នោះគឺដើមអំពិលជូរនៅភូមិតូទ្រុង ឃុំណុយតូ ស្រុកទ្រីតូង ខេត្តអានយ៉ាង។ ដើមអំពិលនេះមានវិជ្ជមាត្រជាង៦ម៉ែត្រ កម្ពស់ជាង២០ម៉ែត្រ ម្លប់ត្រឈឹងត្រឈៃ បានសមាគមការពារធម្មជាតិនិងបរិស្ថានវៀតណាម ជូនប័ណ្ណទទួលស្គាល់រុក្ខជាតិកេរដំណែលវៀតណាម កាលពីខែកក្កដា ឆ្នាំ២០១៣។
ជ្រុងមួយនៃដើមអំពិលអាយុជាង៥០០ឆ្នាំ នៅភូមិតូទ្រុង ឃុំណុយតូ
ស្រុកទ្រីតូង ខេត្តអានយ៉ាង។
ប្រជាជននៅភូមិភាគ តែងមកបោសសម្អាតបោចវល្លិជាតិសំដៅការពារ និងជួយឲ្យដើមអំពិលលូតលាស់។ ដោយមានជំនឿថាដើមឈើស័ក្តិសិទ្ធិ ម៉្លោះហើយសម្បីតែមែកមួយក៏គ្មាននរណាហ៊ានកាប់ឆ្ការផង។ នៅថ្ងៃពេញបូរមីនិងថ្ងៃបុណ្យទានផ្សេងៗ មាមីងតែងមកសែនព្រេននៅដើមអំពិលនេះ ដើម្បីសូមឲ្យភ្លៀងខ្យល់ធ្លាក់ស្មើ ផលដំណាំលូតលាស់ល្អ បានផលកាប់កប គ្រួសារបានសុខសប្បាយ៕
ថាញ់ឡុង-មុនី