03/11/2026 - 09:44

ឃុំ​កូវ​កែ​គិត​គូរ​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក 

អនុ​វត្ត​គោ​លន​យោ​បាយ​អប់​រំ និង​ចលនា​ប្រ​ភព​កម្លាំង​ក្នុង​សង្គម ឃុំ​កូវ​កែ ខេត្ត​វិញ​ឡុង បាន​ជួយ​ឧបត្ថម្ភ​សិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​មាន​លក្ខណៈ​ទៅ​សា​លា​រៀន​និង​លំ​នឹង​ចិត្ត​រៀន​សូត្រ។

  ជូន​កង់ ២៥ គ្រឿង​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​ឃុំ​កូវ​កែ។

ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​កូវ​កែ សហ​ការ​ជា​មួ​យស​មា​គម​អ្នក​រង​គ្រោះ​ជាតិ ពុល​ឌីអូ​ស៊ីន គាំ​ពារ​អ្នក​ពិ​ការ និង​ការ​ពារ​សិទ្ធិ​កុ​មារ ខេត្ត​វិញ​ឡុង បាន​ចាត់​តាំង​ជូន​កង់ ២៥ គ្រឿង​ដល់​សិស្ស​មាន​ស្ថាន​ភាព​លំ​បាក​នៅ​លើ​ភូមិ​ឋាន។ កម្ម​វិធី​នេះ ឧបត្ថម្ភ​ដោយ​អង្គ​ការ SAP-VN ដើម្បី​ជួយ​ឱ្យ​ប្អូនៗ​មាន​មធ្យោ​បាយ​ទៅ​រៀន​ក្នុង​ឆ្នាំ​សិក្សា ២០២៦ – ២០២៧។ កង់​ទាំង​នេះ​រួម​ចំ​ណែក​សម្រាល​បន្ទុក ដល់​គ្រួ​សារ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ជម្នះ​លំ​បាក និង​បន្ត​ខិត​ខំ​រៀន​សូត្រ។ សកម្ម​ភាព​នេះ​សំ​ដៅ​ជួយ​ដល់​កុមារ​កំ​ព្រា សិស្ស​ស្ថិត​ក្នុង​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ និង​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក។ ការ​ព្រួត​ដៃ​ឧបត្ថម្ភ​របស់​អង្គ​ការ អង្គ​ភាព​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​រៀន​សូត្រ​របស់​ប្អូនៗ។ នេះ​ក៏​ជា​ប្រ​ភព​លើក​ទឹក​ចិត្ត​ដើម្បី​សិស្ស​កាន់​តែ​មាន​ទំនុក​ចិត្ត និង​ខិត​ខំ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី។

ទន្ទឹម​នឹង​ការ​ចលនា​ឧបត្ថម្ភ​មធ្យោ​បាយ​ទៅ​សា​លា​រៀន ឃុំ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​របប និង​គោលន​យោ​បាយ​អប់​រំ​ទៀត​ផង។ ក្នុង​ឆ្នាំ​សិក្សា ២០២៥-២០២៦ និង​ឆ្នាំ​សិក្សា ២០២៦-២០២៧ ភូមិ​ភាគ​អនុ​វត្ត​ការ​លើក​លែង​កាត់​បន្ថយ​ប្រាក់​សិក្សា ព្រម​ទាំង​ឧបត្ថម្ភ​បង់​កម្រៃ​សិក្សា​ដល់​សិស្ស ៤៤ នាក់ ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ​ដែល​ជា​ជន​ជាតិ​ខ្មែរ គិត​ជា​ទឹក​ប្រាក់​សរុប ៤៣,២៥ លាន​ដុង។ ការ​ឧបត្ថម្ភ​ទាំង​នេះ​ជួយ​ឪ​ពុក​ម្តាយ​សម្រាល​បន្ទុក​សេដ្ឋ​កិច្ច មាន​លក្ខណៈ​បន្ថែម​ដើម្បី​រក្សា​ការ​រៀន​សូត្រ​របស់​កូន​ចៅ។ ឃុំ​កូវ​កែ មាន​ប្រ​ជា​ជន​៣៥.​៣៣៣ នាក់ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា ៦២,​៥៣%។ ទូ​ទាំង​ឃុំ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ ១៣ គ្រួ​សារ និង​គ្រួ​សារ​ក្បែរ​ក្រ ៨៦ គ្រួ​សារ។ គ្រួ​សារ​មួយ​ចំ​នួន​ខ្វះ​ដី​ផលិត​ដើម​ទុន និង​គ្មាន​ការ​ងារ​ធ្វើ​លំ​នឹង ហេតុ​នោះ​ការ​ចាយ​វាយ​ក្នុង​ជីវ​ភាព និង​គិត​គូរ​ការ​រៀន​សូត្រ​ដល់​កូន​នៅ​មាន​ការ​លំ​បាក។ ហេតុ​នោះ ការ​ក្តាប់​ស្ថាន​ភាព​សិស្ស​ម្នាក់ៗ និង​ឧបត្ថម្ភ​ទាន់​ពេល គឺ​ជា​ភារ​កិច្ច​ដែល​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់។

លោក​ទ្រឿង​ថាញ​ឌេ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​កូវ​កែ ឱ្យ​ដឹង ភូមិ​ភាគ​នឹង​បន្ត​ត្រួត​ពិ​និត្យ ដើម្បី​មិន​ឱ្យ​សិស្ស​ឈប់​រៀន​ដោយ​សារ​ខ្វះ​អង្ករ ខ្វះ​សៀវ​ភៅ ឬ​មិន​ទាន់​ទទួល​បាន​របប​ឧបត្ថម្ភ។ ស្ថា​ប័ន​ជំ​នាញ​សហ​ការ​ជា​មួយ​សា​លា​រៀន​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​មុខ​សញ្ញា ណែ​នាំ​ធ្វើ​បែប​បទ ដើម្បី​អនុ​វត្ត​គោល​ន​យោ​បាយ​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ទាន់​ពេល​តាម​សេច​ក្តី​កំ​ណត់។ នៅ​ពេល​ខាង​មុខ ឃុំ​នឹង​បន្ត​ចលនា​អង្គ​ការ អា​ជីវ​កម្ម និង​បុគ្គល​ឧបត្ថម្ភ អា​ហា​រូប​ករណ៍​ជូន​អំ​ណោយ​និង​បង្ក​លក្ខណៈក្នុង​ការ​សិក្សា​រៀន​សូត្រ; យក​ចិត្ត​ទុក​ដាក់​ដល់​សិស្ស​ដែល​អាច​ឈប់​រៀន​ដោយ​សារ​សេដ្ឋ​កិច្ច​គ្រួ​សារ ជួយ​ឱ្យ​ប្អូនៗ​ទាំង​នោះ​បាន​ទៅ​រៀន​ជា​បន្ត​៕

ទីទុយ​  - វិមាន​

ចែករំលែកអត្ថបទ