តាមគណៈចង្អុលការធានារ៉ាប់រងសុខាភិបាលទូទាំងប្រជាជនខេត្តត្រាវិញ នៅសម័យប្រជុំលើកទី៤ ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលIX អាណត្តិកាល ២០១៦-២០២១កន្លងហើយ បានចេញសេចក្តីសម្រេចចិត្ត ចាប់ពីឆ្នាំ២០១៧-២០២០ បន្តការឧបត្ថម្ភថវិកា៣០%តម្លៃទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនអ្នកស្ថិតក្នុងក្របខណ្ឌគ្រួសារជិតក្រលើភូមិសាស្រ្តខេត្ត។ ដូច្នេះ ចាប់ពីពេលនេះដល់ឆ្នាំ២០២០ អ្នកដែលស្ថិតក្នុងក្របខណ្ឌគ្រួសារជិតក្រលើភូមិសាស្រ្តខេត្តត្រាវិញ ត្រូវបានបន្តការឧបត្ថម្ភ១០០%តម្លៃទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល ក្នុងនោះ ថវិកាមជ្ឈិមឧបត្ថម្ភ៧០% ថវិកាខេត្តឧបត្ថម្ភ៣០%។
ថតCT-Scanner ជូនអ្នកជំងឺរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានទទួល
ធានារ៉ាប់រងសុខាភិបាល។
ឆ្លងតាមរយៈនោះ មុខសញ្ញាត្រូវបានទទួល គឺអ្នកដែលស្ថិតក្នុងក្របខណ្ឌគ្រួសារជិតក្រតាមសេចក្តីកំណត់នៅចំណុចcប្រការ១ មាត្រា៣ នៃអនុក្រឹត្យលេខ១០៥/ ២០១៥/NĐ-CP ចុះថ្ងៃ១៥/១១/២០១៤ របស់រដ្ឋាភិបាល កំណត់លម្អិតនិងណែនាំប្រតិបត្តិនូវមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខាភិបាល(លើកលែងតែក្រុមគ្រួសារក្រីក្របានចាកផុតពីភាពក្រីក្រឈានឡើងជិតក្រ)។
លោកឡឹមវុាំងធូ អនុប្រធានធានារ៉ាប់រងសង្គមខេត្តត្រាវិញ អនុប្រធានគណៈចង្អុលការធានារ៉ាប់រងសុខាភិបាលទូទាំងប្រជាជនខេត្ត ឲ្យដឹង៖ ចាប់ពីឆ្នាំ២០១៤ គ្រួសារជិតក្រត្រូវបានថវិកាមជ្ឈិមឧបត្ថម្ភ៧០% នៃតម្លៃទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ដើម្បីបង្កលក្ខណសម្បត្តិជូនគ្រួសារជិតក្រ បានកៀកជិតសេវាសង្គមមូលដ្ឋាន រៀងរាល់ឆ្នាំ ខេត្តត្រាវិញ បានចំណាយថវិកាឧបត្ថម្ភ៣០% សម្រាប់តម្លៃទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល ជូនគ្រួសារស្ថិតក្នុងក្របខណ្ឌ គ្រួសារជិតក្រដែលនៅសេសសល់ជាង៤៦ពាន់នាក់។ ដូច្នេះ អ្នកដែលស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ ជិតក្រក្នុងខេត្ត បានចូលរួមធានារ៉ាប់រងសុខាភិបាលទាំង១០០%។ គិតដល់ចុងខែមិថុនា ឆ្នាំ២០១៧ ទូទាំងខេត្តមានអ្នកចូលរួមធានារ៉ាប់រងសុខាភិបាលជាង៩៥៤.០០០នាក់ ស្រូបអត្រាជិត៩២%នៃប្រជាជនទូទាំងខេត្តខ្ពស់ជាងប្រមាណ៧%បើប្រៀបនឹងភាគកម្រិតដែលនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលដាក់ចេញ។ ភូមិភាគមួយចំនួនសម្រេច១០០%នៃប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល ដូចជាស្រុកថ្កូវ និងស្រុកយ្វៀងហាយ។
ឆ្នាំ២០១៦ ខេត្តត្រាវិញ មានអ្នកចូលរួមធានារ៉ាប់រងសុខាភិបាលប្រមាណ៩៦៤.៦៨៩នាក់កើន១៥,៤១%បើប្រៀបនឹងឆ្នាំ២០១៥ អត្រាគ្របដណ្ដប់លើចំនួនប្រជាជនសម្រេច៩២,៧៥% លើសភាគកម្រិត៩,៧៥% ដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដាក់ចេញ និងខ្ពស់ជាង១១,៤៥%បើប្រៀបនឹងមធ្យមភាគរួមទូទាំងប្រទេស៕
ទីភ្នាក់ងារសាព័ត៌មានវៀតណាម-វិមាន