ថ្លែងការណ៍នៅក្នុងពិធីបិទវគ្គប្រកួតកីឡាប៉េតង់ជើងឯកក្រុមថ្នាក់ជាតិឆ្នាំ២០២៦ កន្លងហើយ លោកង្វៀងជីកុង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ បញ្ជាក់៖ កីឡាករ កីឡាការិនីភាគច្រើនរបស់ខេត្ត ទីក្រុងនៅតំបន់វាលរាបទន្លេគឺវឡុង ដែលចូលរួមប្រកួតភាគច្រើនជាជនជាតិខ្មែរ ហើយឈ្នះបានមេដាយជាច្រើននៅរាល់ការប្រកួត។ ប្រការនេះបង្ហាញថា ចលនាកីឡាប៉េតង់ក្នុងសហគមន៍ជនរួមជាតិខ្មែរនៅតំបន់វាលរាបទន្លេគឺវឡុង មានការរីកចម្រើនខ្លាំងទាំងបរិមាណ និងគុណភាព។

កីឡាករ កីឡាការិនីនៃក្រុមជម្រើសកីឡាប៉េតង់ទីក្រុងកឹងធើ ចូលរួមប្រកួត។
តាមប្រសាសន៍គ្រូបង្វឹកក្រុមជម្រើសកីឡាប៉េតង់ទីក្រុងកឹងធើ ឡេធីអាញថឿក ក្នុងចំណោមកីឡាករឆ្នើមទាំង ១៧ រូប ដែលចូលរួមប្រកួតពានរង្វាន់កីឡាប៉េតង់ជើងឯកក្រុមថ្នាក់ជាតិ នៅខេត្តកាម៉ាវ ភាគច្រើនជាកីឡាករជនជាតិខ្មែរ មានបទពិសោធន៍ក្នុងការប្រកួតនៅព្រឹត្តិការណ៍ធំៗ។ កីឡាករទាំងអស់ សុទ្ធតែទទួលបានការហ្វឹកហាត់បំណិនច្បាស់លាស់និងកែសម្រួលយុទ្ធសាស្ត្រ ក៏ដូចជាវិធីសាស្រ្តប្រកួតសមស្របទៅតាមគូប្រកួតនីមួយៗ។ គ្រូបង្វឹក ឡេធីអាញថឿក ឱ្យដឹង៖ “ចាប់ពីរបៀបលេងរឹងមាំ គ្រប់គ្រងសភាពការណ៍នៃការប្រកួតរហូតដល់វិធីសាស្រ្តវាយលុកទាំងអស់នេះសុទ្ធតែបានគិតគូរយ៉ាងហ្មត់ចត់។ ហេតុនេះ អង្គភាពឈ្នះបានមេដាយសំរឹទ្ធ៤គ្រឿងលើខ្លឹមសារក្រុម បច្ចេកទេសបុរស; នារី; បុរស-នារីនិងក្រុមបុរស”។
ប៉ុន្មានឆ្នាំជិតៗនេះ ចលនាកីឡាប៉េតង់នៅខេត្តកាម៉ាវ មានការរីកចម្រើនយ៉ាងខ្លាំងទាំងបរិមាណនិងគុណភាព។ ចូលរួមការប្រកួតកីឡាប៉េតង់ជើង ឯកក្រុមថ្នាក់ជាតិកន្លងហើយ ខេត្តបានជ្រើសរើសកីឡាករជនជាតិខ្មែរឆ្នើមបំផុតចំនួន ១៣ រូប លទ្ធផលឈ្នះមេដាយមាស១គ្រឿង។ កីឡាករ យ័ញសាផាន ឱ្យដឹង៖ “ជារៀងរាល់ថ្ងៃ យើងខ្ញុំទទួលបានការហ្វឹកហាត់យ៉ាងហ្មត់ចត់ពីគ្រូបង្វឹក ដូច្នេះ ការសហការក្នុងការប្រកួតមានការស៊ីសង្វាក់គ្នាល្អណាស់។ ជាច្រើនឆ្នាំមក ខ្ញុំបានចូលរួមប្រកួតជាញឹកញាប់ថ្នាក់តំបន់និងថ្នាក់ជាតិ ហើយទទួលបានមេដាយគ្រប់ប្រភេទជាច្រើន។ ការប្រកួតថ្នាក់ជាតិ ប្រមូលផ្តុំកីឡាករពូកែៗក្នុងទូទាំងប្រទេស ដូច្នេះ ទទួលបានមេដាយមាស១គ្រឿងលើខ្លឹមសារក្រុមបុរស យើងខ្ញុំពិតជាសប្បាយនិងមានមោទនភាពខ្លាំងណាស់។ នោះគឺជាលទ្ធផលនៃការហ្វឹកហាត់និងសហការស៊ីសង្វាក់គ្នា មានស្មារតីនឹងនរ យកចិត្តទុកដាក់ពិនិត្យច្បាស់លាស់ពីបច្ចេកទេសបោះនិងបាញ់បាល់ត្រឹមត្រូវ”។
ពានរង្វាន់ប្រកួតកីឡាប៉េតង់ជើងឯកក្រុមថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលចាត់តាំងឡើងជាលើកដំបូង ដោយនាយកដ្ឋានអប់រំកាយកីឡាវៀតណាមនៅខេត្តកាម៉ាវកន្លងហើយ បានបញ្ចប់ពោរពេញដោយចំណាប់អារម្មណ៍។ ការប្រកួតបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ រំភើបនិងពោរពេញដោយភាពទាក់ទាញ បានបន្សល់នូវស្នាមអនុស្សាវរីយ៍ល្អប្រសើរអំពីជំនាញនិងស្មារតីប្រកួតដោយភាពស្មោះត្រង់ សាមគ្គី និងភាពថ្លៃថ្នូរ។ ការប្រកួតបានទាក់ទាញកីឡាករកីឡាការិនី ១៦០នាក់ មកពីខេត្តក្រុងទាំង ១២ និងអង្គភាពនានាក្នុងប្រទេស មានដូច៖ កាម៉ាវ ទីក្រុងកឹងធើ វិញឡុង ង៉ែអាង ក្រុងហូជីមិញ ហាណូយ។ល។ កីឡាករ កីឡាការិនីប្រកួត ៧ ខ្លឹមសារ រួមមាន៖ ក្រុមបុរស ក្រុមនារី ក្រុមបច្ចេកទេសបុរស ក្រុមបច្ចេកទេសនារី ក្រុមបច្ចេកទេសបុរស-នារី ក្រុមសហការនារី ២ នាក់-បុរសម្នាក់ និងក្រុមសហការបុរស ២ នាក់-នារីម្នាក់៕
យ្វីអាញ-មុនី