ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

04/09/2014 - 16:14

សុកត្រាំង ជួបជុំមន្រ្តីសង្ឃ អ្នកមុខ អ្នកការសាសនា

កន្លងហើយ គណៈចង្អុលការ​តី​ណាម​បូ​សហ​ការ​ជា​មួយ​នឹង វិជ្ជា​ស្ថាននយោ​បាយ​ជាតិ​ហូ​ជី​មិញ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង រៀប​ចំ​ពិធី​ជួប​ជុំ​តំ​ណាង​មន្រ្តី​សង្ឃ អ្នក​មុខ​អ្នក​ការ​សាសនា​ចំ​នួន ១៥០​អង្គ​និង​រូប លើ​ភូមិ​សាស្រ្ត​ខេត្ត​។

តំណាងទាំងឡាយចូលរួមពិធីជួបជុំ។

ពិធីជួបជុំសំដៅផ្សព្វផ្សាយជូនតំណាងទាំងឡាយអំពីស្ថានភាពសាសនា លទ្ធផលអនុវត្ត គោលនយោបាយ សាសនារបស់បក្ស និងរដ្ឋក្នុងរយៈពេលកន្លង។ ទន្ទឹមនឹងនោះ ស្តាប់យោបល់របស់តំណាងទាំងឡាយ សម្រាប់ធ្វើជាមូលដ្ឋានសេនាធិការ និងស្នើចំពោះបក្ស រដ្ឋ ដើម្បីចង្អុលការ ញុាំងឲ្យការងារសាសនា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាពនិងជាក់ស្ដែងថែមទៀត។ ក្នុងពិធីជួបជុំ គណៈចង្អុលការតី ណាមបូ បានវាយតម្លៃយ៉ាងខ្ពស់ចំពោះការរួមចំណែករបស់មន្រ្តីសង្ឃ អ្នកមុខអ្នកការសាសនាទាំងឡាយក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមកិច្ចរបស់ខេត្ត។ ទន្ទឹមនឹងនោះ សង្ឃឹមថា មន្រ្តីសង្ឃ អ្នកមុខ អ្នកការ សាសនាទាំងឡាយនឹងបន្តប្រកៀកស្មាជាមួយនឹងបក្ខភាគ និងរដ្ឋអំណាចក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រក្សាខ្ជាប់ប្រវេណី ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម និងបង្កើនការរឹតបន្ដឹងផែនមហាសាមគ្គីទូទាំងប្រជាជាតិ៕

យ៉ីអាន-សេរី

ចែករំលែកអត្ថបទ