ប៉ុន្មានឆ្នាំកន្លង ការយកចិត្តទុកដាក់ដិតដល់របស់បក្សនិងរដ្ឋ តាមរយៈគោលនយោបាយជនជាតិ ពិសេសគឺកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច – សង្គមតំបន់ជនជាតិភាគតិច បានជំរុញការអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរទីក្រុងកឹងធើ។ តាមរយៈនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរបានលើក កម្ពស់ទិដ្ឋភាពជនបទបានផ្លាស់ប្តូរជាបណ្ដើរៗតាមទិសដៅស៊ីវិល័យនិងទំនើប។

ដងផ្លូវជនបទនៅឃុំមីហឿង បានវិនិយោគកសាងធំទូលាយស្អាតបាត។
តាមមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ដំណាក់កាល ២០២២ - ២០២៥ ទីក្រុង បានផ្តល់ផ្ទេរថវិកាជាង ១.២៣០ ពាន់លានដុង ជាមួយគម្រោងសមាសភាគចំនួន ១០ នាំមកនូវប្រសិទ្ធភាពបន្ថយភាពក្រីក្រយ៉ាងច្បាស់ក្រឡែត។ ដល់ចុង ឆ្នាំ ២០២៥ អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចថយចុះនៅត្រឹមតែ ០,២១% គ្រួសារក្បែរក្រនៅត្រឹម ០,៦៧% ក្នុងទូទាំងទីក្រុង។ នៅឃុំមីហឿង មានប្រជាជនជិត ៥៧% ជាជនជាតិខ្មែរ ក៏ទទួលបានការយកចិត្តទុកដាក់វិនិយោគតាមគោលនយោបាយរបស់បក្សនិងរដ្ឋ រហូតមកដល់ពេលនេះ តំបន់ជនបទឃុំមីហឿងបានផ្លាស់ប្ដូរថ្មី។ ផ្លូវជនបទនៅតាមភូមិបានវិនិយោគបង្កើនកម្រិតនិងពង្រីកយ៉ាងស្អាត។ បណ្តោយតាមដងផ្លូវគឺជួរផ្ការីកស្គុះស្គាយ ព្រមជាមួយប្រព័ន្ធអំពូលភ្លើងថាមពលព្រះអាទិត្យតភ្ជាប់មើលដាច់កន្ទុយភ្នែក រួមចំណែកបង្កើតជារូបភាពជនបទ ភ្លឺ បៃតង ជ្រះ ស្អាត។ បង្ហាញពីចាប់អារម្មណ៍ចំពោះ ការផ្លាស់ប្តូរនៃតំបន់ជនបទ លោកហាងហៀង នៅភូមិដើមស្វាយ ឱ្យដឹង៖ “ផ្លូវថ្នល់ស្អាតបាត មានភ្លើងបំភ្លឺជួយឱ្យការធ្វើដំណើរ ដឹកជញ្ជូនកសិផលបានងាយស្រួលជាងមុនច្រើន។ ស្រុកភូមិផ្លាស់ថ្មីជារៀងរាល់ថ្ងៃ បងប្អូនកាន់តែមានជំនឿទុកចិត្តលើការគិតគូររបស់បក្សនិងរដ្ឋ”។
ទន្ទឹមនឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ ការងារគិតគូរផ្ទះសម្បែងក៏បានយកចិត្តទុកដាក់ ជាពិសេសគឺរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ បានចលនាទឹកប្រាក់ក្នុងសង្គមសាងសង់ផ្ទះ ៧៩ ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារជួបការលំបាក។ បានឧបត្ថម្ភសង់ផ្ទះថ្មី បងស្រីឡឹមធីមាននៅភូមិដើមជ្រៃ ឃុំមី ហឿងរៀបរាប់ទាំងក្ដីរំភើប៖ “មុននេះ កាលមិនទាន់មានផ្ទះ ខ្ញុំទៅធ្វើការនៅខេត្តប៊ិញយឿង ពេលត្រឡប់មកស្រុកកំណើតម្តងៗ ត្រូវទៅស្នាក់នៅពឹងផ្ទះ ម្តាយនិងប្អូនពៅ ដូច្នេះការប្រជុំជីវភាពចង្អៀតចង្អល់ណាស់។ អាស្រ័យរដ្ឋឧបត្ថម្ភប្រាក់សង់ផ្ទះមួយចំណែក រួមជាមួយប្រាក់របស់គ្រួសារនិងកូនៗរួមបន្ថែម ទើបខ្ញុំសង់បានផ្ទះសម្បែងស្អាតបាតរឹងមាំស្ងប់អារម្មណ៍ប្រកបរបរចិញ្ចឹមជីវិត។ ខ្ញុំសប្បាយចិត្ត ណាស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្សនិងរដ្ឋ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់គ្រួសារក្រីក្រ”។
តាមប្រសាសន៍លោកឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ទីក្រុងកំពុងសកម្ម អនុវត្តកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២៦ - ២០៣៥ (ដំណាក់កាលទី១៖ ២០២៦ - ២០៣០) ដោយចំនួនថវិកាសរុបរំពឹងទុកប្រមាណ ២៤៦,៥ ពាន់លានដុង (ថវិកាមជ្ឈិមប្រមាណ ១០៦,៨ ពាន់លានដុង ថវិកាភូមិភាគបដិភាគជាង ១៣៩,៧ ពាន់លានដុង)។ ដោយឡែកឆ្នាំ ២០២៦ រំពឹងនឹងចលនាបានប្រមាណ ៧៣,៣ ពាន់លានដុង ទន្ទឹមនឹងនោះ គឺការផ្តល់ផ្ទេរថវិកាប្រភពទុនដំណាក់កាល ២០២២ - ២០២៥ បានអូសបន្លាយឆ្លងមកឆ្នាំ ២០២៦ ជិត ២០៨,៦ ពាន់លានដុង។
ផ្ដើមពីដងផ្លូវផ្ការីកស្រស់បំព្រង ផ្ទះរឹងមាំ រហូតដល់ផែនការប្រភពទុនរយៈពេលវែង ភាពសប្បាយរីករាយផ្ដើមពីគោលនយោបាយ កំពុងបន្តរីកសាយភាយយ៉ាងស៊ីជម្រៅទៅគ្រប់ភូមិស្រុក។ នេះជាកម្លាំងចលករដ៏រឹងមាំដើម្បីជនរួមជាតិខ្មែរទីក្រុងកឹងធើ ពង្រីកស្មារតីសាមគ្គីភាព ឈានឡើងធ្វើមានដោយស្របច្បាប់ និងរួមដៃគ្នាកសាងស្រុកកំណើតកាន់តែសម្បូរសប្បាយនិងស៊ីវិល័យ៕
យ្វីអាញ - ថាច់ធី