរ​ពេញ​ដោយ​ឋាម​ពល​គ្មាន​ទី​បំ​ផុត​។​  ក្រោយ​ពី​ដំ​ណើរ​ឆ្លង​កាត់​បទ​ពិ​សោធន៍​នៅ​រដ្ឋ​ធា​នី​ហា​ណូយ​ ភ្ញៀវ​ទេស​ចរ​ក៏​អាច​ធ្វើដំ​ណើរ​ទៅ​កាន់​កោះ​ភូ​ក្វឹក​ ដែល​មាន​ផ្ទៃ​ស​មុទ្រ​ពណ៌​ខៀវ​ ខ្សាច់​សក្បុ​ស​  និង​រ​ស្មី​ពណ៌​មាស​។ កោះ​ភូ​ក្វឹក​ មាន​ទី​តាំង​នៅ​ខេត្ត​គៀង​យ៉ាង ជា​កន្លែង​ដែល​មាន​ឆ្នេរ​ស​មុទ្រ​ល្អ​ដាច់​គេ​នៅ​អា​ស៊ីអា​គ្នេយ៍​។ នៅ​ទី​នេះ​ ថែម​ទាំង​មាន​ប្រ​ព័ន្ធ​កន្រ្តក​ខ្សែ​កាប​ ឆ្លង​កាត់​សមុទ្រ​វែង​បំ​ផុត​លើ​ពិ​ភព​លោក​៕

តាម​ប្រ​ភព​៖ CNN - ប្រែ​សម្រួល​៖ ថាច់​ធី​

ឆ្នេរ​ស​មុទ្រ​កោះ​ភូ​ក្វឹក​  ត្រូវ​បាន​ឲ្យ​តម្លៃ​ល្អ​ដាច់​គេ​នៅ​អា​ស៊ី​អា​គ្នេយ៍​។ រូប​ថត​៖ Traveller.com.au

ទិដ្ឋ​ភាព​រដ្ឋ​ធា​នី​ហា​ណូយ​ បាន​បញ្ចាំង​លើ​ទូរ​ទស្សន៍​ CNN​។

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ទូរ​ទស្សន៍​ CNN​