បាកលីវមានឧត្ដមភាពខាងទេសចរណ៍យ៉ាងច្រើន ដោយសារខេត្តនេះ មានឆ្នេរសមុទ្រផង ព្រៃឈើផង និងមានកន្លែងទេសចរណ៍ផ្លូវចិត្តដ៏ទាក់ទាញភ្ញៀវទេសចរ។
ទិដ្ឋភាពវត្តគម្ពីរសាគរ (ព្រែកជ្រៅ)។
មណ្ឌលភូមគ្រឹះកូនសេដ្ឋីបាកលីវ គឺជាអាសយដ្ឋានមួយក្នុងចំណោមអាសយដ្ឋានដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់។ តំណាលរឿងរ៉ាវ កូនសេដ្ឋីបាកលីវក្នុងប្រជាប្រិយ ក៏បានទាក់ទាញភ្ញៀវទេសចរជាច្រើន មកទស្សនានៅមណ្ឌលនេះ។ ក្រោយរយៈពេលបានគណៈកម្មាធិការ ប្រជាជនខេត្តបាកលីវជួសជុល កែលម្អឡើងវិញ មណ្ឌលភូមិគ្រឹះកូន សេដ្ឋីបាកលីវត្រូវបានរក្សាគង់វង្សស្ទើរតែទាំងស្រុង។ ក្រៅពីនោះ មានមួយភាគនៃមណ្ឌលភូមិគ្រឹះនេះ ត្រូវបានកសាងក្លាយជាប្រព័ន្ធភោជនីយដ្ឋាន សណ្ឋាគារទំនើបសម្រាប់បម្រើភ្ញៀវទេសចរ។ ដោយសារទីតាំងឋិតនៅចំមណ្ឌលក្រុងបាកលីវដ៏ងាយស្រួល ហេតុនះមិនថាពេលណាឡើយ គឺតែងមានភ្ញៀវមកទស្សនាយ៉ាងកុះករ រថយន្ត ម៉ូតូ ឈប់ ចតត្រៀបត្រា។ មណ្ឌលទេសចរណ៍ផ្ទះលំហែឋិតនៅសង្កាត់ ញ៉ាម៉ាក ក្រុងបាកលីវចម្ងាយពីក្រុងបាកលីវ១០គីឡូម៉ែត្រឆ្ពោះទៅកាន់ឆ្នេរសមុទ្រ ក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តយ៉ាងច្រើន ផងដែរ។ មណ្ឌលទេសចរណ៍ផ្ទះលំហែត្រូវបានសាងសង់សាមញ្ញ ៖ មានភោជនីយដ្ឋាន២ សង់ប្របមាត់សមុទ្រតភ្ជាប់ជាមួយនឹងដីគោក ដោយស្ពានបេតុង តូចល្មមមួយ។ ចំពោះភ្ញៀវទេសចរណាចូលចិត្ត ស្វែងយល់ចំណាប់អារម្មណ៍នឹងធម្មជាតិ ច្បាស់ជាមានភាពរីករាយពុំខាន ខណៈពេលអង្គុយនៅក្នុងភោជនីយដ្ឋាន ពិសាកាហ្វេមួយកែវ ហើយស្រូបយកជំនោរខ្យល់អមដោយចំហាយទឹកសមុទ្រនៅទីនេះ។ ថ្វីបើដូច្នោះ ក្ដីកន្លែងដែលភ្ញៀវទេសចរចូលចិត្តជាងគេនៅសង្កាត់ញ៉ាម៉ាក គឺវិហារបូជាបដិមាព្រះមេគង់ស៊ីអ៊ីន មានកម្ពស់១១ម៉ែត្រ បែរព្រះភ័ក្រ្ត ឆ្ពោះទៅសមុទ្រខាងកើត ដើម្បីប្រទានពរ បីបាច់រក្សាដល់នេសាទករទាំងឡាយ។ ចាប់ពីសង្កាត់ញ៉ាម៉ាក ភ្ញៀវទេសចរអាចបន្តដំណើរទៅ ជាង៦គីឡូម៉ែត្រឆ្ពោះទៅកាន់ឃុំហ៊ីបថាញ នឹងបានមកដល់វត្តគម្ពីរសាគរ (ព្រែកជ្រៅ) ជាអារាមដ្ឋានដ៏ប្រណីតមួយត្រូវបានកសាងនាសតវត្សទី១៩ បានរំលេចនូវក្បូរក្បាច់រចនាដ៏ពិសេសតាមបែបស្ថាបត្យកម្មខ្មែរ ។
ប៉ុន្តែកន្លែងដែលយើងខ្ញុំចំណាប់អារម្មណ៍ បំផុតខណៈពេលមកកាន់ខេត្តបាកលីវលើកនេះ គឺសំណង់វាយោអគ្គិសនីបានកសាងនៅឃុំវិញ ត្រាច់ដុង ក្រុងបាកលីវ។ យើងខ្ញុំមានចំណាប់អារម្មណ៍ដោយសារតួប៊ិន រហាត់ខ្យល់ធំខ្ពស់ បែរមុខត្រង់ទៅសមុទ្រខាងកើតដើម្បីស្រូបខ្យល់ជាការបង្ហាញពីភាពមហស្ចារ្យ នៃមនុស្សដែលមានសមត្ថភាពទាញយកផលពីធម្មជាតិ។ បងឡេតឿងហើង ប្រធានគណៈកម្មាធិការប្រជាជន ឃុំវិញត្រាចដុង ឲ្យដឹង៖"តាំងពីមានសំណង់វាយោអគ្គិសនីនេះជារៀងរហូតមក គឺមានភ្ញៀវទេសចរជាច្រើនមកទស្សនា។ ខណៈពេលសំណេះសំណាលជាមួយយើងខ្ញុំ នរណាក៏មានការស្ងើចសរសើរនិង មោទនៈចំពោះសំណង់នេះណាស់"។ ប្រសិនបើមានឱកាសភ្ញៀវទេសចរ គប្បីមកកាន់រមណីយដ្ឋានជាមណ្ឌលទេសចរណ៍ ជីវស្ថានរបស់ខេត្តបាកលីវ មានដូច៖ឧទ្យានសត្វបាកលីវ ឧទ្យានសត្វកុក ស្រុកភឿកឡុង ឧទ្យានសត្វកុកស្រុកដុងហាយ។ល។៕
ហាថាញ់ - សេរី