សម័យប្រជុំលើកទី៥ ថ្នាក់រដ្ឋមន្រ្តីរវាងក្រសួងផែនការនិងវិនិយោគវៀតណាម និងក្រសួងផែនការកម្ពុជាបានប្រព្រឹត្តឡើងនៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញប្រទេសកម្ពុជា។ ខ្លឹមសារនៃកិច្ចប្រជុំលើក នេះគឺដំណើរការកសាងកម្មវិធីរួមស្តីពី "ការតភ្ជាប់ខឿនសេដ្ឋកិច្ចប្រទេស ទាំងពីរឆ្ពោះទៅកាន់ទិសដៅជំរុញតម្លៃពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់កម្រិត៥ពាន់លានUSDនៅឆ្នាំ២០១៤។
ពិធីចុះហត្ថលេខាលើសេចក្តីកំណតហេតុនៃកិច្ច សហប្រតិបត្តិការ។
ការផ្តួចផ្តើមគំនិតអំពីកម្មវិធីតភ្ជាប់ខឿនសេដ្ឋកិច្ចប្រទេសទាំងពីរ បាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលង្វៀងតឹងយុង ឯកភាពជាមួយនឹងនាយករដ្ឋ មន្រ្តីកម្ពុជា សម្តេចហ៊ុនសែនក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីដើមឆ្នាំ។ នេះគឺជាខ្លឹមសារសំខាន់នៃសម័យប្រជុំលើកទី១៣របស់ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌ វិទ្យាសាស្រ្តនិងបច្ចេកទេសកន្លងហើយ។ បង្អែកលើមូលដ្ឋានទាំងនេះ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគប៊ូយក្វាងវិញ ប្រសាសន៍៖ នៅក្នុងសម័យប្រជុំភាគីទាំងពីរបានឯកភាពគ្នា គឺក្រសួងផែនការនិងវិនិ យោគវៀតណាមរួមជាមួយនឹងក្រសួងផែនការកម្ពុជា នឹងដឹកនាំស្ថាប័ន គណៈផ្នែកដែលជាប់ពាក់ព័ន្ធរបស់ភាគីទាំងពីរដំណើរការរៀបចំផែនការមេស្តីពី "ការតភ្ជាប់ខឿនសេដ្ឋកិច្ចប្រទេសទាំងពីរវៀតណាម-កម្ពុជា"។
មុនដំបូង ភាគីទាំងពីរនឹងកសាងខ្លឹមសារសំខាន់ៗមួយចំនួនស្តីពីគមនាគមន៍ ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស។ បន្ទាប់មកទៀតភាគីទាំងពីរ នឹងសំដៅឈានដល់ការតភ្ជាប់វិស័យហិរញ្ញវត្ថុធនាគារទេសចរណ៍ ពាណិជ្ជកម្ម ពិសេសគឺពាណិជ្ជកម្មរវាងបណ្តាខេត្តនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ដោយសំណូមពរដាក់ចេញគឺខឿនសេដ្ឋកិច្ចប្រទេសទាំងពីរ អាចនឹងតភ្ជាប់និងជួយគ្នាទៅវិញទៅមក និងមានការពិនិត្យពិគ្រោះយោ បល់អំពីបណ្តាទម្រង់រូបភាពតភ្ជាប់សេដ្ឋកិច្ច ដែលវៀតណាមបានអនុវត្តជាមួយនឹងប្រទេសមួយចំនួនដូចៈសិង្ហបូរី បារាំង...។
នេះគឺជារូបភាពសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព ដោះស្រាយដោយផ្ទាល់នូវបញ្ហាជាប់ទាក់ទិន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជ កម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ ការផ្តួចផ្តើមគំនិតនេះរបស់នា យករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនឹងបានក្រសួងផែនការនិងវិនិយោគនៃប្រ ទេសទាំងពីរដំណើរការអនុវត្តបានល្អ។ ប្រការនេះរួមចំណែកជំរុញ គោលដៅសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេស ទាំង ពីរនាពេលខាងមុខ" - រដ្ឋមន្រ្តីប៊ូយក្វាងវិញ ឲ្យតម្លៃដូច្នេះ។
ក្នុងសម័យប្រជុំលើកនេះ ភាគីទាំងពីរក៏បានសម្រេចលើកិច្ចព្រមព្រៀង ស្តីពីខ្លឹមសារសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរលើគ្រប់វិស័យដូចៈវិស័យ កិច្ចការផែនការសហប្រតិបត្តិការគិតនូវផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសទាំងពីរបង្កើនសមត្ថភាពអធិការ កិច្ចផ្នែកផែនការរវាងក្រសួងទាំងពីរ សហប្រតិបត្តិការខាងជំនាញស្ថិតិបណ្តុះបណ្តាល។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា រសៀលថ្ងៃ២៤ខែ កុម្ភៈ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគប៊ូយក្វាងវិញ រួមជាមួយនឹងប្រតិ ភូបានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចហ៊ុនសែន។ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចហ៊ុនសែនបានឲ្យតម្លៃខ្ពស់ចំពោះការប្តេជ្ញា ចិត្តរបស់ក្រសួងផែនការនិងវិនិយោគវៀតណាម និងក្រសួងផែនការ កម្ពុជា ក្នុងការរៀបចំផែនការមេស្តីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចប្រទេស ទាំងពីរលើគ្រប់វិស័យសំខាន់ៗ ហើយសម្តេចរំពឹងថា នេះគឺជាមូលដ្ឋាន បង្កជាកម្លាំងចលករសម្រាប់អភិវឌ្ឍខឿនសេដ្ឋកិច្ច នៃប្រទេសទាំងពីរប្រកបដោយចីរភាព៕
ឌោត្វឹងអាញ់/VOV/-បកប្រែៈ មុនី