មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/10/2026 - 06:01

បង្ក​ការ​ងារ​ធ្វើ​និង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជូន​សមា​ជិកា 

ក្នុង​រយៈ​ពេល ៩ ខែ​ដើម​ឆ្នាំ ២០២៦ សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ផ្តល់​ប្រឹក្សា ឧទេ្ទស​នាម​ការ​ងារ​ធ្វើ​ដល់​នា​រី ជាង ៦.៦០០ នាក់; ផ្តល់​ប្រឹក្សា ឧទេ្ទស​នាម​ពល​ការិនី​ជាង ២.១០០ នាក់​ចូល​រួម​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ។ សមា​គម​សហ​ព័ន្ធ​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់ បាន​បន្ត​រក្សា​ទម្រង់​ប្រិត​សំ​ចៃ បុល​ទុន ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត “ផ្ដើម​អា​ជីព​ឌីជី​ថល” និង​ឧបត្ថម្ភ ៨៧ គ្រួ​សារ ពង្រីក​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត។

ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​ការ​ងារ​ធ្វើ សមា​គម​សហ​ព័ន្ធ​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ជំ​រុញ​ការ​ចង​សម្ព័ន្ធ​ផលិត អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​សមូហ​ភាព។ ក្នុង​រយៈ​ពេល ៩ ខែ សមា​គម​សហ​ព័ន្ធ​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់ សហ​ការ​បង្កើត​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​ចំ​នួន ៣៥ រួម​មាន៖ សហ​ករណ៍​ចំ​នួន ៤ ក្រុម​សហ​ការ​ចំ​នួន ១៣ និង​ក្រុម​ចង​សម្ព័ន្ធ​ចំ​នួន ១៨ ដោយ​មាន​សមា​ជិកា​ជាង ៤២០ រូប; សហ​ការ​ជំ​នួយ​សម្ភារៈ និង​ឧប​ករណ៍​ផលិត​ដល់​ទម្រង់​សហ​ករណ៍ សហ​គ្រាស​និង​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជី​វិត​ចំ​នួន​៩ ដោយ​គិត​ជា​តម្លៃ​សរុប​ជិត ៣០០ លាន​ដុង។

ប្រ​ភព​ទុន​កម្ចី​ទាំង​នេះ បាន​រួម​ចំ​ណែក​ជួយ​ឧបត្ថម្ភ​សមា​ជិកា​អភិ​វឌ្ឍន៍​ការ​ផលិត និង​ធ្វើ​អា​ជីវ​កម្ម។ មូល​និធិ​ជួយ​ឧបត្ថម្ភ​នា​រី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​កឹង​ធើ បច្ចុប្បន្ន ជាប់​បំ​ណុល​នៅ​សល់​ជាង ៥,២ ពាន់​លាន​ដុង ដោយ​មាន​សមា​ជិកា​ជាង ១.០០០ នាក់។ តាម​រយៈ​សកម្ម​ភាព​ប្រ​គល់​សិទ្ធិ​ជា​មួយ​ធនា​គារ​គោលន​យោ​បាយ​សង្គម ក្នុង ៩ ខែ ចំ​នួន​ប្រាក់​ឱ្យ​បុល​សម្រេច​ជិត ៧៩០ ពាន់​លាន​ដុង ដោយ​មាន​ជិត ២៣.៧០០ លើក​គ្រួ​សារ​បុល​ប្រាក់; ជាប់​បំ​ណុល​ប្រ​គល់​សិទ្ធិ​សរុប​មាន​ជាង ៦.៣០០ ពាន់​លាន​ដុង៕

 កៀង​ក្វឹក​ - មេង​លី​

ចែករំលែកអត្ថបទ