កីឡា - ទេសចរណ៍ ទេសចរណ៍

21/08/2018 - 08:11

អនុ​ស្សាវរីយ៍​៧៣​ឆ្នាំ ប​ដិ​វត្តន៍​ខែ​សី​ហា​ទ​ទួល​ជោគ​ជ័យ​ (១៩៤៥-​២០១៨)

បដិ​វត្តន៍​ខែ​សី​ហា​ ឆ្នាំ​១៩៤៥ សម្រេច​ជោគ​ជ័យ​គឺ​ជា​ជ័យ​ជម្នះ​ដ៏​ម​ហិ​មា​ដំ​បូង​បង្អស់​របស់​ប្រ​ជា​ជន​យើង​ ចាប់​តាំង​ពី​មាន​បក្ស​ដឹក​នាំ បាន​បង្កើត​ជារបត់​ប្រ​វត្តិ​សាស្រ្ត​ប្រ​ជា​ជាតិ​វៀត​ណាម​។ រដ្ឋ​អំ​ណាច​បាន​មក​លើ​ប្រ​ជា​ជន​ប្រ​ទេស​វៀត​ណាម​ប្រ​ជា​ធិប​តេយ្យ​សា​ធា​រណ​រដ្ឋ​បាន​ឧប្បត្តិ​ឡើង​​-រដ្ឋ វណ្ណៈ​កម្ម​ករ​និង​ក​សិ​ករ​មុន​ដំ​បូង​នៅ​អា​ស៊ី​អា​គ្នេយ៍​; បញ្ចប់​របប​អា​ណា​និ​គម​ពាក់​កណ្ដាល​សក្ដិ​ភូមិ​​នៅ​វៀត​ណាម​; ជាង​៨០​ឆ្នាំ ដែល​ប្រ​ជា​ជន​យើង​រស់​នៅ​ក្រោម​នឹម​ត្រួត​ត្រា​របស់​អា​ណា​និ​គម​ ហ្វា​ស៊ី​ស្ត​ត្រូវ​បាន​បញ្ចប់​។ ប្រ​ជា​ជន​វៀត​ណាម​ពី​ឋានៈ​ ជា​ទា​ស​ករ​ ក្លាយ​ទៅ​ជា​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ឯក​រាជ្យ​ធ្វើ​ម្ចាស់​សម្រេច​ជោគ​វាស​នា​របស់​ខ្លួន​។ ប្រ​ទេស​វៀត​ណាម​ជា​ប្រ​ទេស​ចំ​ណុះ​អា​ណា​និ​គម​ពាក់​កណ្ដាល​សក្ដិ​ភូមិ​ ក្លាយ​ទៅ​ជា​ប្រ​ទេស​​ឯក​រាជ្យ​ សេ​រី​ភាព​ និង​ប្រ​ជា​ធិប​តេយ្យ​។ បក្ស​កុម្មុយ​និស្ត​វៀត​​ណាម ក្លាយ​ជា​បក្ស​កាន់​អំ​ណាច​។

ទិ​វា​ទេស​ចរណ៍​ ”រា​ត្រី​បណ្ដែត​ប្រ​ទីប​និញ​កេវ​” លើក​ទី​II ឋិត​ក្នុង​ចង្កោម​ស​កម្ម​ភាព​

អប​អរ​សា​ទ​​រ​អនុស្សាវ​រីយ៍​៧៣​ឆ្នាំ ទិ​វា​បដិវត្តន៍​ខែ​​សី​ហា សម្រេច​ជោគ​ជ័យ​(១៩/​៨/​១៩៤៥​-១៩​/៨​/២០១៨​)

និង​បុណ្យ​ជាតិ​នៃ​ប្រ​ទេស​សា​ធារ​ណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម​ (០២​/៩/​១៩៤៥​ -០២​/៩​/២០១៨​) ​។

ជ័យ​ជម្នះ​បដិ​វត្តន៍ខែ​សី​ហា ជម្រុញ​ការ​ចលនា​ត​ស៊ូ​រំ​ដោះ​ជាតិ​នៅ​បណ្ដា​ប្រ​ទេស​ក្រោម​ចក្រ​ពត្តិ​អា​ណា​និ​គម​និយម​ជិះ​ជាន់​ ត្រួត​ត្រា​។ ហើយ​បញ្ជាក់​បាន​ថា ក្នុង​លក្ខណៈ​ចរន្ត​បដិ​វត្តន៍​វណ្ណៈ​អធន​ ប​ដិ​វត្តន៍​អា​ស្រ័យ​ដោយ​បក្ស​នៃ​វណ្ណៈ​កម្ម​ករដឹក​នាំ​ មិន​ត្រឹម​តែ​សម្រេច​ជោគ​ជ័យ​នៅ​ប្រ​ទេស​មូល​ធន​មួយ​ចំ​នួន​គ្មាន​ការ​រីក​ចម្រើន​ ដែល​ជា​ទី​តាំង​នៃ​សម្ពន្ធ​ភាព​ខ្សោយ​បំ​ផុត​របស់​ចក្រ​ពត្តិ​និ​យម​ ថែម​ទាំង​សម្រេច​ជោគ​​ជ័យ​នៅ​ប្រ​ទេស​ចំ​ណុះ​ពាក់​កណ្ដាល​សក្ដិ​ភូមិ​ឱន​ថយ​ ដឹក​នាំ​ជន​ជាតិ​ទាំង​អស់​នោះ​ឈាន​ឡើង​ដើរ​តាម​មា​គ៌ា​សង្គម​និ​យម​។

ដើម្បី​ស​កម្ម​ភាព​អំ​ណរ​អនុស្សាវ​រីយ៍​៧៣​ឆ្នាំ ទិ​វា​បដិ​វត្តន៍​ ខែ​សី​ហា​ទ​ទួល​ជោគ​ជ័យ​(១៩​/៨​/​១៩៤៥​-១៩​/៨​/២០១៨​) ​និង​ទិ​វា​បុណ្យ​ជាតិ​នៃ​ប្រ​ទេស​សា​ធារ​ណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម​ (០២​/៩​/១៩៤៥​-០២​/៩​/២០១៨​) ក្រុង​កឹង​ធើ បាន​រៀប​ចំ​ស​កម្ម​​ភាព​ជា​ច្រើន​ ដូច៖ តាំង​ពិ​ព័រណ៍​សៀវ​ភៅ​ពុម្ព​និង​រូប​ភាព​ឋិត​​ក្នុង​ប​ធាន​បទ “បណ្ដា​ជន​ជាតិ​វៀត​ណាម​” នៅ​បណ្ណា​ល័យ​​ក្រុង ដាក់​តាំង​ប​ធាន​បទ​ឯក​ទេស និង​តាំង​ពិ​ព័រណ៍​កម្រង​រូប​ភាព​អនុ​ស្សាវ​រីយ៍​៧៣ឆ្នាំ​ ទិ​វា​ជ័យ​ជម្នះ​បដិ​វត្តន៍​ខែ​សី​ហា​ (១៩​/៨​/១៩៤៥​-​១៩​/៨​/២០១៨​) និង​ទិ​វា​បុណ្យ​ជាតិ​នៃ​ប្រ​ទេស​សា​ធារ​ណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម​ (០២​/៩​/១៩៤៥​-០២​/៩​/ ២០​១៨​) នៅ​សារ​មន្ទីរ​ក្រុង​; ពាន​រង្វាន់​ជើង​ឯក​ប្រ​ណាំង​ទូក​ Composite វាល​រាប​ទន្លេ​គឺវ​ឡុង​ បើក​ទូ​លាយ​លើក​ទី​ IV ឆ្នាំ​២០១៨; ពាន​រង្វាន់​ជើង​ឯក​ប្រ​ណាំង​ទូក​ប្រ​ពៃ​ណី​ក្រុង​កឹង​ធើ លើក​ទី​ ​III ឆ្នាំ​២០១៨; ពាន​រង្វាន់​រត់​ប្រ​ណាំង​ឆ្ងាយ​ក្រុង​កឹង​ធើ បើក​ទូ​លាយ​លើក​ទី​V ឆ្នាំ​២០១៨; ទិ​វា​ទេស​ចរណ៍​ “វប្ប​ធម៌​ ផ្សារ​អណ្ដែត​កាយ​រុា​ំង​” ទិ​វា​គាំ​ទ្រ​ទេស​ចរណ៍​វៀត​ណាម​​៩​/៧; ទិ​វា​ទេស​ចរណ៍​ “រា​ត្រី​បណ្ដែត​ប្រ​ទីប​និញ​កេវ​” លើក​ទី​II ឆ្នាំ​២០​១៨; ទិ​វា​ទេស​ចរណ៍​បរិ​ស្ថាន​ភូមិ​សាស្រ្ត​ផុង​ដៀន​ ទិ​វា​​គាំ​ទ្រ​​ទេស​ចរណ៍​ពិ​ភព​លោក​២៧/​៩។

ការ​រៀប​ចំ​ស​កម្ម​ភាព​មិន​ត្រឹម​តែ​រួម​ចំ​ណែក​ក្នុង​ប​រិ​យា​កាស​សប្បាយ​រីក​រាយ​ និង​រំ​លឹក​ឡើង​វិញ​នូវ​មោទ​ន​ភាព​ជន​ជាតិ​ ហើយ​ក៏​ជា​ឱ​កាស​អប់​រំ​ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ​ ឆន្ទៈ​ខ្លួន​ទី​ពឹង​​ខ្លួន ប្រាថ្នា​នូវ​សន្តិ​ភាព​។ ឆ្លង​តាម​រយៈ​នោះ​ លើក​កម្ពស់​នូវ​ស្មារ​តី​សាម​គ្គី សម្ដែង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ស​ម័យ​ព​លី​ជី​វិត​ដើម្បី​ឯក​រាជ្យ​ជន​ជាតិ​ ឯក​ភាព​ប្រ​ទេស​​ជាតិ​៕

                            ក្រុម​អ្នក​យក​ព័ត៌​មាន​-ទី​ទុយ

ចែករំលែកអត្ថបទ