ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ព្រឹកថ្ងៃទី ១០ ខែមេសា នៅវត្តព្រែកពិន្ទងឃុំមីហឿង ទីក្រុងកឹងធើ មជ្ឈមណ្ឌលទូរទស្សន៍វៀតណាមតំបន់ណាមបូ បានចាត់តាំងបើកពិធីរង្វាន់បាល់ទាត់កសិករខ្មែរនៅតំបន់វាលរាបទន្លេគីវឡុង ឆ្នាំ២០២៦ – ដណ្តើមពានរង្វាន់ប៊ិញឌៀង ។
នេះគឺជារង្វាន់បាល់ទាត់កសិករខ្មែរធំបំផុតមិនធ្លាប់មាននៅតំបន់វាលរាបទន្លេគីវឡុង ដោយមានការចូលរួមពីក្រុមបាល់ទាត់កសិករខ្មែរចំនួន ៣២ ក្រុម ជាមួយអត្តពលិកសរុបចំនួន ៩០០ នាក់មកពីខេត្ត ក្រុងនានាចំនួន ៤ ដែលមានជនរួមខ្មែររស់នៅកុះករ គឺទីក្រុងកឹងធើ កាម៉ាវ វិញឡុង និងអាងយ៉ាង។ ការប្រកួតនេះមិនត្រឹមតែបង្កសួនកីឡាដែលតម្លាភាពនិងមានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ និងបង្កើនការដោះដូរ និងសាមគ្គីភាពរវាងភូមិភាគនានាទៀតផង។
ការប្រកួតនេះ បានចាត់តាំងឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៦ នឹងបានទូរទស្សន៍ VTV5 និង VTV10 ផ្សាយបន្តរផ្ទាល់។ ក្រុមនីមួយៗមានកីឡាករចំនួន ១១ នាក់ ប្រកួតតាមបែបជម្រុះផ្ទាល់។ ក្រុមឈ្នះឡើងទៅវគ្គបន្ត ខណៈក្រុមចាញ់នឹងជម្រុះចេញ។ ក្រុមឈ្នះនឹងចូលរួមក្នុងដំណាក់កាលបន្ទាប់៖ វគ្គ ១/៨ (១៦ក្រុម) វគ្គ ៨ ក្រុម (៨ក្រុម) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុម) និងវគ្គផ្តាច់ព្រ័ត្រ។

គណៈចាត់តាំងជូនទង់អនុស្សាវរីយ៍ដល់ក្រុមបាលទាត់នានា។
ចំណុចពិសេសនៃការប្រកួតនេះគឺ៖ អត្តពលិកនឹងប្រកួតលើផ្ទៃដីវាលស្រែ ដែលបង្ហាញពីស្មារតីពិតនៃភាពផ្សារភ្ជាប់ជាមួយដីស្រែចម្ការរបស់កសិករតំបន់ភាគខាងត្បូង។ ថ្លែងនៅក្នុងពិធីបើកការប្រកួត លោក វ៉ង៉ុកវ៉ាំងក្វឹង ប្រធានគណៈចាត់តាំងរង្វាន់បានបញ្ជាក់៖ រង្វាន់នេះមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ វាជាស្ពានតភ្ជាប់សហគមន៍ រួមចំណែកដល់ការលើកកម្ពស់ជីវភាព ស្មារតី និងជំរុញទឹកចិត្តដល់ចលនាហ្វឹកហាត់កីឡានៅតំបន់ជនបទ ក៏ដូចជាបង្ហាញពីរូបភាពកសិករខ្មែរដ៏ស្វាហាប់ និងទំនើបក្នុងជីវភាពសព្វថ្ងៃ។

ក្រោយពីពិធីបើកការប្រកួត ក្រុមវត្តព្រែកពិន្ទង ប្រកួតជាមួយក្រុមវត្តកឹងឌឿក។
ទាក់ទិននឹងរង្វាន់ គណៈចាត់តាំងនឹងផ្តល់រង្វាន់លេខ ១ ចំនួន ៦០ លានដុង រួមនឹងពានរង្វាន់មេដាយ និងវិញ្ញាបនបត្រ រង្វាន់លេខ ២ មានវិញ្ញាបនបត្រនិងទឹកប្រាក់ចំនួន ៤០ លានដុង រង្វាន់លេខ ៣ ចំនួន ២០ លានដុង និងរង្វាន់លើទឹកចិត្តចំនួន ១០ លានដុង។ ក្រៅពីនោះ គណៈចាត់តាំងនៅទាំងផ្តល់រង្វាន់បុគ្គលរួមមាន៖ អ្នកស៊ុតចូលទីបានច្រើនជាងគេ អ្នកចាំទីល្អបំផុត និងកីឡាករល្អបំផុត៕
យ្វីអាញ-មេងលី