កីឡា - ទេសចរណ៍ ទេសចរណ៍

21/03/2026 - 06:00

បង្ក​ភាព​ទាក់​ទាញ​សម្រាប់​វិស័យ​ទេស​ចរណ៍​វប្ប​ធម៌​-ប្រ​វត្តិ​សាស្ត្រ ដើម្បី​ទាក់​ទាញ​ភ្ញៀវ 

ទេស​ចរណ៍​វប្ប​ធម៌-ប្រ​វត្តិ​សាស្ត្រ គឺ​ជា​ចរន្ត​ផលិត​ផល​មួយ​ក្នុង​ចំ​ណោម​ផលិត​ផល​ដែល​ក្រុង​កឹង​ធើ បាន​កំ​ណត់​ទិស​ដៅ​អភិ​វឌ្ឍ ប៉ុន្តែ ត្រូវ​ការ​ដំ​ណោះ​ស្រាយ​ជា​ច្រើន ដើម្បី​ធ្វើ​ឱ្យ​ទី​តាំង​ទេស​ចរណ៍​កាន់​តែ​ទាក់​ទាញ​ភ្ញៀវ។

ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ មក​ទស្ស​នា​កម្សាន្ត​នៅ​វត្ត​មុនី​រង្សី។ រូប​ថត៖កេវ​ម៉ាយ

ភ្ញៀវ​ទេស​ចរ​ស្វែង​រក​ដោយ​ខ្លួន​ឯង

អ្នក​នាំ​ភ្ញៀវ​ទេស​ចរណ៍​អន្តរ​ជាតិ​ជា​ច្រើន​បាន​ចែក​រំ​លែក ក្រៅ​ពី​ការ​ស្វែង​យល់​អំ​ពី​វប្ប​ធម៌ មនុស្ស​និង​ម្ហូប​អា​ហារ គឺ​ខ្លឹម​សារ​អំ​ពី​ប្រ​វត្តិ​សាស្ត្រ​និង​ជំ​នឿ​សាស​នា ក៏​បាន​ភ្ញៀវ​ទេស​ចរ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង។ ភ្ញៀវ​ទេស​ចរ​ជា​ច្រើន ពិ​សេស​គឺ​ភ្ញៀវ​អន្តរ​ជាតិ តែង​ជ្រើស​យក​ជើង​ទេស​ចរណ៍​ទៅ​កាន់​ទី​តាំង​ដែល​ផ្សារ​ភ្ជាប់​នឹង​វប្ប​ធម៌​ជំ​នឿ​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់។ តាម​រយៈ​នោះ នៅ​ទី​ក្រុង​កឹង​ធើ មាន​រម​ណី​យដ្ឋាន​ជា​ច្រើន​ដូច​ជា៖ រម​ណី​យដ្ឋាន​វត្ត​អ៊ុង វត្ត​មុនី​រង្សី វិទ្យា​ស្ថាន​សមា​ធិទ្រុក​ឡឹម​ភឿង​ណាម តែង​ទាក់​ទាញ​ភ្ញៀវ​អន្តរ​ជាតិ​យ៉ាង​ច្រើន។ លោក Andre ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​បា​រាំង ឱ្យ​ដឹង៖ “ពេល​មក​ដល់​ប្រ​ទេស​វៀត​ណាម ខ្ញុំ​ចង់​ស្វែង​យល់​ពី​វប្ប​ធម៌​និង​ការ​រស់​នៅ​របស់​មនុស្ស​នៅ​ទី​នេះ។ ខ្ញុំ​មិន​ទៅ​តាម​កម្ម​វិធី​នៃ​ជើង​ទេស​ចរណ៍​ទេ គឺ​ទៅ​តាម​អា​សយ​ដ្ឋាន​ដែល​អ្នក​ស្រុក​ណែ​នាំ ដើម្បី​ទៅ​រក​ទី​តាំង​ទាំង​នោះ។ ពួក​គាត់​បាន​ណែ​នាំ​ខ្ញុំ​ឱ្យ​ទៅ​កម្សាន្ត​នៅ​វត្ត​អា​រាម។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​និង​ចាប់​អា​រម្មណ៍​បំ​ផុត​នោះ​គឺ នៅ​តាម​វត្ត​ទាំង​នោះ​មាន​ស្ថា​បត្យ​កម្ម​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស ភ្ជាប់​នឹង​ប្រ​វត្តិ​គួរ​ឱ្យ​ទាក់​ទាញ”។

ចំ​ណែក​នៅ​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​យ៉ាង​រឿ (ឃុំ​ញ៉ើង​អាយ)​ ជា​រម​ណី​យដ្ឋាន​ដ៏​ពេញ​និយម​ក្នុង​ដំ​ណើរ​ជិះ​កង់​កម្សាន្ត​របស់​ភ្ញៀវ​អន្តរ​ជាតិ។ លោក​ Daniel ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​អង់​គ្លេស ឱ្យ​ដឹង៖ “ខ្ញុំ​មិន​នឹក​ស្មាន នៅ​ទី​នេះ​មាន​ដើម​ជ្រៃ​ដ៏​ធំ​ប្ញស​ចាក់​ស្រែះ​មាន​រូប​សណ្ឋាន​ប្លែកៗ​ល្អ​មើល។ ប៉ុន្តែ ប្រ​វត្តិ​ផ្សារ​ភ្ជាប់​នឹង​កេរ​ដំ​ណែល​រឹត​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អា​រម្មណ៍។ ខ្ញុំ​យល់​ឃើញ​ថា​នេះ​គឺ​ជា​រមណី​យដ្ឋាន​ទេស​ចរណ៍ គួរ​តែ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូ​លំ​ទូ​លាយ”។ លោក Daniel ឱ្យ​ដឹង៖ ប្រ​សិន​បើ​គ្មាន​អ្នក​នាំ​ភ្ញៀវ​ទេស​ចរណ៍​ទេ គាត់​នឹង​មិន​អាច​រក​ឃើញ​រម​ណី​យដ្ឋាន​នេះ ហើយ​ក៏​មិន​បាន​យល់​ដឹង​ពី​ប្រ​វត្តិ​ដ៏​ទាក់​ទាញ​យ៉ាង​ដូច្នេះ​ដែរ។

អ្នក​ស្រី Shopie Mercery ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​បា​រាំង មាន​ដំ​ណើរ​កម្សាន្ត​ស្វែង​យល់​រយៈ​ពេល​២​ថ្ងៃ​នៅ​ទី​ក្រុង​កឹង​ធើ ចែក​រំ​លែក៖​ “នាង​ខ្ញុំ​ចាប់​អា​រម្មណ៍​ចំ​ពោះ​ស្ថា​បត្យ​កម្ម​នៃ​សំ​ណង់​វប្ប​ធម៌ ជំ​នឿ​សាស​នា លក្ខណៈ​ទំ​នៀម​ទម្លាប់​ក្នុង​តំ​បន់​និង​រឿង​រ៉ាវ​ទាក់​ទង​នឹង​ប្រ​វត្តិ​នៃ​ការ​រាន​ទឹក​រាន​ដីក​សាង​តំ​បន់​នេះ។ ប៉ុន្តែ ប្រ​សិន​បើ​មិន​បាន​មិត្ត​ភក្តិ​ជួយ​ណែ​នាំ នាង​ខ្ញុំ​ក៏​មិន​ស្គាល់​ពី​រម​ណី​យដ្ឋាន​ទាំង​នេះ​ដែរ”។ តាម​សម្តី​អ្នក​ស្រី Shopie Mercery កឹង​ធើ​នៅ​មាន​រម​ណី​យដ្ឋាន​ទេស​ចរណ៍​ជា​ច្រើន គួរ​ផ្តល់​ព័ត៌​មាន​និង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​ជាង។

សារ​មន្ទីរ​កឹង​ធើ សារ​មន្ទីរ​យោធ​ភូមិ​ភាគ​៩  ឬ​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​ខាំ​លើង​កឹង​ធើ​  ។ល។ សុទ្ធ​តែ​ជា​ទី​តាំង​ទេស​ចរណ៍​ដ៏​ទាក់​ទាញ ជា​មួយ​នឹង​រឿង​រ៉ាវ ទិន្ន​ន័យ​ភ្ជាប់​នឹង​ដំ​ណើរ​ការ​ក​កើត​និង​ប្រ​វត្តិ​កឹង​ធើ។ ប៉ុន្តែ រម​ណី​យដ្ឋាន​ទេស​ចរណ៍​ទាំង​នេះ មិន​សូវ​បាន​ដាក់​បញ្ចូល​ក្នុង​ជើង​ទេស​ចរណ៍​របស់​អង្គ​ភាព​ទេស​ចរណ៍ ផ្ទុយ​មក​វិញ​គឺ​ជា​ដំ​ណើរ​ស្វែង​យល់​ប្រ​ធាន​បទ​សម្រាប់​សិស្ស និស្សិត​ឬ​អង្គ​ភាព​នា​នា​សុទ្ធ​តែ​បាន​ចុះ​ឈ្មោះ​ជា​មុន។

ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ មក​ទស្ស​នា​កម្សាន្ត​នៅ​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​យ៉ាង​រឿ។ រូប​ថត​៖កេវ​ម៉ាយ

ទិស​ដៅ​អភិ​វឌ្ឍ​ទេស​ចរណ៍​វប្ប​ធម៌-ប្រ​វត្តិ​សាស្ត្រ

អ្នក​ស្រី ង្វៀង​ធី​ង៉ុក​សឿង អគ្គ​នា​យិ​កា​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​នៃ​ភោជ​នីយ​ដ្ឋាន​សណ្ឋា​គារ​និង​ទេស​ចរណ៍​ហាយ​អូវ​កឹង​ធើ ឱ្យ​ដឹង៖ “ការ​ដាក់​បញ្ចូល​កម្ម​វិធី​ដំ​ណើរ​ទេស​ចរណ៍​ស្វែង​យល់​ទៅ​កាន់​រមណី​យដ្ឋាន​ដូច​ជា​សារ​មន្ទីរ ត្រូវ​ការ​បត់​បែន​ដោយ​លក្ខណៈ​ពិ​សេស​ដោយ​ឡែក។ ឧទា​ហរណ៍​តូច​មួយ​គឺ​កន្លែង​ទាំង​នេះ សុទ្ធ​តែ​បាន​កំ​ណត់​ម៉ោង​បើក​ទ្វារ​តាម​រដ្ឋ​បាល”។ ហេតុ​ដូច្នេះ អ្នក​ស្រី​ង្វៀង​ធី​ង៉ុក​សឿង លើក​សំ​ណើរ​ដល់​អ្នក​គ្រប់​គ្រង អាច​បត់​បែន​ពី​ពេល​វេលា​ទទួល​ភ្ញៀវ ក៏​ដូច​ជា​បង្ក​លក្ខណៈ​ដល់​អង្គ​ភាព​ទេស​ចរណ៍​កសាង​កម្ម​វិធីឆ្លង​បទ​ពិ​សោធន៍។ ដូច​ជា​អង្គ​ភាព​របស់​អ្នក​ស្រី​ង៉ុក​សឿង ជំ​នាញ​ពី​ចរន្ត​ផលិត​ផល​ទេស​ចរណ៍​អប់រំ ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​គឺ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌី​ជី​ថល​ក្នុង​ការ​ឆ្លង​បទ​ពិ​សោធន៍​តភ្ជាប់​និង​ផ្សព្វ​ផ្សាយ​ពី​បេ​តិក​ភណ្ឌ​ក្នុង​តំ​បន់។ ហេតុ​ដូច្នេះ ភូមិ​ភាគ​គប្បី​យក​ចិត្ត​ទុក​ដាក់​កសាង​ប្រ​ព័ន្ធ​ទិន្ន​ន័យ​ឌី​ជី​ថល​សម្រេច​បទ​ដ្ឋាន និង​បង្កើន​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​នៅ​តាម​រមណី​យដ្ឋាន​ទេស​ចរណ៍។ “នេះ​គឺ​ជា​ប្រ​ការ​មួយ​មាន​សារៈ​សំ​ខាន់ ពី​ព្រោះ​ទិន្ន​ន័យ​ទាំង​នេះ ផ្តល់​ព័ត៌​មាន​ជា​ផ្លូវ​ការ មាន​ប្រ​ភព​ច្បាស់​លាស់​និង​ការ​ងារ​អត្ថា​ធិប្បាយ​នឹង​មាន​ប្រ​សិទ្ធ​ភាព ពេល​អង្គ​ភាព​ទេស​ចរណ៍​ផ្តល់​ព័ត៌​មាន​ដល់​ភ្ញៀវ”អ្នក​ស្រី​ង៉ុក​សឿង បាន​ឱ្យ​ដឹង​បន្ថែម​ដូច្នេះ។

លោក​ត្រឹង​ថាញ​ងី នា​យក​ក្រុម​ហ៊ុន Benthanh Tourist កឹង​ធើ បាន​លើក​ឡើង៖“ចំ​ពោះ​រមណី​ដ្ឋាន​ទេស​ចរណ៍​អំ​ពី​វប្ប​ធម៌ ប្រ​វត្តិ​សាស្ត្រ និង​ជំ​នឿ​សាស​នា​ ក្នុង​នោះ ទី​សក្ការ​បូជា​ក្សត្រ​ហ៊ុង និង​ទី​សក្ការ​បូជា​ប៊ិញ​ធ្វី មាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់។ នៅ​ទី​តាំង​ទាំង​នេះ ចាំ​បាច់​ត្រូវ​មាន​សកម្ម​ភាព​ឆ្លង​បទ​ពិ​សោធន៍​និង​អ្នក​អត្ថា​ធិប្បាយ​នៅ​ប្រ​ចាំ​ការ”។ ខណៈ​នោះ លោក​ទ្រឿង​វ៉ាំង​វិញ នា​យក​ក្រុម​ហ៊ុន Ido Travel កឹង​ធើ ឱ្យ​ដឹង៖ “ពេល​រួម​បញ្ចូល​កឹង​ធើ​មាន​ឧត្តម​ភាព​ខាង​វិស័យ​ទេស​ចរណ៍​វប្ប​ធម៌ និង​ពិ​ធី​បុណ្យ​ផ្សេងៗ​ជា​ច្រើន​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌ ក្នុង​នោះ មាន​ពិ​ធី​បុណ្យ​អក​អំ​បុក-ប្រ​ណាំង​ទូកងជា​ដើម។ ហេតុ​ដូច្នេះ គប្បី​យក​ចិត្ត​ទុក​ដាក់​កសាង​ចរន្ត​ផលិត​ផល​ទេស​ចរណ៍​ពី​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​នៃ​ពិធី​បុណ្យ”។ ភូមិ​ភាគ​គួរ​តែ​រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ ហើយ​ផ្តល់​ជូន​អង្គ​ភាព​ទេស​ចរណ៍ ដើម្បី​យើង​ខ្ញុំ​ច្បាម​តាម​ទិន្ន​ន័យ​ទាំង​នោះ​កសាង​ផលិត​ផល​ទេស​ចរណ៍​ឱ្យ​បាន​សម​ស្រប បង្ក​លក្ខណៈ​ឆ្លង​បទ​ពិ​សោធន៍​ដល់​ភ្ញៀវ​ទេស​ចរ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​ពី​វិស័យ​ទេស​ចរណ៍​កឹង​ធើ”។

រមណី​យដ្ឋាន​ទេស​ចរណ៍​វប្ប​ធម៌-ប្រ​វត្តិ​សាស្ត្រ​មាន​ភាព​សម្បូរ​បែប​និង​បាន​វាយ​តម្លៃ​ខ្ពស់​មាន​ភាព​ទាក់​ទាញ​ចំ​ពោះ​ភ្ញៀវ​ទេស​ចរ ប៉ុន្តែ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​នៅ​តែ​ជា​ដំ​ណើរ​ការ​មួយ​ដ៏​វែង​ឆ្ងាយ។ ពី​ព្រោះ ផលិត​ផល​នៅ​ទី​នេះ គឺ​ត្រូវ​ការ​វិ​និ​យោគ​បន្ថែម​លើ​សកម្ម​ភាព​ឆ្លង​បទ​ពិ​សោធន៍។ បើ​ចង់​ធ្វើ​បាន​ប្រ​ការ​ទាំង​នេះ ត្រូវ​ធ្វើ​ការ​ពិ​និត្យ​ច្បាស់​លាស់​និង​កំ​ណត់​ទិស​ដៅ​សម្រាប់​ជើង​ទេស​ចរណ៍​និង​ទី​តាំង​ទេស​ចរណ៍​សំ​ខាន់​ៗ ទន្ទឹម​នឹង​នោះ ត្រូវ​មាន​យន្ត​ការ​សហ​ការ​ឧបត្ថម្ភ​ដល់​អា​ជីវ​កម្ម​ក្រុម​ហ៊ុន​ទេស​ចរណ៍​អភិ​វឌ្ឍ​ចរន្ត​ផលិត​ផល​ប្រ​ធាន​បទ​ទេស​ចរណ៍​វប្ប​ធម៌-ប្រ​វត្តិ​សាស្ត្រ​ក្នុង​តំ​បន់​ឱ្យ​កាន់​ល្អ​ប្រ​សើរ៕

អាយ​ឡាម-មុ​នី

ចែករំលែកអត្ថបទ