- តាមមន្ទីរហិរញ្ញវត្ថុទីក្រុងកឹងធើ ប្រភពដើមទុនថវិការដ្ឋសរុបឆ្នាំ ២០២៦ របស់ទីក្រុងដែលបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលប្រគល់ជូនគឺ ១៩.០២៧,៦១ ពាន់លានដុង (បានបន្ថយសំចៃទុក ៥% ថវិកាភូមិភាគ ស្មើនឹង ៥៨៨,៦៩ ពាន់លានដុង)។ ក្នុងនោះ ទុនថវិកាភូមិភាគជាង ១១.៧៣៧,២ពាន់លានដុង ទុនថវិកាមជ្ឈិមជាង ៧.២៩០,៤ ពាន់លានដុង។

សំណង់បង្កើនកម្រិតពង្រីកផ្លូវជាតិលេខ៩១ (កំណាត់ចាប់ពីគីឡូម៉ែត្រ ០ - គីឡួម៉ែត្រ ៧) ប្រភពទុនឧបត្ថម្ភមជ្ឈិមកំពុងបានពន្លឿនល្បឿន ខិតខំសម្រេចក្នុងឆ្នាំ ២០២៧។
ទីក្រុងកឹងធើ បានប្រគល់ផែនការលម្អិត ១៨.៨៥៩,៧៨ ពាន់លានដុង។ ចំណែកនៅសល់មិនទាន់ប្រគល់ផែនការទុនលម្អិតជាង ១៦៧,៩ ពាន់លានដុង ជាប្រភពទុននៃកម្មវិធីទិសដៅជាតិស្តីពីការអភិវឌ្ឍវប្បធម៌ ដោយសារមជ្ឈិមទើបនឹងបន្ថែម ភូមិភាគកំពុងប្រញឹក បង្ហើយបែបបទវិនិយោគគម្រោង ដើម្បីធ្វើជាមូលដ្ឋានបែងចែកឱ្យអស់ចំនួនទុននៅសម័យប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងនាពេលខាងមុខ។ គិតដល់ថ្ងៃទី ១៦ ខែតុលា ទីក្រុងផ្ដល់ផ្ទេរថវិកាបានជាង ១១.២១១,៣២ ពាន់លានដុង សម្រេច ៥៩,៤៥% នៃផែនការប្រគល់លម្អិត។ ក្រៅពីនេះ ទីក្រុងនៅមានផែនការទុនសរុបអូសបន្លាយពេលមកឆ្នាំ ២០២៦ (ទុនអនុញ្ញាតឱ្យអូសបន្លាយពេលអនុវត្តនិងផ្ដល់ផ្ទេរឆ្នាំ ២០២៥ មក ឆ្នាំ ២០២៦) ជាង ៣.៦៥៨ ពាន់លានដុង គិតមកដល់ថ្ងៃទី ១៦ ខែតុលា ទីក្រុងផ្ដល់ផ្ទេរថវិកាបានជាង ១.១៦៦,៨៩ ពាន់លានដុង សម្រេច ៣១,៩% នៃផែនការ។
ក្នុងប៉ុន្មានខែនៅចុងឆ្នាំ ២០២៦ ម្ចាស់វិនិយោគគម្រោងសំខាន់ៗ របស់ទីក្រុង ឃុំ សង្កាត់ កំពុងផ្តោតការចង្អុលការយ៉ាងម៉ឺងម៉ាត់ពន្លឿនលឿនសំណង់ គម្រោងខិតខំសម្រេចការផ្ដល់ផ្ទេរថវិកាវិនិយោគរដ្ឋនៅចុងឆ្នាំ៕
អាញខ្វា - ថាច់ធី