31/07/2026 - 21:32

ផ្លាស់ថ្មីកម្មវិធីសិក្សា និងសម្ភារៈសិក្សាភាសាបាលី និងអក្សរសាស្ត្រខ្មែរ 

(អ.ឡ​) - នា​ព្រឹក​ថ្ងៃ​ទី​ ៣១ ខែក​ក្កដា​ នៅ​សង្កាត់​សុក​ត្រាំង​  សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ បាន​ចាត់​តាំង​អង្គ​សិក្ខា​សា​លា​ ក្រោម​ប្រ​ធាន​បទ​ "ផ្លាស់​ថ្មី​ផែន​ការ​អប់​រំ​របស់​សា​លា​រយៈ​ពេល​ ៥ ឆ្នាំ​ ដំ​ណាក់​កាល​ ២០២៦-២០៣១ និង​កម្ម​វិធី​ សម្ភារៈ​សិក្សា​ភា​សា​បា​លី​ និង​អក្សរ​សាស្ត្រ​ខ្មែរ​"។

អ្នក​តំ​ណាង​ចូល​រួម​អង្គ​សិក្ខា​សា​លា​។

អញ្ជើញ​ចូល​រួម​ក្នុង​អង្គ​សិក្ខា​សា​លា​នេះ​ រួម​មាន​លោក​ស៊ើង​ភឿកហ្វាង​ អតីត​អនុ​រដ្ឋ​មន្ត្រី​ និង​ជា​អតីត​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​, ព្រះ​ឧបជ្ឈា​យ៍តាំង​ណោ ព្រះ​សុ​ធម្មា​ធិ​ប​តីរង​ ក្រុម​ប្រឹក្សា​វិន័យ​ធរនៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សា​ម​គ្គី​ស្នេ​ហា​ជាតិ​ទី​ក្រុង​កឹង​ធើ, ព្រះ​តេជ​គុណ​ លី​ហុង​ សមា​ជិក​ក្រុម​ប្រឹក្សា​អភិ​បាល​សមា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម​ អនុ​ប្រ​ធាន​គណៈ​អភិ​បាល​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណ​ណាម​ទី​ក្រុង​កឹង​ធើ និង​ជា​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​តំ​ណាង​ថ្នាក់​ដឹក​នាំ​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ត្រា​វិញ​ នគរ​បាល​ទី​ក្រុង​កឹង​ធើ ព្រះ​សង្ឃ​ កម្មា​ភិបាល​គ្រប់​គ្រង​ អ្នក​ជំ​នាញ​ការ​ និង​គ្រូ​ឧទ្ទេស​ជា​ច្រើន​ទៀត​។

ទិដ្ឋភាព​នៃ​អង្គ​សិក្ខា​សា​លា​។

នៅ​ក្នុង​អង្គ​សិក្ខា​សា​លា​ អ្នក​តំ​ណាំង​បាន​ផ្តោត​លើ​ការ​ពិភាក្សា​អំ​ពី​តថភាព​នៃ​ការ​បង្រៀន​ភា​សា​បា​លី​ និង​អក្សរ​សាស្ត្រ​ខ្មែរ​ ស្នើ​ផ្លាស់​ថ្មី​កម្ម​វិធី​សិក្សា​ និង​សម្ភារៈ​សិក្សា​តាម​ទិស​ដៅ​សុក្រឹត​ភា​វូប​នីយ​កម្ម​ ទំនើប​កម្ម​ និង​ឌីជី​ថល​ភា​វូប​នីយ​កម្ម​ កសាង​ផែន​ការ​អប់​រំ​របស់​សា​លា​សម្រាប់​ដំ​ណាក់​កាល​ ២០២៦-២០៣១ បញ្ជាក់​ច្បាស់​ពី​តួ​នា​ទី​របស់​វត្ត​អា​រាម​ខ្មែរ​ ព្រះ​សង្ឃ​ អា​ចារ្យ​ និង​សហ​គម​ន៍ក្នុង​ការ​សហ​ការ​អប់​រំ​ភា​សា​បា​លី​ អក្សរ​ខ្មែរ​ និង​ការ​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ មាន​មតិ​ជា​ច្រើន​បាន​ស្នើ​ឱ្យ​បង្កើន​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ លើក​កម្ពស់​សមត្ថ​ភាព​កង​ជួរ​គ្រូ​បង្រៀន​ និង​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​សម្ភារៈ​សិក្សា​ដើម្បី​បម្រើ​ដល់​ការ​ងារ​បង្រៀន​។

លោក​គ្រូ​ថា​ច់សុង​  ចាង​ហ្វាង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ មាន​ប្រ​សាសន៍​ថា​ ការក​សាង​ផែន​ការ​ផ្លាស់​ថ្មី​អប់​រំ​ដំ​ណាក់​កាល​ ២០២៦-២០៣១ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការប​ណ្តុះ​បណ្តា​ល ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី​នៃ​ការ​អប់​រំ​ ព្រម​ទាំង​រួម​ចំ​ណែក​ដល់​ការ​អភិ​រក្ស​ និង​ពង្រីក​ភា​សា​បា​លី​ អក្សរ​សាស្ត្រ​ខ្មែរ​ និង​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​នា​ពេល​ខាង​មុខ​។

ថាញ​តឹម-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ