
នាង Suthamat ប្រាប់ថា នាងកំពុងដេកលើគ្រែស្រាប់តែឃើញពស់វែករនាម។
នាង Suthamat Sangsai អាយុ២២ឆ្នាំ នៅប្រទេសថៃ កំពុងដេកលើគ្រែស្រាប់តែឃើញឆ្កែរត់ចូលមក សម្លឹងទៅលើគ្រែព្រុសមិនឈប់។ ខណៈពេលនាង Suthamat បានងាកមើលទៅចំទិសដែលឆ្កែកំពុងព្រុស ក៏ឃើញពស់វែករនាមមួយក្បាលកំពុងដកពពារលើភួយក្បែរខ្លួន នាងក៏ប្រះរត់ចេញក្រៅ ហៅឪពុកម្តាយឲ្យទូរសព្ទហៅអ្នកជួយសង្គ្រោះមកជាបន្ទាន់៕
យោង៖ Coconuts Bangkok