លោកអ្នកប្រើទៀនក្រមួនឃ្មុំ ធ្យូងសកម្ម ដាំរុក្ខជាតិនិងប្រេងបន្សុទ្ធគ្រប់ប្រភេទ ដើម្បីធ្វើឱ្យផ្ទះមានភាពស្រឡះស្រឡំនិងខ្យល់អាកាសបរិសុទ្ធ។
បង្កើនលំហូរខ្យល់ក្នុងផ្ទះ
ផ្ទះមានលំហូរខ្យល់ចេញចូលជួយកាត់បន្ថយសំណើម ប៉ុន្តែគ្មានន័យថា បើកទ្វារបង្អូចទាំងអស់ដើម្បីឱ្យខ្យល់កខ្វក់ពីក្រៅចូលក្នុងផ្ទះនោះទេ។ ផ្ទុយមកវិញ លោកអ្នកគួរចោះរន្ធខ្យល់តូចៗ ដើម្បីបន្សុទ្ធនិងនាំខ្យល់អាកាសបរិសុទ្ធចូលក្នុងផ្ទះ។ អាចប្រើកង្ហារបឺតខ្យល់ ជួយបឺតខ្យល់កខ្វក់បញ្ចេញទៅក្រៅ។

ទៀនក្រមួនឃ្មុំបន្សុទ្ធខ្យល់ក្នុងផ្ទះ។ រូបថត៖ Food TV
ទៀនក្រមួនឃ្មុំ
ទៀនក្រមួនឃ្មុំដំណើរការដូចម៉ាស៊ីនបន្សុទ្ធខ្យល់ធម្មជាតិ បង្កើតជាអ៊ីយ៉ុងបរិយាកាសនិងបន្សាបសមាសធាតុពុលផ្សេងៗ។ ទន្ទឹមនឹងការកែលម្អគុណភាពខ្យល់នៅក្នុងផ្ទះ ទៀនឆេះយឺត ដូច្នេះ លោកអ្នកមិនចាំបាច់ផ្លាស់ទៀនវាជារឿយៗឡើយ។
តាមការពិត ទៀនក្រមួនឃ្មុំសុទ្ធឆេះហាក់ដូចជាគ្មានផ្សែងឬក្លិនឡើយ ពិសេសមានប្រយោជន៍ ចំពោះអ្នកជំងឺហឺត ជួយកម្ចាត់សារធាតុបង្កប្រតិកម្មទូទៅ ដូចជាធូលីក្នុងខ្យល់។ ជៀសវាងប្រើទៀនប៉ារ៉ាហ្វីន (paraffin) ដែលផលិតចេញពី ប្រេងកាត។
ធ្យូងសកម្ម
វិធីដ៏អស្ចារ្យមួយទៀត ដើម្បីបន្សុទ្ធខ្យល់ក្នុងផ្ទះ គឺធ្យូងសកម្ម។ វាគ្មានក្លិន មានសមត្ថភាព ស្រូបខ្យល់ខ្ពស់និងកម្ចាត់ជាតិពុលក្នុងខ្យល់មានប្រសិទ្ធភាព។
ដាំរុក្ខជាតិក្នុងផ្ទះ
ដាំរុក្ខជាតិក្នុងផ្ទះ អាចជួយបន្សុទ្ធខ្យល់និងការពារជាតិពុលផ្សេងៗ មានដូចជា៖ amoniac, formaldehyd និងbenzen។
ប្រេងបន្សុទ្ធ
ប្រេងបន្សុទ្ធគ្រប់ប្រភេទ មានដូចជា ប្រេងទេព្វិរូ oregano រ៉ូសម៉ារី ជីរនាងវង ក្រូចឆ្មារ ក្រូចថ្លុង ពោរយមស្លឹកតូច ជួយកម្ចាត់មេរោគក្នុងបរិស្ថាន កម្ចាត់វីរុសបាក់តើរី និងផ្សិតក្នុងផ្ទះ។
តាមការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យ Weber State បង្ហាញថា ប្រេងបន្សុទ្ធអាចកម្ចាត់បាក់តេរីក្នុងខ្យល់បានដល់ទៅ ៩៩,៩៦%។ ក្រុមអ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍ថា លោកអ្នកមិនគួរជក់បារីក្នុងផ្ទះ ត្រូវសម្អាតកម្រាលជូតជើង ដោះស្បែកជើងដាក់ខាងក្រៅទ្វារ សម្អាតម៉ាស៊ីនត្រជាក់។ល។ ធ្វើឱ្យខ្យល់អាកាសក្នុងផ្ទះកាន់តែបរិសុទ្ធ៕
ប្រភព៖vnexpress.net-មុនី