បន្ទាប់ពីអ្នកគប់បាល់យ៉ាងឆ្នើមរបស់ក្រុមបាល់ទះ ជម្រើសជាតិនារីង្វៀនធីង៉ុកហ្វា កម្លាំងស្រួចត្រឹងធីថាញ់ធ្វី ក៏សម្រចបានជោគជ័យពេល”ប្រកួតស៊ីឈ្នួល”ស្រុកគេ។
ថាញ់ធ្វីរូបInternet.
ធ្វី”កុក” បានអ្នកជាច្រើនដឹងឮក្រោយពីសម្រេចស្នាដែឆ្នើមប្រគល់បាល់ឈ្នះភ្លាមៗជាបន្តបន្ទាប់៩ពិន្ទុក្នុងការប្រកួតដណ្ដើមពានរង្វាន់ VTV ប៊ិញដៀង ឆ្នាំ២០១៥។ ក្នុងរដូវកាលនេះ ខណៈពេលមានឱកាសបានប្រកួតជាញឹកញាប់ ថាញ់ធ្វីកាន់តែជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនក្នុងការវាយបាល់ជាយព្រលាន។ ដោយមានកម្ពស់១,៩៣ម៉េត្រ ម៉្លោះហើយថាញ់ធ្វី មានរហសនាមថាធ្វី “កុក”។ មានឧត្តមភាពខាងកម្ពស់ម៉្លោះហើយធ្វីមានប្រៀបក្នុងការគប់បាល់។ ក្រៅពីការកំណត់ច្បាស់ជំហរពេញសិទ្ធក្នុងក្រុមជម្រើសជាតិ ធ្វីនៅទាំងជាជើងគប់បាល់ពិសេសរបស់ក្លឹប VTV ប៊ិញដៀង ឡុងអាង។ ធ្វីបានវិវឌ្ឍន៍ជាសន្សឹមៗ និងគ្រប់ជ្រុងជ្រោយក្នុងអាវពណ៌របស់ក្លឹបក៏ដូចជាក្រុមជម្រើសជាតិ ខណៈពេលកម្លាំងស្រួចផាមធីអៀង ឈប់សម្រាកនិងឌោធីមិញក៏ចុះដៃ។ យើងនៅចងចាំបានក្នុងយុទ្ធនាការប្រជែងកៅអីចូលប្រកួតពានរង្វាន់ជើងឯកបាល់ទះផ្នែកនារីពិភពលោក២០១៨ ក្រុមជម្រើសជាតិនារីបានបរាជ័យ។ ប៉ុន្តែកម្លាំងស្រួចត្រឹងធីថាញ់ធ្វី ក៏ទទួលបានពិន្ទុច្រើន ឈរលំដាប់លេខ២ក្នុងវគ្គជម្រុះដោយមាន៦២ពិន្ទុបន្ទាប់ពី Jong Jin Sim (តៃវ៉ាន់-៨៦ពិន្ទុ) និងមានពិន្ទុច្រើនជាងកម្លាំងស្រួចឆ្នើមរបស់ចិនគឺ Zhu Ting - ៥១ពិន្ទុ។ ចំណែកនៅពានរង្វាន់ជើងឯកអាស៊ីកាលពីខែសីហា ឆ្នាំ២០១៧ ទោះបីបាល់ទះនារីវៀតណាមប្រកួតបរាជ័យជាប់ចំណាត់ថ្នាក់ត្រឹមលេខ៥ក្នុងការប្រកួត ប៉ុន្តែធ្វី”កុក” ទទួលបាន១៤៦ពិន្ទុ-ក្លាយជាកីឡាការិនីទទួលបានពិន្ទុច្រើនជាងគេ។ ហេតុនេះហើយថាញ់ធ្វីបានឋិតក្នុង”ក្រសែភ្នែក”របស់ក្លឹបបរទេស។ ក្រោយពីបានការអនុញ្ញាតរបស់ក្លឹបគ្រប់គ្រង VTV ប៊ិញដៀង ឡុងអាង ថាញ់ធ្វីប្ដូរទៅលេងឲ្យក្លឹប Attack Line (ពានរង្វាន់ជើងឯកតៃវ៉ាន់) តាំងពីខែតុលា ឆ្នាំ២០១៧។ ក្រៅពីក្លឹប Attack Line ក្លឹប Bangkok Glass (ថៃ)-កន្លែងដែលង៉ុកហ្វា ធ្លាប់ចូលរួមប្រកួតក៏ចង់បានថាញ់ធ្វី ចូល រួមផងដែរ។
រដូវកាលពានរង្វាន់ជើងឯកជាតិនៅតៃវ៉ាន់បានបញ្ចប់ធ្វី”កុក” ជាកីឡាការិនីទទួលបានពិន្ទុយ៉ាងច្រើនលំដាប់លេខ២ ចាញ់កីឡាការិនីនាំមុខតែ៥ពិន្ទុប៉ុណ្ណោះ។ ក្រោយពីពានរង្វាន់ជើងឯកជាតិតៃវ៉ាន់ សឲ្យឃើញនូវប្រការគួរឲ្យរីករាយ៖ ធ្វីបានបញ្ចេញថ្វីដៃកាន់តែគ្រប់ជ្រុងជ្រោយ។ ក្រៅពីជំនាញខាងវាយជាយព្រលានធ្វីនៅទាំងវាយគប់បាល់ចម្ងាយ៣ម៉ែត្រយ៉ាងអស្ចារ្យ។ ទន្ទឹមនឹងនោះ ធ្វី”កុក” រៀនបានផ្នែក “ជំនាញ” រត់ជើងមួយវាយយ៉ាងល្បីពីសំណាក់រៀមច្បងផាមគឹមហ្វែក្នុងក្រុមជម្រើសជាតិវៀតណាម។ តាមការកត់សម្គាល់របស់គណៈរៀបចំពានរង្វាន់ មានវគ្គប្រកួតខ្លះធ្វីអាចរកបានរាប់សិបពិន្ទុពីការវាយបាល់បែបនេះ។
ដោយមានកម្ពស់ល្អ ម៉្លោះហើយការវាយបាល់ជាយព្រលានគឺជាអាវុធដ៏អស្ចារ្យរបស់ធ្វីក្នុងការប្រកួត។ ទោះជាយ៉ាងណាក្ដី ដើម្បីមិនឲ្យគូប្រកួត”ដឹងស្នៀត” ធ្វីវាយសម្រុកច្រើនបែប វាយក្រោយគំនូសទី៣ម៉ែត្រ។ល។ ក្រៅពីនោះ ការប្រឹងប្រែងអស់ពីចិត្តក្នុងការប្រកួតរបស់ធ្វី ធ្វើឲ្យស្មារតីប្រកួតរបស់ក្រុមកាន់តែកើនឡើងថែមទៀត៕
ហាថាញ់-ទីទុយ