10/07/2018 - 15:05

ស្តារ​ឡើង​វិញ​ក្តី​ជំ​នឿ

កី​ឡា​ករ​វាយ​កូន​បាល់​លេខ​១ និង​លេខ​២ របស់​វៀត​ណាម បច្ចុប្បន្ន​ ​គឺង្វៀន​តៀន​មិញ​និង​ផាម​កាវ​កឿង​ បាន​ស្តារ​ឡើង​វិញ​នូវ​ក្តី​ជំ​នឿ​នៃ​អ្នក​គាំ​ទ្រ​ព្រោះ​បាន​យក​ឈ្នះ​លើ​ជើង​ខ្លាំង​នៅ​ពី​ធី​ប្រ​កួត​ Canada Open ។

កីឡាករ ផាមកាវកឿង (ស្តាំ) បានផ្តួលជើងឯក US Open ឆ្នាំ២០១៨ (ឆ្វេង)។

ក្រោយ​ពី​ប​រា​ជ័យ​ក្នុង​ពី​ធី​ប្រ​កួត US Open នៅ​សហ​រដ្ឋ​អា​មេ​រិក​កី​ឡា​ករ​វាយ​កូន​បាល់​វៀត​ណាម​បាន​ទៅ​កាន់​ប្រ​ទេស​កា​ណា​ដា​ ដើម្បី​បន្ត​ការ​ប្រ​កួត​ចំ​ណុះ​ប្រ​ព័ន្ធ BWF Tour Super ១០០​ដែល​មាន​រង្វាន់​ដល់​ទៅ​ ៧៥ ពាន់​ដុល្លារ​អា​មេ​រិក​(១,៧​ពាន់​លាន​ដុង​វៀត​ណាម​)​។ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​រង្វាន់​ US Open គឺរង្វាន់ Canada Open ចាញ់​ប្រៀប​​គ្រប់​វិ​ស័យ ប៉ុន្តែ​រង្វាន់​នេះ​ក៏​ទាក់​ទាញ​បាន​កី​ឡា​ករ​កំ​ពូល​ៗ​ជា​ច្រើន​។

នៅ​រង្វាន់​ប្រ​កួត Canada Open តៀន​មិញ គឺ​ជា​កី​ឡា​ករ​ស្នូល​លេខ​៧​ដែល​ត្រូវ​បាន​លើក​លែង​ក្នុង​ជុំ​ដំ​បូង​។ ការ​ប្រ​កួត​លើក​ដំ​បូង​របស់​មិញ​នៅ​ជុំ​ទី​២ ជួប Riichi Takeshita (ជ​ប៉ុន​ឈរ​លេខ​១៥៦​​ពិ​ភព​លោក​)​។ នេះ​គឺ​ជា​កី​ឡា​ករ​បាន​យក​ឈ្នះ​លើ​មិញ​ដល់​ទៅ​ពីរ​លើក​នៅ​ក្នុង​ការ​ប្រ​ឈម​មុខ​កន្លង​។ ហេតុ​ដូច្នេះ​ហើយ មិញ​តែង​ផ្ចិត​ផ្ចង់​រាល់​ជំ​ហាន​។ នៅ​ក្នុង​សិត​ទី​១​មិញ​បាន​យក​ឈ្នះ​លើ​គូ​ប្រ​កួត​យ៉ាង​ងាយ​ប៉ុន្តែ​មិញ​បាន​ចាញ់​ក្នុង​សិត​ទី​២​។ រ​ហូត​ដល់​សិត​ទី​៣ ជា​មួយ​នឹង​បទ​ពិ​សោធ​ និង​ជំ​នាញ​មិញ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​២១​-១​៨​និង​សម្រេច​ការ​សង​សឹក​លើ​គូ​ប្រ​ជែង​ជ​ប៉ុន​  Riichi Takeshita ដើម្បី​មាន​វត្ត​មាន​នៅ​ក្នុង​ជុំ​១/១៦​នៅ​រង្វាន់​ Canada Open។ ប៉ុន្តែ​ពេល​ជួប​គូ​ប្រ​ជែង​ជ​ប៉ុន​ឯ​ទៀត​ក៏​ជា​ជើង​ខ្លាំង​គឺ Minoru Koga មិញ​យក​ឈ្នះ​មិន​បាន​ដោយ​ចាញ់ Koga ក្នុង​លទ្ធ​ផល​ ១-២។ ការ​ប្រ​កួត​លើ​នេះ បង្ហាញ​​​ពី​សញ្ញា​អា​យុ​របស់​តៀង​មិញ​។ នៅ​សិត​ទី​១ គា​ត់​វាយ​បក​​បាន​យ៉ាង​ល្អ ប្រើ​បច្ចេក​ទេស​​បាន​យក​ឈ្នះ​លើ​គូ​ប្រ​កួ​ត Koga ពិន្ទុ​២១-​១៧។ ប៉ុន្តែ​ចាញ់​យ៉ាង​រហ័ស​ក្នុង​សិត​ទី​២ ដោយ​ពិន្ទុ​៣-២១​។ ទោះ​ជា​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​នៅ​ក្នុង​សិត​ទី​៣ ប៉ុន្តែ​ មិញ​នៅ​តែ​ចាញ់​ក្នុង​ពិន្ទុ​១៦​-២១​ ។

នៅ​រង្វាន់​ប្រ​កួត​លើក​នេះ កី​ឡា​ករ​លេខ​២​វៀត​ណាម ផាម​កាវ​កឿង​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​យក​ឈ្នះ​​កី​ឡា​ករ​ស្នូល​លេខ​ ៥ - Lee Dong Keun (កូ​រ៉េ​ខាង​ត្បូង​​លេខ​៣៨ ពិ​ភព​លោក​) ដោយ​ពិន្ទុ​ទាំង​ពីរ​សិត​គឺ (២៨-២៦,២៣-២១)។ ប្រការ​ដែល​គួរ​ឲ្យ​រីក​រាយ​គឺ Lee Dong Keun ទើប​តែ​ដណេ្តី​ម​បាន​ពាន​រង្វាន់​ជើង​ឯក​នៅ​ពិ​ធី​ប្រ​កួត​ US Open ឆ្នាំ​២០១៨- ជា​រង្វាន់​ដែល​កាវ​កឿង​ និង​តៀន​មិញ​ត្រូវ​ជម្រុះ​ក្នុង​ជុំ​ទី​១​។​ ស្មារ​តី​បាន​ប្រ​សើរ​ឡើង​ ម៉្លោះ​ហើយ​ កាវ​កឿង​ បាន​យក​ឈ្នះ​ជា​បន្ត​លើ​កី​ឡា​ករ​ម្ចាស់ផ្ទះ Huang ​Guoxing (លេខ​៥៦២​) ជា​មួយ​នឹង​លទ្ធ​ផល​២-១​។

ថ្វី​ត្បិត​តែ កី​ឡា​ករ​វៀត​ណាម​ទាំង​ពីរ​នាក់​ មិ​ន​បាន​ចូល​ក្នុង​រង្វាង់​ប្រ​កួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ក៏​ពិត​មែន ប៉ុន្តែ​ជ័យ​ជម្នះ​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ ទ​ទួល​បាន​ការ​ទំ​នុក​ចិត្ត​ខ្លះ លើ​កី​ឡា​ករ​ “កូនសំ​ណព្វ​​​ចិត្ត​”នៅ​រង្វាន់​ប្រ​កួត​លើក​ក្រោយ​ៗ​ ៕

                                ហាថាញ់ - វ៉ាន់តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
Riichi Takeshita