អាកាសធាតុសំណើម បង្កលក្ខណៈងាយស្រួលឱ្យរុយ មូស និងសត្វល្អិតជាច្រើនប្រភេទកើតនៅក្នុងផ្ទះ ដើម្បីចៀងវាងពីមេរោគនាំឱ្យកើតជំងឺផ្សេងៗ សំខាន់បំផុតគឺអនាម័យផ្ទះសម្បែងឱ្យបានស្អាតបាត។

អាកាសធាតុសំណើមបង្កលក្ខណៈងាយស្រួលឱ្យរុយ មូស និងសត្វល្អិតកើតនៅក្នុងផ្ទះ។
អនាម័យផ្ទះសម្បែងឱ្យស្ងួត និងស្អាតបាត គឺជាជំហានសំខាន់បំផុត
រដូវភ្លៀងតែងធ្វើឱ្យផ្ទះសម្បែងសំណើម បង្កបរិយាកាសងាយស្រួលឱ្យរុយ មូស និងសត្វល្អិតកើត។ ព្រោះហេតុនោះ ការអនាម័យផ្ទះសម្បែងជាប្រចាំ បានចាត់ទុកជាវិធានការមានប្រសិទ្ធភាពដើម្បីបន្ថយសត្វល្អិត។
អ្នកឯកទេសខាងអនាម័យផ្តល់អនុសាសន៍ គប្បីសម្អាតចង្ក្រាននិងកន្លែងទទួលទានអាហាររៀងរាល់ថ្ងៃ ពិសេស គឺវិនិច្ឆ័យអាហារសល់ កម្ទេចកម្ទីនំឬទឹកនៅលើតុចេញភ្លាម។ អាងលាងចាន ផ្ទៃចង្ក្រាន និងធុងសំរាមគួរតែសម្អាតឱ្យស្ងួត ចៀសវាងទាក់ ទាញសត្វល្អិតចូលមក។
ក្រៅពីការសម្អាត លោកអ្នកអាចប្រើប្រាស់វត្ថុធាតុធម្មជាតិដើម្បីបណ្តេញសត្វល្អិតជំនួសឱ្យការប្រើសារធាតុគីមី។ ប្រភេទប្រេងមួយចំនួនដូចជាប្រេងម៉ង់កុល ស្លឹកគ្រៃ ក្រូចឆ្មារ ផ្កាឡាវែនឌឺ ឬដើមអាកាស្យា ក៏មានក្លិនជួយបណ្តេញរុយនិងមូស។
គ្រួសារជាច្រើនក៏បានដាក់ក្រូចឆ្មារដោតផ្កាក្លាំពូ នៅជិតបង្អួច ឬនៅជ្រុងផ្ទះបាយដើម្បីបន្ថយសត្វល្អិត ចូលក្នុងផ្ទះ។ ប្រេងស្តៅលាយរាវជាមួយទឹក រួចបាញ់ ជុំវិញទ្វារចេញចូលនិងតំបន់សើម ក៏ជួយបន្ថយសត្វស្អិតចូលផ្ទះ។
បិទឱ្យជិតប្រហោង និងវិនិច្ឆ័យទឹកដក់នៅជុំវិញផ្ទះ
តាមអ្នកឯកទេសខាងបរិស្ថានរស់នៅ សត្វល្អិត ជាច្រើនប្រភេទតែងចូលតាមចន្លោះប្រហោងទ្វាររន្ធខ្យល់ ឬបង្អួចដែលគ្មានសំណាញ់រាំង។
ព្រោះហេតុនោះ ការដំឡើងសំណាញ់រាំងសត្វល្អិត និងត្រួតពិនិត្យចន្លោះប្រហោងទ្វារ ចាត់ទុកជាវិធានការចាំបាច់ក្នុងរដូវភ្លៀង។ ចន្លោះប្រហោងខាងក្រោមទ្វារក៏គួរតែបិទឱ្យជិត ដើម្បីមិនឱ្យសត្វកន្លាតឬសត្វល្អិតវារចូលផ្ទះនៅពេលយប់។
ក្រៅពីនោះ លោកអ្នកអាចធ្វើអន្ទាក់រុយឬមូសដោយខ្លួនឯង ដោយប្រើវត្ថុធាតុសាមញ្ញៗ។ យកចានមួយដាក់ទឹកខ្មេះផ្លែប៉ោមលាយជាមួយសាប៊ូលាងចាន អាចទាក់ទាញនិងចាប់រុយយ៉ាងមានប្រសិទ្ធភាព។
ចំពោះមូស យកល្បាយស្ករ ទឹកនិងដំបែដាក់ក្នុងដបប្លាស្ទិកកាត់ជាពីរក៏ជាវិធីសាស្ត្រដែលគេច្រើនតែអនុវត្ត ដើម្បីបន្ថយចំនួនមូសក្នុងផ្ទះ។
បរិយាកាសខាងក្រៅផ្ទះ ក៏គប្បីយកចិត្តទុកដាក់ផងដែរ។ អ្នកឯកទេសផ្តល់អនុសាសន៍ គប្បីសម្អាតទីធ្លា កាប់ឆ្ការគុម្ពោតព្រៃស៊ុមទ្រុម និងទឹកដក់ក្នុងផើងផ្កា ទទឹក ឬធុងដែលមិនប្រើប្រាស់ ពីព្រោះទាំងនេះជាកន្លែងមូសកើត។
គន្លឹះមួយទៀតជួយបន្ថយសត្វល្អិតនៅជុំវិញផ្ទះ គឺផ្លាស់អំពូលភ្លើងពណ៌សដោយភ្លើងពណ៌លឿង ពីព្រោះភ្លើងប្រភេទនេះមិនសូវទាក់ទាញសត្វល្អិតនៅពេលយប់។
ការគួបផ្សំអនាម័យផ្ទះសម្បែង វិនិច្ឆ័យសំណើម និងម្ចាស់ការទប់ស្កាត់សត្វល្អិតពីខាងក្រៅចូល អាចធ្វើឱ្យបរិយាកាសរស់នៅស្អាតបាត និងកាន់តែមានភាពសុខស្រួលក្នុងរដូវភ្លៀង៕
យោង៖ laodong.vn - វិមាន