18/12/2018 - 10:16

កី​ឡា​ករ​ប៉េ​តង់​ សើុន​ខើប

​“ចូល​រួម​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រ​ទេស​ម៉ា​ឡេ​ស៊ី គឺ​សុទ្ធ​តែ​ជា​កី​ឡា​ករ​ពូ​កែ​ៗ​និង​មាន​ពិ​សោធន៍​ច្រើន​ឆ្នាំ។ ចំ​ណែក​ប្អូន​ គឺ​ជា​លើក​ដំ​បូង​ចូល​រួម​ប្រ​កួត​ជា​លក្ខណៈ​អន្តរ​ជាតិ​។ នៅ​ពេល​ទ​ទួល​បាន​មេ​ដាយ​សំ​រឹទ្ធ​ប្អូន​រំ​ភើប​ចិត្ត​ខ្លាំង​ណាស់​ ផ្តើម​ពី​នោះ បាន​ជួយ​ជម្រុញ​ស្មារ​តី​ប្អូន​​កាន់​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯង​”-សើុំន​ខើប​ កី​ឡា​ករ​ប៉េ​តង់​(Petanque)  ខេត្ត​សុក​ត្រាំង​ ចែក​រំ​លែក​ដូច្នេះ​។

 កី​ឡា​ករ​សើុ​ំន​ខើប ហ្វឹក​ហាត់​ត្រៀម​ចូល​រួម​ប្រ​កួត​នៅ​ម​ហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ

​ទូ​ទាំង​ប្រ​ទេស​។

ទោះ​ជា​ស៊ី​ហ្គេម​លើក​ទី​២៩​កន្លង​ទៅ​ហើយ​ ប៉ុន្តែ​ ពេល​រំ​លឹក​ដល់​ស្នា​ដៃ​សើុន​ខើប​ សប្បាយ​ចិត្ត​​​ខ្លាំង​ណាស់។ ពី​ព្រោះ​លទ្ធ​ផល​នេះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ប្អូន​​រីក​មុខ​ជា​មួយ​នឹង​កី​ឡា​ករ​ទាំង​ឡាយ​របស់​ខេត្ត​ប៉ុណ្ណោះ​ទេ នៅ​ទាំង​រួម​ចំ​ណែក​នាំ​មក​មេ​ដាយ​សំ​រឹទ្ធ​ជូន​ក្រុម​កី​ឡា​វៀត​ណាម​ទៀត​ផង​។ សើុំន​ខើប ឲ្យ​ដឹង​៖ “ស៊ី​ហ្គេម​គឺ​ជា​ទី​លាន​ប្រ​កួត​ដ៏​ធំ​មួយ​​ប្រ​មូល​ផ្តុំ​កី​ឡា​ករ​ពូ​កែ​ៗ​នៅ​បណ្តា​ប្រ​ទេស​អា​ស៊ី​អា​គ្នេយ៍ ដូច​៖ ថៃ​ ឡាវ​ កម្ពុជា ម៉ា​ឡេ​ស៊ី​។ល។​ ពេល​ប្រ​កួត​វិញ្ញា​សា​ទោល​បុ​រស​ ប្អូន​មាន​ទំ​នុក​ចិត្ត​ណាស់​ បោះ​ចំ​​គោល​ដៅ​យក​ឈ្នះ​លើ​គូ​ប្រ​កួត​។ អា​ស្រ័យ​ហេតុ​​នោះ ជួយ​ឲ្យ​ប្អូន​មាន​កម្លាំង​ចិត្ត​និង​បទ​ពិ​សោធន៍​ក្នុង​ការ​ប្រ​កួត​”។ គ្រូ​បង្វឹក​វិញ្ញា​សា​ប៉េ​តង់​ឡេ​ធី​អាញ់​ធឿក​ ឲ្យ​តម្លៃ​៖ សើុន​​ខើប​ ជា​កី​ឡា​​ករ​វ័យ​ក្មេង​ម្នាក់​​ហាត់​ពត់​ពុំ​ទាន់​បាន​​១០​ឆ្នាំ​ផង ប៉ុន្តែ​បាន​ជ្រើស​ទៅ​ប្រ​កួត​នៅ​ស៊ី​ហ្គេម​ ប្រ​ការ​នេះ​បញ្ជាក់​ថា ប្អូន​គឺ​ជា​កី​ឡា​ករគ្រ​ប់​លក្ខណៈ​។ ឆ្នាំ​២០០៩ ពេល​បាន​ជ្រើស​ចូល​ក្លឹប​កី​ឡា​ប៉េ​តង់​ខេត្ត កាល​នោះ​ សើុំន​ខើប ទើប​តែ​អា​យុ​១៤​ឆ្នាំ​។ ពី​ព្រោះ​ប្អូន​មាន​ទេព​កោ​សល្យ​​បោះ​ប៉េ​តង់​ ក្រោយ​ពី​រយៈ​កាល​១​ឆ្នាំ​ហាត់​ពត់​ គ្រូ​បង្វឹក​ឲ្យ​ប្អូន​ចូល​រួម​ក្នុង​ពិ​ធី​ក្រ​កួត​ដណ្តើម​ពាន​រង្វាន់​វ័យ​ក្មេង​ទូ​ទាំង​ប្រ​ទេស​។ គ្រូ​បង្វឹក​ ឡេ​ធី​អាញ់​ធឿក​ បញ្ជាក់​៖ “បើ​ប្រៀប​ជា​មួយ​នឹង​មិត្ត​រួម​វគ្គ​ហ្វឹក​ហាត់​ សើុំ​ន​ខើប មាន​បច្ចេក​ទេស​បោះ​ប៉េ​តង់​លេច​ធ្លោ​ជាង​។ ព្រោះ​ហេតុ​នោះ ពេល​សម្រេច​ឲ្យ​ចូល​រួម​ប្រ​កួត​ក្នុង​ពិ​ធី​ដណ្តើម​ពាន​រង្វាន់​កី​ឡា​ប៉េ​តង់​វ័យ​ក្មេង​ទូ​ទាំង​ប្រ​ទេស គឺ​ប្អូន​សម្រេច​បាន​លទ្ធ​ផល​ល្អ ពិ​សេស គឺ​បច្ចេក​ទេស​បោះ​ប៉េ​តង់​”។

កី​ឡា​ករ​ប៉េត​ង់ សើុំន​ខើប កើត​នៅ​អនុ​សង្កាត់​៤ សង្កាត់​៨ ក្រុង​សុក​ត្រាំង ហើយ​ទី​នេះ​គឺ​ជា​កន្លែង​ដែល​មាន​ចលនា​វិញ្ញា​សា​កី​ឡា​ប៉េ​តង់​រីក​ចម្រើន​បង្គួរ​ ម្ល៉ោះ​ហើយ​ សើុំ​ន​ខើប តែង​បាន​”រៀម​ច្បង​”ជួយ​ណែ​នាំ​ពី​វិ​ធី​សាស្រ្ត​និង​របៀប​លេង​។ ពេល​បាន​ជ្រើស​ចូល​ក្លឹប​កី​ឡា​ប៉េ​តង់​ខេត្ត​សុក​ត្រាំង បាន​ហ្វឹក​ហាត់​មាន​របៀប​រៀប​រយ​ ប្អូន​ក្ដាប់​បាន​បច្ចេក​ទេស​យ៉ាង​រ​ហ័ស​។ រ​បៀប​បោះ​បេ​តង់​ប្រ​កប​ដោយ​បច្ចេក​​ទេស ឈ្លាស​វៃ​ចាត់​ការ​តាម​យ​ថា​ហេតុ​ ម៉្លោះ​ហើយ​ ចាប់​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ២​០១៨ សើុ​ំន​ខើប បាន​ជ្រើស​ចូល​រួម​ក្នុង​​ពិ​ធី​ប្រ​កួត​ជា​ច្រើន​ដូច​៖ ពាន​រង្វាន់​  Petanque ជើង​ឯក​​វ័យ​ក្មេង​ទូ​ទាំង​ប្រ​ទេស​ ពាន​រង្វាន់​កី​ឡា​ប៉េ​តង់​ជើង​ឯក​មិត្ត​​រួម​ក្រុម​ថ្នាក់​ជាតិ​ ម​ហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ទូ​ទាំង​ប្រ​ទេស​ ។ល។ នៅ​រាល់​លើក​ប្រ​កួត​ ប្អូន​តែង​ទទួល​បាន​មេ​ដាយ​ពី​វិញ្ញា​សា​ទោល​បុ​រស គូ​បុ​រស-នា​រី ក្រុម​៣​នាក់​និង​បច្ចេក​ទេស​។ល។

ជា​កី​ឡា​ករ​មួយ​រូប​វ័យ​នៅ​ក្មេង​ សម្រេច​បាន​​លទ្ធ​ផល​ល្អ​នៅ​រាល់​លើក​ប្រ​កួត​ទូ​ទាំង​ប្រ​ទេស​ ប្អូន​គឺ​ជា​កី​ឡា​ករ​ឆ្នើម​​មួយ​រូប​របស់​ខេត្ត ម៉្លោះ​ហើយ​បាន​ជ្រើស​ចូល​ក្រុម​ជម្រើស​វៀត​ណាម​ចូល​រួម​ប្រ​កួត​នៅ​ស៊ី​ហ្គេម​២៩។ បច្ចុ​ប្បន្ន ប្អូន​គឺ​ជា​កី​ឡា​ករ​ម្នាក់​ក្នុង​ចំ​ណោម​កី​ឡា​ករ​ប៉េ​តង់​ទាំង​១២​នាក់​របស់​ខេត្ត​សុក​ត្រាំង ត្រូវ​បាន​ជ្រើស​ចូល​រួម​ប្រ​កួត​នៅ​ម​ហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ទូ​ទាំង​ប្រ​ទេស នា​ពេល​ខាង​មុខ ដែល​រៀប​ចំ​នៅ​ហា​ណូយ​។ កី​ឡា​ករ​ប៉េ​តង់​សើុំន​ខើប ឲ្យ​ដឹង៖ “ម​ហា​សន្និ​បាត​នេះ បួន​ឆ្នាំ​ចាត់​តាំង​ម្តង ​ម៉្លោះ​ហើយ ប្អូន​ប្តេជ្ញា​ចិត្ត​ត្រូវ​តែ​ដណ្ដើម​យក​មេ​ដាយ​មាស​ជូន​ខេត្ត​ឲ្យ​ទាល់​តែ​បាន​។ ឥ​ឡូវ ប្អូន​ខំ​ប្រឹង​ហ្វឹក​ហាត់​ដើម្បី​សម្រេច​នូវ​គោល​ការណ៍​ដែល​បាន​ដាក់​ចេញ​”៕

           យ្វី​អាញ់-​មុនី

 

ចែករំលែកអត្ថបទ