កីឡា - ទេសចរណ៍ ទេសចរណ៍

26/02/2018 - 20:05

រម​ណី​យដ្ឋាន​ភ្នំ​អៀង​តឺ

ភ្នំ​អៀង​តឺ គឺ​មណ្ឌល​ទេស​ចរណ៍​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​ខេត្ត​ក្វាង​ណិញ កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា​ច្រើន​កុះ​ករ​។ មក​កាន់​ភ្នំ​អៀង​តឺ ភ្ញៀវ​ទេស​ចរ​នឹង​បាន​ឃើញ​ច្បាស់ ពី​ភាព​ស្ងប់​ស្ងាត់​នៃ​វត្ត​អា​រាម ភាព​ស្រស់​ស្អាត​នៃ​ទឹក​ដី ​ព្រៃ​ភ្នំ និង​បាន​ស្រូប​ខ្យល់​អា​កាស​ត្រ​ជាក់​បរិ​សុទ្ធ​។

កំ​ពូល​ភ្នំ​អៀង​តឺ​គឺ​កន្លែង​សម្រាប់​អ្នក​ចូល​ចិត្ត​ឡើង​កំ​ពូល​ភ្នំ​ខ្ពស់​។

អៀង​តឺ​ គឺ​មជ្ឈ​មណ្ឌល​ពុទ្ធ​សាស​នា​នៃ​​​​និ​កាយ​ពុទ្ធ​សាសនា​ពិ​សេស​របស់​វៀត​ណាម គឺ​ជា​វិជ្ជា​ស្ថាន​សមា​ធិ​ទ្រុក​ឡឹម​។ ភ្នំ​អៀង​តឺ​កម្ពស់​១.០៦៨​ម៉ែត្រ បើ​បៀប​នឹង​កម្រិត​ទឹក​សមុទ្រ​ ម្ល៉ោះ​ហើយ​ខណៈ​ពេល​មក​ដល់​ទី​នេះ ភ្ញៀវ​ទេស​ចរ​នឹង​បាន​គយ​គន់​នូវ​ភាព​ស្រស់​ស្អាត​នៃ​ទឹក​ដី​ព្រៃ​ភ្នំ​លាយ​ឡំ​ជា​មួយ​នឹង​លក្ខណៈ​បុ​រាណ​នៃ​វត្ត​អា​រាម ទឹក​ជ្រោះ​និង​រូប​ប​ដិ​មា​។ ជា​ពិ​សេស នៅ​លើ​កំ​ពូល​ភ្នំ​ថែម​ទាំង​មាន​វត្ត​ដុង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វត្ត​ធំ​មួយ​និង​មាន​កម្ពស់​ខ្ពស់​បំ​ផុត​នៅ​ប្រ​ទេស​វៀត​ណាម​។

កាល​ពី​មុន ដើម្បី​ឡើង​ទៅ​កាន់​វត្ត​ដុង​ភ្ញៀវ​ទេស​ចរ​ត្រូវ​ធ្វើ​ដំ​ណើរ​តាម​កាំ​ជណ្ដើរ​រាប់​ពាន់​ថ្នាក់​និង​ចំ​ណាយ​ពេល​កន្លះ​ថ្ងៃ​ទើប​ទៅ​ដល់​វត្ត​។ បច្ចុ​ប្បន្ន ដោយ​មាន​កន្រ្តក​ខ្សែ​កាប​សម្រាប់​ឡើង​លើកំ​ពូល​ភ្នំ​។ ពេល​​អង្គុយ​លើក​ន្រ្តក​ខ្សែ​កាប ភ្ញៀវ​ទេស​ចរ​អាច​គយ​គន់​នូវ​ទិដ្ឋ​ភាព​ស្រស់​បំ​ព្រង​នៃ​ព្រៃ​ភ្នំ​អៀង​តឺ​។ តាម​ដង​ផ្លូវ​ឡើង​លើ​កំ​ពូល​ភ្នំ ភ្ញៀវ​ទេស​ចរ​នឹង​ប្រ​ទះ​ឃើញ​ទិដ្ឋ​ភាព​វត្ត ចេ​តិយ អា​ស្រម រូប​ប​ដិ​មា ដង​ជ្រោះ ដើម​ឈើធំ​ៗ និង​ទេស​ភាព​ធម្ម​ជាតិ​ព្រៃ​ភ្នំ​យ៉ាង​ល្អ​ប្រ​ណីត​។ វត្ត​នី​មួយ​ៗ​សុទ្ធ​តែ​បាន​កសាង​យ៉ាង​សម​រម្យ ដោយ​មាន​ពុទ្ធ​ប​ដិ​មា រូប​ប​ដិ​មា​អា​ទិ​ទេព​ត្រូវ​បាន​រៀប​ចំ​តម្កល់​សម្រាប់​គោ​រព​បូ​ជា​យ៉ាង​គាប់​ប្រ​សើរ​។

ខណៈ​ពេល​ភ្ញៀវ​ទេស​ចរ​ឆ្លង​ទៅ​កន្រ្តក​ខ្សែ​កាប​ទី​២ នឹង​បាន​ដល់​វាល​មេន​សមេ្តច​សង្ឃ​ត្រឹង​ញឹង​តុង ដែល​ជា​កន្លែង​តម្កល់​ព្រះ​បដិ​មា​សមេ្តច​សង្ឃ​ មាន​ទម្ងន់​១៣៨​តោន​។ ខាង​ក្រោយ​ព្រះ​បដិ​មា​គឺ​ដង​ផ្លូវ​ឡើង​ទៅ​ដល់​ទី​ខ្ពស់​បំ​ផុត ពិ​សិដ្ឋ​បំ​ផុត​នោះ​គឺ​វត្ត​ដុង​។  ដើម្បី​ឡើង​ទៅ​កាន់​វត្ត​ដុង ភ្ញៀវ​ទេស​ចរ​ត្រូវ​ដើរ​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ថ្ម ក្រួស​យ៉ាង​លំ​បាក​។ ទោះ​បី​ដូច្នោះ​ក្តី ប្រ​ការ​ដែល​គួរ​ឲ្យ​រីក​រាយ​ចិត្ត​បំ​ផុត​គឺ​ក្នុង​ចំ​ណោម​ភាព​លំ​បាក​ទាំ​ង​នោះ គឺ​ភ្ញៀវ​ទេស​ចរ​បាន​ស្រូប​ខ្យល់​អា​កាស​ត្រ​ជាក់​បរិ​សុទ្ធ ហើយ​មាន​ដុំ​ព​ពក​រសាត​បាំង​ជុំ​ជិត​។ ពេល​មក​ដល់​វត្ត​ដុង ភ្ញៀវ​ទេស​ចរ​មិន​គ្រាន់​តែ​បាន​គយ​គន់​នូវ​ក្បូរ​ក្បាច់​រចនា​របស់​វត្ត​និង​អុជ​ធូប​បួង​សួង​សុំ​សេចក្ដី​សុខ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បាន​ទត​ឃើញ​នូវ​ភាព​ស្រស់​ស្អាត​នៃ​ជួរ​ភ្នំ​តូច​ធំ​ទាំង​ឡាយ​ទៀត​ផង​។

អៀង​តឺ មិន​ត្រឹម​តែ​ជា​រមណី​យដ្ឋាន​សម​ស្រប​ជា​មួយ​នឹង​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ប៉ុណ្ណោ​ទេ នៅ​ទាំង​សម​ស្រប​ជា​មួយ​នឹង​អ្នក​ដែល​ចូល​ចិត្ត​ឡើង​ភ្នំ​ទៀតផង​។ ប្រ​សិន​បើ​ភ្ញៀវ​ទេស​ចរ​ណា​មិន​ទាន់​បាន​​ស្គាល់​ភ្នំ​អៀង​តឺ លោក​អ្ន​ក​អាច​មក​លេង​បាន​ម្តង ច្បាស់​ជា​ទទួល​បាន​នូវ​សេច​ក្ដី​រីក​រាយ​ជា​ពុំ​ខាន​។ល។​៕

                              យ្វី​អាញ់​-សេ​រី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ត្រឹង​ញឹង​តុង